ជាង ៣៣ឆ្នាំកន្លងទៅនេះ ភេសជ្ជៈកូកា-កូឡា បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរដោយជួយបង្កើតបរិយាកាសជួបជុំឱ្យរីករាយស្រស់ស្រាយជិតស្និទសម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ កូកា-កូឡា គឺជាភេសជ្ជៈដែលមានមោទនភាពផលិតឡើងដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងប្តេជ្ញាចិត្តបន្តគាំទ្រដល់សហគមន៍ តាមរយៈការបង្កើតកម្មវិធីដែលផ្តល់ភាពស្រស់ស្រាយដល់រាល់ការជួបជុំ ពិសេសក្នុងឱកាសបុណ្យទាននានា។
បន្ទាប់ពីទទួលបានការគាំទ្រ និងភាពជោគជ័យនាឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន កម្មវិធីនេះនឹងវិលត្រលប់មកវិញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៦។ គួររំលឹកថា កាលពីឆ្នាំ ២០២៥ កម្មវិធីនេះ បានជួយគាំទ្រដល់បងប្អូនខ្សត់ខ្យោយចំនួន ១,៨០០ គ្រួសារ ដោយផ្ដល់លទ្ធភាពឱ្យពួកគាត់បានទិញអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនបានតាមតម្រូវការដោយពុំមានការចំណាយប្រាក់ឡើយ។ ដោយមើលឃើញពីលទ្ធផលវិជ្ជមាននេះហើយ ទើបក្រុមហ៊ុន កូកា-កូឡា មានបំណងគាំទ្រដល់គ្រួសារខ្សត់ខ្សោយចំនួនជាង ២០០០ គ្រួសារបន្ថែមទៀត តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» ឆ្នាំនេះ។
ដើម្បីចូលរួមជួយបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ ក្រុមហ៊ុនកូកា-កូឡាសូមអញ្ជើញអតិថិជនទាំងអស់ចូលរួមធ្វើអំពើល្អយ៉ាងសាមញ្ញ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រាល់ការទិញកូកា-កូឡា ១កេស (មិនថាចំណុះ 330ml, 380ml, 580ml, 1.5L ឬ 2.25L) ក្រុមហ៊ុននឹងបរិច្ចាគថវិកា ៥០០រៀល ចូលក្នុងមូលនិធិសហគមន៍។ ហើយថវិកានេះ នឹងត្រូវចាត់ចែងដោយអង្គការដៃគូក្នុងស្រុក ដើម្បីបង្កើតផ្សារ ហើយផ្តល់ជម្រើសម្ហូបអាហារ និងរបស់ប្រើប្រាស់ចាំបាច់ ជូនដល់គ្រួសារខ្សត់ខ្សោយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានមានប្រសាសន៍ថា៖ «កូកា-កូឡា បានចាក់ឫសក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣៣ឆ្នាំមកហើយ។ ផលិតផលរបស់យើង គឺផលិតដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងមានមោទនភាពដែលបានផ្តល់ភាពស្រស់ស្រាយដល់បងប្អូនខ្មែរទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ នេះ គឺជាការតបស្នងរបស់យើងទៅកាន់សហគមន៍វិញ និងជាការលើកកម្ពស់ស្មារតីរួបរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។»
កូកា-កូឡា ជឿថាទង្វើសប្បុរសធម៌តិចតួចក៏អាចជួយឱ្យបងប្អូនគ្រួសារខ្មែរកាន់តែមានភាពជិតស្និទ្ធនឹងគ្នាបានដែរ ដូច្នេះជំនឿបែបនេះហើយ ជាមគ្គុទេសក៍តម្រង់ទិសដល់កម្មវិធីគាំទ្រសហគមន៍របស់ក្រុមហ៊ុន កូកា-កូឡា។ តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ រាល់ការជាវភេសជ្ជៈរបស់បងប្អូន គឺជាការរួមចំណែកជួយដល់គ្រួសារខ្សត់ខ្សោយ ឱ្យមានម្ហូបអាហារ និងរបស់ប្រើប្រាស់ល្អៗ ដើម្បីអបអរឆ្នាំថ្មី។ នេះគឺជាទឹកចិត្តដ៏មានន័យ ដើម្បីជួយឱ្យការជួបជុំក្នុងសហគមន៍យើងកាន់តែមានក្តីសុខ និងស្និទ្ធស្នាលបំផុត។»