រុស្ស៊ីកំពុងបង្កើនការអភិវឌ្ឍន៍សេវាអ៊ីនធឺណិត

រុស្ស៊ីកំពុងបង្កើនការអភិវឌ្ឍន៍សេវាអ៊ីនធឺណិត ដើម្បីប្រជែងជាមួយក្រុមហ៊ុន Starlink របស់លោក អេឡុន ម៉ាស់


ប្រធានអវកាសរបស់រុស្ស៊ីបានអះអាងក្តែងៗថា រុស្ស៊ីនឹងមានសេវាអ៊ីនធឺណិតដ៏អស្ចារ្យមួយ ដែលអាចប្រជែងនឹងសេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់កំពូលមហាសេដ្ឋី Elon Musk ក្នុងពេលឆាប់ៗនេះ ដែលនេះបង្ហាញឱ្យឃើញថា រុស្ស៊ីកំពុងព្យាយាមផ្លាស់ប្តូរពីការគិតហួសសម័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រុស្ស៊ីកំពុងបង្កើនការអភិវឌ្ឍន៍សេវាអ៊ីនធឺណិត
ដោយ

ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត Starlink របស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ កំពុងក្តោបក្តាប់ការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបធំបំផុតលើពិភពលោក ជាមួយនឹងផ្កាយរណបជាង៨ពាន់គ្រៀង ដែលកំពុងស្ថិតនៅក្នុងលំហអវកាស ដែលធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ជាច្រើន។

លោក ឌីមីទ្រី បាកាណូវ (Dmitry Bakanov) មន្ត្រីទីភ្នាក់ងារអវកាសរ៉ូស្កូម៉ូស (Roscosmos) របស់រុស្ស៊ីបានបញ្ជាក់ក្នុងបទសម្ភាសជាមួយទូរទស្សន៍រុស្ស៊ីមួយថា ទីភ្នាក់ងារអវកាសរុស្ស៊ីត្រូវតែបង្កើនសកម្មភាពអវកាស និងទាក់ទាញអ្នកមានជំនាញវ័យក្មេងបន្ថែមទៀត។

យ៉ាងណាមិញ រុស្ស៊ីកំពុងបង្កើនការអភិវឌ្ឍសេវាអ៊ីនធឺណិត ដើម្បីប្រកួតប្រជែងជាមួយសេវាអ៊ីនធឺណិតរបស់ Starlink របស់លោក អេឡុន ម៉ាស់ និងសម្រាប់ប្រើនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ជម្លោះ ខណៈបច្ចុប្បន្នកងកម្លាំងអ៊ុយក្រែនកំពុងប្រើសេវា Starlink នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

បច្ចុប្បន្ន ក្រុមហ៊ុនអវកាសរបស់រុស្ស៊ី ដែលមានឈ្មោះថា ប៊ូរីអូ ១៤៤០ (Bureau 1440) នោះកំពុងបង្កើតប្រព័ន្ធផ្កាយរណបធ្វើដំណើរតាមគន្លងផែនដីក្នុងកម្រិតទាបសម្រាប់ការចែកចាយទិន្នន័យអ៊ីនធឺណិតជាសកល៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗពីរ នឹងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា នៅឆ្នាំនេះ

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗពីរ នឹងតភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅក្នុងពេលឆាប់ៗខាងម…

ប្រទេសបារាំងត្រូវបានគេប្រដូចជាអ្នកជំងឺនៅតំបន់អឺរ៉ុប

បារាំងដែលជាបងធំមួយនៅសហភាពអឺរ៉ុបនៅពេលនេះត្រូវបានប្រៀបប្រដូចទៅនឹងអ្នកជំងឺរបស់អឺរ៉ុប។ ការប្រដូចបែបនេះធ្វើឡើងក្រោយនៅពីរឆ្នាំចុងក្រោយនេះ ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ