វិស័យទេសចរណ៍

ភ្ញៀវទេសចរចិន ងាកចេញពីថៃ ទៅដើរកម្សាន្តនៅវៀតណាម និងម៉ាឡេស៊ី កាន់តែច្រើន


វិបត្តិសេដ្ឋកិច្ច និងការផ្លាស់ប្ដូរទម្លាប់បានធ្វើឱ្យតំបន់ទេសចរណ៍នៅអាស៊ីអាគ្នេយ៍មានភាពរង្គោះរង្គើ ក្រោយភ្ញៀវទេសចរចិន បានផ្លាស់ប្ដូរគោលដៅធ្វើដំណើររបស់ពួកគេ។ ជាក់ស្ដែងកាលពីឆមាសទីមួយឆ្នាំនេះ ភ្ញៀវទេសចរចិន បានងាកចេញពីប្រទេសថៃ ទៅដើរលេងកម្សាន្តនៅប្រទេសវៀតណាម និងម៉ាឡេស៊ី កាន់តែច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times។
វិស័យទេសចរណ៍
ដោយ

ភ្ញៀវទេសចរចិន កំពុងផ្លាស់ប្តូរនិន្នាការធ្វើដំណើររបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយវៀតណាម និងម៉ាឡេស៊ី ទទួលបានកំណើនខ្ពស់ ខណៈប្រទេសថៃ ដែលធ្លាប់ជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរចិន បានកត់ត្រាពីការធ្លាក់ចំនួនភ្ញៀវទេសចរចិន ចំពេលមានការប្រែប្រួលរូបិយប័ណ្ណ ការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិន។

បើយោងតាមរបាយការណ៍របស់ក្រសួងកីឡា និងទេសចរណ៍ថៃ នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ដែលកំពុងមានវិបត្តិនយោបាយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៦លាននាក់ មានការធ្លាក់ចុះ៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺបណ្ដាលមកពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន ដែលមានរហូតដល់ជិត១៤% នៃចំនួនភ្ញៀវទេសចរបរទេសសរុបរបស់ប្រទេសនេះ។

ដោយឡែកប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរចិន ដ៏ច្រើនមិននឹកស្មានដល់ ដោយគ្រាន់តែនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៥ ភ្ញៀវទេសចរចិន ទៅលេងវៀតណាម បានកើនឡើងជិត៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនលើសប្រទេសថៃ ចំនួនប្រហែល២០ម៉ឺននាក់ ខណៈអ្នកទេសចរបានសម្រុកទៅលេងរមណីយដ្ឋាន និងឆ្នេរប្រណីតៗនៅតំបន់ឆ្នេរដ៏ពេញនិយមនាទីក្រុងដាណាង និងញ៉ាត្រាង។

ប្រទេសវៀតណាម បាននាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងកំណើនទេសចរណ៍ជារួមសម្រាប់ រយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរកើនឡើងជិត២៤% ខណៈដែលម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់ទីពីរជាមួយនឹងកំណើនជាង១០% ក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី មានការកើនឡើងជិត៦% ខណៈដែលហ្វីលីពីន និងថៃបានកត់ត្រាការធ្លាក់ចុះ០,៨% និង០,៣% តាមលំដាប់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ផ្សារហ៊ុនអាម៉េរិក S&P 500 និង Nasdaq ស្ទុះហក់ឡើងខ្លាំងដល់កម្រិតបំបែកកំណត់ត្រា

ទីផ្សារភាគហ៊ុនធំៗរបស់សហរដ្ឋអាម៉រិក រួមមានផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq ជាដើមបានស្ទុះហក់ឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាមិនធ្លាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ