រដ្ឋមន្ត្រីការពារជាតិចិន

រដ្ឋមន្ត្រីការពារជាតិចិនជំរុញឱ្យពិភពលោកស្តារសណ្តាប់ធ្នាប់ឡើងវិញ និងបញ្ចៀសការប្រើប្រាស់ច្បាប់ព្រៃ


លោក ដុង ជន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន ជំរុញឱ្យបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិករួបរួមគ្នាខិតខំស្តារសណ្តាប់ធ្នាប់នៅក្នុងតំបន់ឡើងវិញ។ សម្រាប់រដ្ឋមន្ត្រីរូបនេះ ពិភពលោកគួរតែស្តារសណ្តាប់ធ្នាប់ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ហើយបញ្ចៀសការប្រើច្បាប់ព្រៃ ដែលអាចធ្វើឱ្យពិភពលោកអន្តរាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
រដ្ឋមន្ត្រីការពារជាតិចិន
ដោយ

រដ្ឋមន្ត្រីការពារជាតិចិនលោក ដុង ជន (Dong Jun) ជំរុញឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការស្តារឯកភាពពិភពលោក ដែលកំពុងមានការបែកបាក់កាន់តែខ្លាំង ហើយបានប្រកាសប្រឆាំងនឹងប្រទេសណាដែលប្រើប្រាស់ច្បាប់ព្រៃ។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកបច្ចុប្បន្នហាក់កំពុងស្ថិតក្នុងស្ថានភាពនៃសង្គ្រាមត្រជាក់ អនុត្តរភាព និងការការពារនិយម។ ការលើកឡើងបែបនេះធ្វើឡើងក្នុងវេទិកា Beijing Xiangshan Forum ដែលមានប្រតិភូមកពី១០០ប្រទេសចូលរួម។

រដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានព្រមានថា ការជ្រៀតជ្រែកផ្នែកយោធាពីខាងក្រៅ ការស្វែងរកឥទ្ធិពល និងការបង្ខិតបង្ខំប្រទេសនានាឱ្យចូលជារដ្ឋភាគីណាមួយ នឹងធ្វើឱ្យសហគមន៍អន្តរជាតិមានភាពវឹកវរ។ លោកសង្កេតឃើញថា ពិភពលោកបច្ចុប្បន្នហាក់ស្ថិតក្នុងស្ថានភាពបែកបាក់ ដូច្នេះពិភពលោក ពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជ្រើសរើសការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា។

រដ្ឋមន្ត្រីរូបនេះបានគូសទៀតថា ការឈ្លក់វង្វេងជាមួយភាពខ្លាំងដាច់គេនៃកម្លាំងយោធា នឹងនាំពិភពលោកទៅរកភាពវឹកវរ និងការប្រើប្រាស់ច្បាប់ព្រៃ ប៉ុន្តែចិនប្តេជ្ញាជ្រោមទង់នៃសន្តិភាព។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិចិន ក៏បានឆ្លៀតបញ្ជូនសារទៅកាន់ពិភពលោកថា ចិនរក្សាគោលនយោបាយបើកចំហ ដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែកងទ័ពរំដោះប្រជាជនចិននឹងមិនអនុញ្ញាតឱ្យការប៉ុនប៉ងបំបែកខ្លួនរបស់តៃវ៉ាន់កើតមានឡើងជាដាច់ខាត។ សម្រាប់លោក ដុង ការវិលត្រឡប់របស់តៃវ៉ាន់មករួមជោគវាសនាជាមួយចិន គឺជាផ្នែកសំខាន់មួយ នៃសណ្តាប់ធ្នាប់អន្តរជាតិ ហើយចិនត្រៀមខ្លួនជាស្រេច ដើម្បីរារាំងការជ្រៀតជ្រែកខាងយោធាពីខាងក្រៅគ្រប់ពេលវេលា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម្ចាស់ចម្ការស្វាយចន្ទីប្រមាណ ៨០នាក់ ចូលរួមសិក្ខាសាលាអំពី បច្ចេកទេសថែទាំដំណាំស្វាយចន្ទី ដែលរៀបចំឡើងដោយសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន

ក្រុមកសិករម្ចាស់ចម្ការស្វាយចន្ទីមកពីបណ្ដាខេត្ត ជាច្រើន នៅទូទាំង ប្រទេស សរុបប្រមាណ ៨០នាក់ បានចូលរួមនៅក្នុងសិក្ខាសាលា ស្ដីពី «បញ្ហា និងដំណោះ…

ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បានឈានទៅរក ដំណាក់កាលថ្មីនៃការសម្របសម្រួលយុទ្ធសាស្ត្រ និងការរីកចំរើនរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ