អត្ថបទពាណិជ្ជកម្ម

ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយ iCAN British International School


ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា តាមរៈការចាប់ៃគូជាមួយសាលាអន្តរជាតិ iCAN British International School ។
ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយ iCANBritish International School
ដោយ
អំពី Chip Mong

សាលាអន្តរជាតិ iCAN British International School ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលផ្តោតសំខាន់ លើការអភិវឌ្ឍរបស់កុមារគ្រប់រូប រួមបញ្ចូលបរិយាកាសសិក្សា បច្ចេកវិទ្យាទំនើបជាមួយនឹងការបញ្ចូលគ្នានៃកម្មវិធីសិក្សាបឋមសិក្សាអន្តរជាតិ (IPC) ដែលជាកម្មវិធីសិក្សាជាតិពីប្រទេសអង់គ្លេស នឹងធានាថាកុមារទាំងអស់ នឹងទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ជាមួយជំនាញដ៏ច្បាស់លាស់។

គួរបញ្ជាក់ថា ក្រុម ហ៊ុន ជីប ម៉ុង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធី និងសកម្មភាពផ្តួចផ្តើមដែលទាក់ទងទៅនឹងវិស័យអប់រំ ដូចជាការបរិច្ចាគវិភាគទាន ដល់សមាគមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅកាត់ (AMK) ក៏ដូចជា ការឧបត្ថម្ភដល់និស្សិតឆ្នើមនៃសាកលវិទ្យាល័យតិចណូ ដើម្បីចូលរួមកម្មវិធី ABU Robocon ឆ្នាំ 2025 នៅប្រទេសម៉ុងហ្គោលី និង ការផ្តល់ជូននូវ Tablet ដល់សិស្សវិទ្យាល័យដែលទទួលបាននិទេ្ទស A ពីការប្រឡងប៉ាក់ឌុប ទាំងអស់ចាប់តាំងពីឆ្នាំ 2018 រហូតមកដល់ពេលនេះ។

ការបោះជំហាន វិនិយោគថ្មីបន្ថែមទៀត លើវិស័យអប់រំ ក្រុមហ៊ុន ជីប ម៉ុង បានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការចូលរួមពង្រីកស្តង់ដារនៃការអប់រំប្រកបដោយគុណភាពខ្ពស់ ជូនទៅកុមារកម្ពុជា ហើយនេះក៏ជាជំហានថ្មី ដ៏សំខាន់ និងមានអត្ថន័យ ក្នុងការវិនិយោគលើវិស័យអប់រំ ដើម្បីផ្តល់នូវស្តង់ដារការអប់រំ គុណភាព លំដាប់អន្តរជាតិ តាមរយៈការវិនិយោគ ជាមួយសាលាអន្តរជាតិ iCAN British International School។

អ្នកឧកញ៉ា លាង ហួង (Henry) អគ្គនាយកពហុពាណិកម្មក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធអាជីវកម្មដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងសហការជាមួយសាលា iCAN British International School ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ចូលទៅដល់គម្រោងលំនៅដ្ឋានល្បីៗជាច្រើនរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន រួមទាំង លំនៅដ្ឋានទំនើបថ្មីហ្រ្គែនលែនម៉ាក 271 ដែលជាគម្រោងគម្រោងកណ្តាលទីក្រុងដ៏ធំជាងគេ ដែលទើបប្រកាសបើកលក់កាលពីថ្មីៗនេះ ។

គួររំលឹកផងដែរថា រយៈពេលជាង 40 ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីក និងវិនិយោគពហុពាណិជ្ជរបស់ខ្លួនអោយមានភាពចម្រុះ និងសម្បូរបែប។ មកទល់នាពេលនេះ ក្រុមហ៊ុន ជីប ម៉ុង មានក្រុមហ៊ុនអាជីវកម្ម ចំនួន 14 នៅក្នុង ឧស្សាហកម្មសំខាន់ៗ រួមមាន៖ ឧស្សាហកម្មភេសជ្ជៈ សម្ភារៈសំណង់ ផលិតផលប្រើប្រាស់ធនាគារ អភិវឌ្ឃន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និងរមណីយដ្ឋានវាយកូនហ្គោលជាដើម ។




អត្ថបទបន្ទាប់


ចិន កំពុងសម្រុកសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក តម្លៃ១៦៨ពាន់លានដុល្លារ

ចិន ដែលត្រូវបានគេដឹងថា ជាម្ចាស់គម្រោង និងគ្រប់គ្រងប្រតិបត្តិការវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោករួចទៅហើយនោះ កំពុងសម្រុកសាងសង់ទំនប់វ…

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខត្រាក់ទ័រចនឌារ មកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ