សាមគ្គីជាតិ

អ្នកជំនាញស្នើឱ្យពលរដ្ឋបន្តជឿជាក់ និងរួបរួមជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីតែមួយ ដើម្បីទប់ទល់ជាមួយសត្រូវឈ្លានពានថៃ


សង្រ្គាមឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលអូសបន្លាយអស់រយៈពេលជិត២០ថ្ងៃមកនេះ បានបង្កទុក្ខលំបាក និងការឈឺចាប់យ៉ាងខ្លាំងមកលើប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីសង្រា្គមឈ្លានពានប្រដាប់អាវុធ យោធាថៃ ក៏បានប្រើប្រាស់សង្រ្គាមចិត្តសាស្រ្ត ដើម្បីបំបាក់ស្មារតីរបស់ពលរដ្ឋខ្មែរផងដែរ តាមរយៈការផ្សព្វផ្សាយរូបភាពអុចអាល និងបំភ្លៃការពិត ក្នុងចេតនាឱ្យពលរដ្ឋអស់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលជាដើម។
សាមគ្គីជាតិ
ដោយ

យ៉ាងណាមិញ អ្នកជំនាញ ស្នើឱ្យពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល និងយកការឈឺចាប់មកធ្វើជាកម្លាំងរួបរួមជាតិ ដ៏រឹងមាំក្នុងស្មារតីឈាមខ្មែរតែមួយ ដើម្បីទប់ទល់ និងការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា កាន់តែសាហាវព្រៃផ្សៃ តាមរយៈការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុង​ដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសទីតាំងជនស៊ីវិលរស់នៅតែម្តង។

សម្រាប់អ្នកជំនាញរូបនេះ ក្នុងកាលៈទេសៈដ៏លំបាកនេះ ការរួបរួមគ្នាជាធ្លុងមួយក្នុងស្មារតីឈាមខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់ពណ៌សម្បុរ សាសនា និងនយោបាយ ជាមួយរាជរដ្ឋាភិបាល គឺជាអាវុធដ៏សំខាន់ក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពានថៃ ដូច្នេះហើយលោកស្នើឱ្យប្រជាពលទាំងអស់ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា និងកុំបែកបាក់សាមគ្គីនិងឯកភាពជាតិ ឱ្យសោះ។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា កម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំង ដើម្បីជួយរំលែកទុក្ខលំបាករបស់បងប្អូនភៀសសឹក និងគាំទ្រដល់វីរៈកងទ័ពជួរមុខ​។

ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការយាយីឈ្លានពានកាន់តែខ្លាំងឡើងរបស់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងមកលើភូមិឋានប្រជាពលរដ្ឋ វាគ្រាន់តែជាយុទ្ធសាស្រ្តដើម្បីបំបាក់ស្មារតី និងបំបែកកម្លាំងសាមគ្គីរបស់ពលរដ្ឋ និងបំបាក់សេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ ដូច្នេះទាមទារឱ្យពលរដ្ឋកម្ពុជា គ្រប់និន្នាការទាំងអស់ រួមទាំងអ្នកនយោបាយត្រូវគិតរឿងជាធំ ដើម្បីរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលតស៊ូប្រឆាំងនឹងការឈ្លានពានរបស់សត្រូវឈ្លានពានថៃ៕




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋបង្កើនការធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពោធលើសេដ្ឋកិច្ចថៃ

កម្លាំងនៃការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ពីសំណាក់ពលរដ្ឋខ្មែរកំពុងរីកធំទៅៗជាលំដាប់ ក្រោយយោធាថៃ បានឈ្លានពានទាំងកំរោលមកលើកម្ពុជា ដែលប…

លោក តូ ឡឹម កំពុងស្វែងរកការបន្តកាន់តំណែងកំពូលក្នុងបក្សកុម្មុយនីស្តវៀតណាម

លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កំពុងខ្នះខ្នែងស្វែងរកការបន្តកាន់តំណែងកំពូលនៅក្នុងបក្សសម្រាប់អាណត្តិថ្មី។ លោក តូ ឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ