
កិច្ចសហការនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយលោកស្រី Olivia Limpe-Aw ប្រធានក្រុមប្រឹក្សា ភិបាល និងជាប្រធានក្រុមហ៊ុន Destileria Limtuaco & Co., Inc. និង អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន Auskhmer Import Export Co., Ltd.។ ពិធីនេះមានការចូលរួមជាសាក្សីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ MA. Cristina A. Roque រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសហ្វីលីពីនផងដែរ។ ពិធីចុះហត្ថលេខានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ឋរយៈពេល ៣ (បី) ថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. ដែលជាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាលើកដំបូង របស់ ប្រធានាធិបតីហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៦។

ក្រុមហ៊ុន Destileria Limtuaco & Co., Inc. ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៥២ គឺជាក្រុមហ៊ុនផលិតស្រា ចំណាស់ជាងគេបំផុតនៅប្រទេសហ្វីលីពីន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការផលិតស្រា liqueur និង ភេសជ្ជៈមានជាតិអាល់កុលលំដាប់ថ្នាក់ពិភពលោក។ ជាមួយនឹងប្រវត្តិជាង ១៧០ ឆ្នាំ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងជឿទុកចិត្តនៅក្នុងឧស្សាហកម្មភេសជ្ជៈទូទាំងពិភពលោក ព្រមទាំងបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ ទីផ្សារអន្តរជាតិជាច្រើន។

ក្រុមហ៊ុន Auskhmer Import Export Co., Ltd. ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់នៅកម្ពុជា និងជាក្រុមហ៊ុនអាហារ មួយដែលមានប្រតិបត្តិការលើការនាំចូល និងចែកចាយផលិតផលម៉ាកយីហោផ្សេងៗគ្នារាប់ពាន់មុខ។ ក្រោមការ ដឹកនាំរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ក្រុមហ៊ុន Auskhmer បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំក្នុងការផ្តល់នូវដំណោះស្រាយ ជាច្រើនដល់ទីផ្សារកម្ពុជា។


ភាពជាដៃគូនេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការបង្កើតវត្តមានរបស់ក្រុមហ៊ុន Destileria Limtuaco នៅក្នុងទីផ្សារ កម្ពុជា និងផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជា ក្នុងការទទួលបាននូវផលិតផលស្រា និងភេសជ្ជៈ ដែលមានគុណភាពខ្ពស់ ដ៏សម្បូរបែប។ កិច្ចសហការនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា។

ភាពជាដៃគូរវាងក្រុមហ៊ុន Destileria Limtuaco & Co., Inc. និងក្រុមហ៊ុន Auskhmer Import Export Co., Ltd. ត្រូវបានរំពឹងថានឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើតភាពជាដៃគូររយៈពេលវែង សម្រាប់ភាគីទាំងពីរ។