កោះតៃវ៉ាន់

ចិន ព្រមានកម្ទេចបរទេសណាដែលប៉ុនប៉ងជ្រៀតជ្រែករឿងកោះតៃវ៉ាន់


ភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងកម្ដៅគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនៅពេលប្រទេសចិន នៅថ្ងៃពុធ ទី ២៦ ខែវិច្ឆិកា បានបន្ដផ្លោងពាក្យសម្តីធ្ងន់ៗ ព្រមានកម្ទេចបរទេសទាំងឡាយណា ដែលប៉ុនប៉ងជ្រៀតជ្រែករឿងកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ កាតាអ៊ិឈិ បានប្រកាសនៅក្នុងសភាកាលពីពេលថ្មីៗនេះថា ជប៉ុន នឹងបញ្ជូនកងទ័ពទៅជួយកោះតៃវ៉ាន់ ប្រសិនបើចិន វាយប្រហារ ឬឈ្លានពានកោះតៃវ៉ាន់ ដែលកាន់របបប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
កោះតៃវ៉ាន់
ដោយ

លោក ផេង ឈិនគិន (Peng Qingen) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ បានប្រាប់សន្និសីទសារព័ត៌មានដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពី ការដាក់ពង្រាយកងទ័ពរបស់ជប៉ុន ទៅជិតកោះតៃវ៉ាន់ ថា ចិន មានឆន្ទៈមោះមុត ការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយចិននឹងកម្ទេចបរទេសទាំងឡាយណាដែលប៉ុនប៉ងជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់។

សូមបញ្ជាក់ថា ទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយមិនដែលបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កងកម្លាំង ដើម្បីវាយយកកោះតៃវ៉ាន់ មកគ្រប់គ្រងវិញនោះឡើយ។ ទន្ទឹមនេះរដ្ឋាភិបាលកោះតៃវ៉ាន់ ក៏តែងតែច្រានចោលការអះអាងរបស់ក្រុងប៉េកាំង ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ អ្នកនាំពាក្យរូបនេះបានព្រមានទៀតថា ការដាក់ពង្រាយសព្វាវុធរបស់ជប៉ុន នៅក្នុងតំបន់ដែលនៅជិតកោះតៃវ៉ាន់ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា។

សូមបញ្ជាក់ថា ក្រោយការលើកឡើងដ៏ចម្រូងសម្រាសរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ចិន បានថ្កោសទោសជប៉ុន យ៉ាងខ្លាំងរហូតឈានដល់ជម្លោះការទូត ជម្លោះពាណិជ្ជកម្ម និងវិធានការសងសឹកផ្សេងៗទៀត ហើយចុងក្រោយ ចិន បានដាក់បណ្ដឹងការទូតប្ដឹងជប៉ុន ទៅអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ថា ក្រុងតូក្យូ មានផែនការអន្តរាគមន៍ដោយយោធា ដើម្បីជួយកោះតៃវ៉ាន់ ហើយក៏ត្រូវជប៉ុន វាយបកទៅវិញថា ការចោទប្រកាន់របស់ក្រុងប៉េកាំង គ្មានមូលដ្ឋាន និងខុសពីការពិត។

ទន្ទឹមនេះ ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង ដើម្បីឆ្លើយតប ក្រោយខ្លួនប្រទះឃើញដ្រូនចិន ហោះនៅជិតកោះតៃវ៉ាន់ ជាតំបន់ដែលស្ថិតនៅចំចំណុចកណ្ដាលនៃជម្លោះការទូតនៅប៉ុន្មានសប្ដាហ៍មកនេះរវាងប្រទេសជប៉ុន និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ក្នុងខេត្តកំពង់ឆ្នាំង

អិលអូអិលស៊ី កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការ…

តើការបន្តលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម អាចរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញការកែច្នៃកសិផលក្នុងស្រុក?

ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តគោលការណ៍លើកទឹកចិត្តដល់វិស័យសំខាន់ៗមួយចំនួនតាមរយៈការលើកលែងពន្ធ។ តួយ៉ាង រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ