វិស័យពាណិជ្ជកម្ម

ចិន ព្រមានចាត់វិធានតបតចំពោះអាម៉េរិក ដែលប៉ុនប៉ងកាត់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់


មហាយក្សចិន ដែលបានរក្សាភាពស្ងប់ស្ងាត់អស់មួយរយៈតាំងពីបានជួបចរចាជាបន្តបន្ទាប់ជាមួយរដ្ឋបាលអាម៉េរិក នៅប្រទេសស្វីស និងអង់គ្លេស បានចាប់ផ្តើមដំឡើងកម្តៅសង្រ្គាមពាណិជ្ជកម្មឡើងវិញក្រោយសហរដ្ឋអាម៉េរិក នៅតែបន្តប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់ផ្តាច់ចិន ពីខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ទីក្រុងប៉េកាំង បានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា នៅតែបន្តលេងល្បែងនយោបាយត្រឡប់ត្រឡិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ទីក្រុងប៉េកាំង បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកំពុងប្រើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដទៃធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន និងប៉ុនប៉ងកាត់ប្រទេសចិន ចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លើសពីនេះ ចិន បានព្រមានថា ចិននឹងចាត់វិធានការតតប ប្រសិនបើអាម៉េរិក ដាក់ពន្ធលើទំនិញចិន នៅខែក្រោយ និងបញ្ឈប់ការប៉ុនប៉ងក្នុងការកាត់ផ្តាច់ចិន ចេញពីខ្សែច្រវាក់ផ្គត់ផ្គង់។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានយល់ព្រមលើក្របខណ្ឌពាណិជ្ជកម្មមួយចំនួនកាលពីខែមិថុនា ក្រោយការចរចានៅប្រទេសស្វីស និងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដោយសម្រួលការដាក់សម្ពាធពន្ធ រយៈពេល៩០ថ្ងៃ។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកក្កដា អាម៉េរិក បានជូនដំណឹងថា គំនាបពន្ធនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ប្រសិនបើចិន គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីជាមួយខ្លួនទេនោះ។

ការចេញមកព្រមានខាងលើធ្វើឡើងក្រោយចិន មើលឃើញថា កិច្ចព្រមព្រៀងនានាដែលសហរដ្ឋអាម៉េរិក សម្រេចបានជាមួយប្រទេសចំនួន១២ប្រទេស ជាពិសេសជាមួយប្រទេសវៀតណាម បានគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន ហើយចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន។

វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ពន្ធជាមធ្យមរបស់អាម៉េរិក ដាក់លើការនាំចេញរបស់ចិន បច្ចុប្បន្នមានក្នុងរង្វង់៥១,១% ខណៈពន្ធជាមធ្យមរបស់ចិន ដាក់លើទំនិញអាម៉េរិក មានក្នុងរង្វង់៣២,៦%។ ប៉ុន្តែអត្រាពន្ធនេះនឹងកើនឡើងបន្ថែមទៀត ក្រោយអាម៉េរិក កំពុងព្យាយាមដកចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដូចអ្វីដែលគេឃើញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងវៀតណាម ដែលអាម៉េរិក ជំរុញវៀតណាម កាត់បន្ថយការនាំចូលវត្ថុធាតុដើមពីចិន។ កិច្ចព្រមព្រៀង២០% លើទំនិញផលិតនៅវៀតណាម និង៤០% លើទំនិញដែលប្រើប្រាស់វៀតណាម ជាច្រកឆ្លងកាត់ទៅអាម៉េរិក គឺសំដៅលើចិន តែម្តង។

កាសែត People Daily បានរាយការណ៍ថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីណាដែលប្រើប្រាស់ផលប្រយោជន៍របស់ចិន ទៅដូរនឹងការសម្បទានពន្ធរបស់អាម៉េរិក។ ហើយព្រមានថា ប្រសិនបើស្ថានភាពបែបនេះកើតឡើងមែន នោះចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើប្រធានាធិបតីចិន លោក ស៊ី ជីនភីង ពិតជាមានគម្រោងចូលនិវត្តមែនឬ?

ក្រោយក្តោបក្តាប់អំណាចអស់រយៈពេលជាង១០ឆ្នាំ បុរសខ្លាំងរបស់រដ្ឋចិន លោក ស៊ី ជីនភីង ត្រូវបានអ្នកវិភាគលើកឡើងថា លោកកំពុងមានបំណងចង់ចូលនិវត្ត ប…

តម្លៃរូបិយប័ណ្ណអាស៊ីមួយចំនួនធ្លាក់ចុះក្រោយលោក ត្រាំ ប្រកាសអត្រាពន្ធបដិការថ្មី

តម្លៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាម៉េរិក ខណៈផ្សារហ៊ុនរបស់ប្រទេសទាំងពីរហាក់មិនសូវប្រែប្រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ