វិស័យពាណិជ្ជកម្ម

តើកម្ពុជា គួរត្រៀមខ្លួនបែបណាខ្លះដើម្បីប្រកួតប្រជែងលើទីផ្សារអាម៉េរិក ក្នុងបរិបទដែលលោក ត្រាំ កំណត់ពន្ធ១៥% ស្មើគ្នា?


ស្របពេលគោលនយោបាយដំឡើងពន្ធនាំចូល១៥% លើទំនិញពីគ្រប់ទិសទីរបស់លោក ដូណាល់ ត្រាំ កំពុងបង្កការព្រួយបារម្ភពាសពេញសកលលោក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាយល់ថា កម្ពុជា មិនត្រូវស្លន់ស្លោឡើយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យកាន់តែខ្លាំង។ ក្នុងបរិបទដែលអត្រាពន្ធត្រូវបានកំណត់ស្មើគ្នា កត្តាសម្រេចជោគជ័យលែងផ្អែកលើការអនុគ្រោះពន្ធទៀតហើយ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាពផលិត គុណភាព និងការកាត់បន្ថយថ្លៃដើម ដើម្បីអាចឈរជើងប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាន។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការប្រកាសដំឡើងពន្ធនាំចូលថ្មីរហូតដល់១៥% លើទំនិញពីគ្រប់ប្រទេសជុំវិញពិភពលោករបស់លោក ដូណាល់ ត្រាំ ហាក់ដូចជានៅមានភាពស្រពេចស្រពិល ដែលបង្ហាញថា វិធានការនេះនឹងមានអ្វីប្រែប្រួលនាពេលខាងមុខ។ ការវាយតម្លៃបែបនេះ ដោយសារ លោកស្រី កត់សម្គាល់ឃើញថា លោក ត្រាំ តែងតែផ្លាស់ប្ដូរនៅអ្វី ដែលលោកបានលើកឡើងជារឿយៗ។ លោកស្រីយល់ថា យុទ្ធសាស្ត្ររបស់លោក ត្រាំ តែងតែមានភាពបត់បែនខ្លាំង ដូចនេះផលប៉ះពាល់ផ្ទាល់មកលើកម្ពុជា នៅមិនទាន់អាចវាយតម្លៃបានច្បាស់លាស់នៅឡើយទេ ក្នុងដំណាក់កាលនេះ។

​ជាមួយគ្នានេះដែរ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ក្នុងបរិបទដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំណត់អាត្រាពន្ធស្មើគ្នា១៥% លើប្រទេសក្នុងពិភពលោក ទោះបីស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែលោកយល់ថា នៅពេលនេះកត្តាប្រកួតប្រជែងសំខាន់លែងស្ថិតនៅលើអាត្រាពន្ធប្រចាំប្រទេសទៀតហើយ គឺវាស្ថិតនៅលើលទ្ធភាពផលិត គុណភាពផលិតផល និងថ្លៃដើមផលិតទៅវិញទេ។ ជាការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជា ចាំបាច់គួរតែបន្តរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងសេរីភាពនយោបាយ រួមទាំងបន្តកែលម្អបរិយាកាសវិនិយោគ និងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក និងភ្លើងជាដើម។

​គួររំលឹកផងដែរថា ទោះបីជាអំណាចនៃការកំណត់ពន្ធជាទូទៅស្ថិតក្រោមសមត្ថកិច្ចរបស់សភាអាម៉េរិកក៏ដោយ ប៉ុន្តែលោក ដូណាល់ ត្រាំ នៅតែមានសិទ្ធិប្រើប្រាស់ច្បាប់ពាណិជ្ជកម្មពិសេសៗ ដើម្បីដាក់ចេញនូវវិធានការពន្ធបណ្តោះអាសន្ន ដែលលោកយល់ថាចាំបាច់សម្រាប់ការពារផលប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។ ដូចនេះ ការត្រៀមខ្លួនឱ្យរួចរាល់របស់ប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រតែមួយគត់ដើម្បីរក្សាស្ថិរភាពនាំចេញក្នុងរយៈពេលវែង៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ត្រឹមរយៈពេលជាង ១ខែ ធនាគារជាតិនៃកម្ពុជា ដកអាជ្ញាបណ្ណធនាគារធំៗ២ គួរឱ្យភ្ញាក់ផ្អើល!

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ដោយនៅត្រឹមរយៈពេលប្រមាណត្រឹមតែជាង ១ខែប៉ុណ្ណោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកអាជ្ញ…

តើការប្រែប្រួលតម្លៃជ្រូករស់នៅលើទីផ្សារមានការរួមចំណែកកំណត់ថ្លៃពីក្រុមហ៊ុនធំៗឬយ៉ាងណា?

តម្លៃជ្រូករស់នៅលើទីផ្សារកម្ពុជា មានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចភាគច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ