វិស័យ ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីចិន អំពាវនាវឱ្យប្រទេសនានា កុំរុញច្រានបញ្ហាពាណិជ្ជកម្មឱ្យក្លាយជាបញ្ហានយោបាយ ឬសន្តិសុខ


នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃទី២៥ ខែមិថុនាបានអំពាវនាវឱ្យប្រទេសនានា សហការល្អលើពាណិជ្ជកម្ម ទោះប្រឈមនឹងការដំឡើងពន្ធ និងរបាំងផ្សេងៗទៀតយ៉ាងណាក្ដី ហើយបានជំរុញឱ្យប្រទេសនានា កុំឱ្យរុញច្រានបញ្ហាពាណិជ្ជកម្មឱ្យក្លាយទៅជាបញ្ហានយោបាយ ឬសន្តិសុខ។
វិស័យ ពាណិជ្ជកម្ម
ដោយ

ហើយទន្ទឹមនេះ លោក ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដោយលោកសន្យាថា នឹងរក្សាកំណើនថេរឱ្យបាន ទោះបីជាតម្លៃទំនិញធ្លាក់ចុះ និងជួបបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។  

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែមិថុនា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ស្នើប្រទេសនានា សហការគ្នាឱ្យបានល្អក្នុងការធ្វើពាណិជ្ចកម្ម ដ្បិតការចូលរួមជួយគាំទ្រសេដ្ឋកិច្ចអន្តរជាតិ គឺជាមធ្យោបាយមួយដើម្បីជួយកែសម្រួលច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោក ដោយលោកបានអំពាវនាវឱ្យប្រទេសនានា រក្សាទុកមាគ៌ា ដ៏ត្រឹមត្រូវនេះ។ ទោះជាយ៉ាងណា លោក លី ឈាង មិនបានធ្វើអត្ថាធិប្បាយទាក់ទិននឹងភាពតានតឹងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ឬជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នោះទេ។

ទន្ទឹមនេះ លោក លី ឈាង ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដោយលោកសន្យាថា នឹងរក្សាកំណើនថេរឱ្យបាន ទោះបីជាតម្លៃទំនិញធ្លាក់ចុះ និងជួបបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មក៏ដោយ។

លោក អាដាម ធូស (Adam Tooze) សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Columbia University នៅសហរដ្ឋអាម៉េរិក បានលើកឡើងថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង លើការកែសម្រួលច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោកថា ពិតជាគួរឱ្យចាប់អារម្មណ៍។

លោក Adam Tooze បានលើកឡើងថា លោកយល់ថា អ្វីដែលពិភពលោកចង់បាននោះគឺប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម។ សាស្ត្រាចារ្យរូបនេះបានថ្លែងប្រាប់សារព័ត៌មាន CNBC ថា អ្វីដែលកាន់តែមានសារសំខាន់នៅក្នុងដំណើរការនេះ គឺមិនមែនផ្ដោតតែលើនរណាជាអ្នកកំណត់សណ្ដាប់ធ្នាប់ពិភពលោកនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិ ព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ

ក្រុមអ្នកវិភាគអន្តរជាតិ បានព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ ហើយថា ធនាគារកណ្ដាលថៃ មិនគួរសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដ…

ធនាគារយក្សអាម៉េរិក JPMorgan បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ពី២% មកនៅត្រឹម១,៣% នៅឆ្នាំនេះ

JPMorgan ដែលជាធនាគារវិនិយោគខ្នាតយក្សរបស់អាម៉េរិក ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ដែលជាមហាអំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ