ប្រទេសជប៉ុន ពឹងផ្អែកខ្លាំងពេកលើផ្លូវដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់សមុទ្រចិនខាងត្បូង

ការបិទច្រកសមុទ្រហ័រម៉ូស ធ្វើឱ្យជប៉ុន ព្រួយបារម្ភកាន់តែខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ


ការបិទច្រកសមុទ្រហ័រម៉ូសធ្វើឱ្យជប៉ុន ព្រួយបារម្ភ ខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ។ លោក តាកេហ៊ីកុ ម៉ាត់ស៊ូអុ (Takehiko Matsuo) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានព្រមានថា ការបិទច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់នាំចេញប្រេងពិភពលោកប្រមាណ ២០% បានធ្វើឱ្យជប៉ុន ព្រួយបារម្ភកាន់តែខ្លាំងអំពីការពឹងផ្អែកខ្លាំងពេកលើការដឹកជញ្ជូនថាមពលនាំចូលតាមកប៉ាល់ឆ្លងកាត់សមុទ្រចិនខាងត្បូង ដោយខ្លាចសមុទ្រចិនខាងត្បូង ត្រូវគេបិទដែរ បង្កមហន្តរាយធំនៅថ្ងៃអនាគត។
ប្រទេសជប៉ុន
ដោយ

ប្រទេសជប៉ុន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នសម្រាប់ផ្គត់ផ្គង់ទូទាំងពិភពលោក។

ក្រុមមន្ត្រីជប៉ុន និយាយថា វិបត្តិនេះបង្ហាញថា ប្រទេសជប៉ុន ពឹងផ្អែកខ្លាំងពេកលើផ្លូវដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់សមុទ្រចិនខាងត្បូង ជាកន្លែងដែលថាមពលរហូតដល់ទៅប្រមាណ ៨០% របស់ខ្លួនត្រូវដឹកឆ្លងកាត់សមុទ្រនេះ។ ប្រសិនបើផ្លូវសមុទ្រចិនខាងត្បូង ក៏ត្រូវបានរាំងស្ទះ ឬ បិទដូចច្រកសមុទ្រHormuz ដែរនៅថ្ងៃអនាគត វាអាចបង្កើតហានិភ័យធំមួយទៀត។

ដោយសារតែបញ្ហានេះ ប្រទេសជប៉ុន កំពុងជំរុញឱ្យក្រុមហ៊ុននានាស្វែងរកផ្លូវពាណិជ្ជកម្មជំនួស និងធ្វើពិពិធកម្មប្រភពថាមពល។ ជាក់ស្ដែង ប្រទេសជប៉ុន បានចាប់ផ្តើមទិញថាមពលបន្ថែមទៀតពីកន្លែងផ្សេងៗដូចជាសហរដ្ឋអាម៉េរិក និងកាណាដា ជាដើម។

ការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ បានប៉ះពាល់ដល់អាស៊ី យ៉ាងខ្លាំង ដោយសារប្រទេសជាច្រើនពឹងផ្អែកលើប្រេង និងឧស្ម័នដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ វិបត្តិកង្វះថាមពលកំពុងលេចឡើងរួចទៅហើយ បើទោះបីជាពិភពលោកបានបញ្ចេញប្រេងបម្រុងបន្ទាន់ដើម្បីរក្សាស្ថិរភាពទីផ្សារយាងណាក៏ដោយ។

ក្រុមអ្នកជំនាញព្រមានថា វិបត្តិនេះអាចអូសបន្លាយពេលយូរ ទោះបីជាច្រកសមុទ្រ Hormuz បើកឡើងវិញក៏ដោយ ព្រោះវានឹងត្រូវការពេលវេលាដើម្បីកសាងឡើងវិញនូវការផ្គត់ផ្គង់ថាមពលសកល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ម៉ាឡេស៊ី មានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប

ប្រទេសម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន កំពុងសម្លឹងរកឱកាសពង្រីកការតភ្ជាប់ផ្លូវដែក ដើម្បីក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី …

រដ្ឋាភិបាលនូវែលសេឡង់ផ្តល់ប្រាក់ដល់គ្រួសារមានចំណូលទាបដើម្បីជួយសម្រាលការចំណាយក្នុងអំឡុងពេលប្រេងកំពុងហក់ឡើងថ្លៃ

រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសដាក់ចេញវិធានការបន្ទាន់មួយ ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ដល់ពលរដ្ឋប្រមាណ១៥ម៉ឺនគ្រួសារ ដើម្បីជួយសម្រាលបន្ទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ