
ទីផ្សារខុនដូនៅប្រទេសថៃ បានដាំក្បាលចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំ្នកន្លងមកនេះ ក្រោយការលក់ខុនដូនៅក្នុងគម្រោងថ្មីៗនៅទីក្រុងបាងកក សម្រេចបាន៣៧៣យូនីតក្នុងត្រីមាសទីពីរឆ្នាំ២០២៥ មានការធ្លាក់ចុះរហូតដល់៩៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ផាតតារ៉ាឆៃ ថាវីវង្ស (Pattarachai Thaweewong) នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យថៃ បានលើកឡើងថា នេះមិនមែនគ្រាន់តែជាការធ្លាក់ចុះតាមរដូវកាលនោះទេ តែវាជាសញ្ញាបង្ហាញពីការស្ទាក់ស្ទើររបស់អ្នកទិញ និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នរបស់អ្នកអភិវឌ្ឍន៍។
លោកបានបន្តថា វិសាលភាពនៃការធ្លាក់ចុះនាពេលបច្ចុប្បន្ន គឺមានសភាពធ្ងន់ធ្ងរខ្លាំងបំផុត ហើយការធ្លាក់ចុះនេះ អាចដោយសារតែអត្រាការប្រាក់កើនឡើងខ្ពស់។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងកង្វះទិសដៅគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល កំពុងបំផ្លាញទំនុកចិត្តរបស់អតិថិជនលើវិស័យអចលនទ្រព្យជាពិសេសខុនដូតែម្តង៕
ដោយៈ សរ សុជាតិ