វិស័យ ការពារជាតិ

ចិន គ្រោងហោះហើរសាកល្បងយន្តហោះដ្រូនដ៏អស្ចារ្យមួយ ដែលផ្ទុកដ្រូនតូចៗរាប់រយក្នុងពោះរបស់វាសម្រាប់ប្រតិបត្តិការវាយប្រហារពិសេស


មហាយក្សចិន គ្រោងហោះហើរសាកល្បងនូវស្ដេចយន្តហោះដ្រូន Mothership ដ៏អស្ចារ្យមានឈ្មោះថា ជីវធាន (Jiutian) ដែលអាចលាក់យន្តហោះដ្រូនតូចៗដល់ទៅរាប់រយគ្រឿងនៅក្នុងពោះរបស់វា និងអាចផ្ទុកសព្វាវុធទម្ងន់ដល់ទៅ៦តោនសម្រាប់ប្រតិបត្តិការវាយប្រហារពិសេសទៅលើគោលដៅដែលបានកំណត់។ ការអភិវឌ្ឍស្ដេចយន្តហោះដ្រូន ជីវធាន នេះ បានធ្វើឱ្យប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងផ្នែកសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យ ការពារជាតិ
ដោយ

ស្ដេចយន្តហោះដ្រូន Mothership ដ៏អស្ចារ្យរបស់ចិន មានឈ្មោះថា ជីវធាន ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន ដែលជាក្រុមហ៊ុនរបស់រដ្ឋ។ ស្ដេចយន្តហោះដ្រូននេះមានស្លាបពីម្ខាងទៅម្ខាងប្រវែង២៥ម៉ែត្រ អាចហោះហើរបានចម្ងាយរហូតដល់ទៅ៧,០០០គីឡូម៉ែត្រ និងអាចហោះហើរមិនឈប់បានរហូតដល់ទៅ១២ម៉ោង។ មិនតែប៉ុណ្ណោះវាអាចផ្ទុកសព្វាវុធក្នុងទម្ងន់ដល់ទៅ៦តោនរួមមានយន្តហោះដ្រូនអត្តឃាត គ្រាប់បែកកំណត់គោលដៅ និងកាំជ្រួចមីស៊ីលផ្សេងៗទៀតផងដែរ។

យន្តហោះដ្រូនដ៏អស្ចារ្យរបស់ចិននេះបំពាក់ដោយប្រព័ន្ធរ៉ាដា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបញ្ជាគ្រប់គ្រងកងយន្តហោះដ្រូនតូចៗសម្រាប់បេសកកម្មវាយប្រហារ និងឈ្លបយកការណ៍សម្ងាត់។

ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយសារសម្បូរយន្តហោះដ្រូនរបស់ចិន ហោះឆ្វែលដែនអាកាសរបស់ពួកគេ។ តួយ៉ាង ប្រទេសជប៉ុន បានអះអាងថា យន្តហោះដ្រូនរបស់ចិន ដែលបានហោះឆ្វែលជុំវិញដែនអាកាសរបស់ខ្លួនបានកើនឡើងដល់៣០គ្រឿងក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង៣ដងបើធៀបនឹងឆ្នាំ២០២២។ យោធាជប៉ុន បានប្រឹងប្រែងព្យាយាមកម្ទេចយន្តហោះចម្បាំងនានា ដែលចូលទៅកៀក ឬក្នុងដែនអាកាសរបស់ខ្លួន មិនថា យន្តហោះដ្រូន ឬយន្តហោះមានមនុស្សបើក ដែលធ្វើឱ្យប្រព័ន្ធការពាររបស់ខ្លួនរងសម្ពាធយ៉ាងខ្លាំង។

ពេលនេះក្រសួងការពារជាតិ ជប៉ុន កំពុងពិចារណាដាក់បន្ថែមប្រព័ន្ធរ៉ាដានៅលើកោះដាច់ស្រយាលនានា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសជុំវិញកោះ Ogasawara ដែលសកម្មភាពរបស់ចិន បានចាប់ផ្តើមកើនឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុសកល ជំរុញឱ្យប្រទេសនានាចាត់វិធានការឱ្យបានតឹងរ៉ឹងលើប្រតិបត្តិការគ្រីបតូ

រដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃ របស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កំពុងរង្គោះរង្គើយ៉ាងខ្លាំងដោយសារចំណាត់ការមិនត្រឹមត្រូវរបស់ លោកស្រី ក្…

អាម៉េរិក អះអាងថា ចិននឹងពន្លឿនការនាំចេញរ៉ែកម្រមកកាន់ប្រទេសខ្លួន

មន្ត្រីសេតវិមានបានអះអាងថា សហរដ្ឋអាម៉េរិក បានចុះកិច្ចព្រមព្រៀងមួយជាមួយមហាយក្សចិន សំដៅពន្លឿនការនាំចេញរ៉ែកម្រពីចិន ទៅកាន់សហរដ្ឋអាម៉េរិក ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ