វិស័យពាណិជ្ជកម្ម

ចិន ព្រមានជំទាស់ប្រទេសណា ដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន


ប្រទេសចិន បានព្រមានជាថ្មីថា ផលប្រយោជន៍របស់ខ្លួនមិនគួរត្រូវបានប្រើជាឧបករណ៍សម្រាប់ការចរចាពន្ធជាមួយអាម៉េរិកឡើយ ខណៈដែលប្រទេសនានា កំពុងប្រជែងគ្នា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធខ្ពស់ពីអាម៉េរិក ក្រោយការពន្យារពេលការអនុវត្តពន្ធបដិការរយៈពេល៩០ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុន ដោយជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះភាគីណាដែលសម្រេចបាននូវកិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធជាមួយសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ ប្រសិនបើបញ្ហានេះពិតជាកើតឡើងមែន នោះប្រទេសចិននឹងមិនអាចទទួលយកបានឡើយ ហើយចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្រសួងនេះ បានប្រាប់បណ្តាប្រទេសដែលកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនថា មានតែការការពារនូវជំហរជាគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសិទ្ធិ និងផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព។ ប្រទេសចិន ស្វាគមន៍គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក តាមរយៈការពិគ្រោះយោបល់ដោយស្មើភាពគ្នា ប៉ុន្តែចិន ស្នើឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ព្រមទាំងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពហុភាគីនិយម។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ខាងលើ បានហៅវិធានការពន្ធបដិការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ជាសកលកាលពីខែមេសា ជាទង្វើនៃការគំរាមកំហែងជាឯកតោភាគីរបស់អាម៉េរិក។

លោក ស៊ូ វ៉េជុន (Xu Weijun) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ South China University of Technology នៅទីក្រុងក្វាងចូវប្រទេសចិន បាននិយាយថា ការព្រមានជាថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនេះ គឺជាភស្តុតាងបង្ហាញថា ចិនបានដឹងយ៉ាងច្បាស់អំពីលក្ខខណ្ឌ​ខុសឆ្គងរបស់លោក ត្រាំ ទោះបីជាប្រទេសទាំងពីរហាក់ដូចជាកំពុងរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីពាណិជ្ជកម្មក៏ដោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារដើម្បីការទូទាត់អន្តរជាតិ អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងរបត់ប្រកបដោយហានិភ័យ

ធនាគារដើម្បីការទូទាត់អន្តរជាតិ (BIS) ជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដែលមានសមាជិកសុទ្ធតែជាធនាគារកណ្ដាល ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានព្…

ទីផ្សារភាគហ៊ុនថៃ កំពុងចលាចល ក្រោយនាយករដ្ឋមន្ត្រីថៃរងបណ្ដឹងតុលាការធម្មនុញ្ញ ដែលនឹងកំណត់ជោគវាសនារបស់លោកស្រី ផៃថងថាន នៅថ្ងៃនេះ

ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ កំពុងប្រឈមនឹងភាពចលាលចល ខណៈដែលតុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃអង្គារ ទី១ ខែកក្កដា នេះថា តើត្រូវទទួលយកសំណុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ