ទីផ្សារមាស

ធនាគារកណ្តាលចិន សម្រុកទិញមាសចូល១៥ខែជាប់ៗគ្នា ដែលធ្វើទុនបម្រុងជាមាសកើនដល់ជាង៣៦៩ពាន់លានដុល្លារ


ទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលចិន (PBOC) កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ធនាគារកណ្តាលចិន ក្រោយពីបានផ្អាកទិញមាសរយៈពេល៦ខែ បានបន្តទិញមាសចូលឡើងវិញរយៈពេល១៥ខែជាប់ៗគ្នា គិតត្រឹមខែមករា ដើមឆ្នាំ២០២៦ ដែលធ្វើឱ្យមាសរបស់ចិន មានទំហំឈានដល់ជាង៣៦៩ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ទីផ្សារមាស
ដោយ

ស្របពេលដែលភូមិសាស្ត្រនយោបាយពិភពលោកកាន់តែក្រឡាប់ចាក់ ផ្ទុះសង្គ្រាមជាបន្តបន្ទាប់ និងភាពតានតឹងរវាងបណ្ដាប្រទេសមហាអំណាច ធនាគារកណ្ដាលនៃប្រទេសនានា រួមទាំងចិន ផងដែរ បានសម្រុកទិញមាសចូលយ៉ាងគំហុក ដើម្បីត្រៀមទប់ទល់នឹងហានិភ័យ និងអតិផរណា។ ជាក់ស្ដែង ធនាគារកណ្តាលចិន បានបន្តទិញមាសចូលឡើងវិញរយៈពេល១៥ខែជាប់ៗគ្នាគិតត្រឹមខែមករា ដើមឆ្នាំ២០២៦ ក្រោយពីខ្លួនបានផ្អាកទិញមាសរយៈពេល៦ខែជាប់ៗគ្នា។

ធនាគារកណ្តាលចិន បានឱ្យដឹងថា ទំហំទុនបម្រុងអន្តរជាតិ ក្នុងទម្រង់ជាមាសរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំងពីជាង៣១៩ពាន់លានដុល្លារកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ឈានដល់ជាង៣៦៩ពាន់លានដុល្លារគិតត្រឹមខែមករា ដើមឆ្នាំ២០២៦។

សូមបញ្ជាក់ថា មាសដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាទ្រព្យសកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងហានិភ័យនយោបាយ និងសេដ្ឋកិច្ច បានហក់ឡើងថ្លៃយ៉ាងខ្លាំងឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីអំឡុងខែខែមករា ដើមឆ្នាំ២០២៦ ដែលហាងឆេងមាសនៅកម្ពុជា បានឈានដល់ជាង៦,៧៥០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងស្ទើរមិនគួរឱ្យជឿដោយសារតែការកើនឡើងយ៉ាងខ្លាំងនូវការសម្រុកទិញចូលមាសដើម្បីទុកលក់ចេញយកចំណេញ។

ទន្ទឹមនេះ តម្រូវការមាសសរុបរបស់ចិន បានធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះ ៣,៧៥% មកនៅត្រឹម៩៥០តោន។ នេះបើយោងតាមសមាគមមាសចិន ដែលគាំទ្រដោយរដ្ឋ។

សូមបញ្ជាក់ថា ធនាគារកណ្តាលចិន បានសម្រុកទិញចូលមាសរយៈពេល១៨ ខែជាប់ៗគ្នា ប៉ុន្តែបានផ្អាកទិញចូលកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ មុននឹងបន្តទិញចូលឡើងវិញនៅរយៈពេល៦ខែក្រោយមក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារខេប៊ីប្រាសាក់រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ ធនាគារខេប៊ីប្រាសាក់ ម.ក បានរៀបចំសិក្ខាសាលានៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយកភូមិភាគ នាយកសាខ…

លោក ហ្សេឡិនស្គី ថា អាម៉េរិក កំពុងដាក់សម្ពាធឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាមនៅខែមិថុនា

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី បានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាម ដែលបានអូស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ