ក្នុងពិធីសម្ពោធខាងលើនេះ មានការកាត់ខ្សែរបូរជុំគណ:គ្រប់គ្រងគ្រប់រូប និងមានការឡើង ថ្លែងសុន្ទរកថាពី លោក ជា សុផល ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន 𝐀𝐑𝐂 លោកបានលើកពីចំណាប់អារម្មណ៏ក៏ដូចជាប្រវត្តិខ្លីៗរបស់ក្រុមហ៊ុន ៖ “𝐀𝐑𝐂 បានឈរជើងយ៉ាងមាំដែលមានអាយុកាលជិត ២០ឆ្នាំលើទីផ្សារកម្ពុជា ព្រមទាំងមានសាខា និងភ្នាក់ងារ តាមបណ្តាខេត្តផ្សេងៗដូចជា ៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងកំពង់ចាម។ លើសពីនេះ 𝐀𝐑𝐂 ក៏ទទួលបានពានរង្វាន់ “ក្រុមហ៊ុនស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ” ក្នុងព្រឹត្តិការណ៍ "ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំលើកទី5" ដែលរៀបចំឡើងដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (𝐂𝐕𝐄𝐀 2024) ទៀតផង ជាក់ស្តែងក្រុមហ៊ុន មកទល់បច្ចុប្បន្នយើងមានដៃគូរសហការជិត ៤០ស្ថាប័ន ព្រមទាំងមានការទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនផងដែរ សេវាកម្មចម្បងរបស់យើងមានដូចជា៖
១. សេវាកម្មវាយតម្លៃអចលនវត្ថុ
២. ភ្នាក់ងារ ទិញ លក់ ជួល អចលនវត្ថុ
៣. ប្រឹក្សាលក់ និងធ្វើទីផ្សារគម្រោង
៤. ស្រាវជ្រាវ និងប្រឹក្សាអភិវឌ្ឍគម្រោង”។
ការបើកសម្ពោធការិយាល័យកណ្តាល ដែលរំលេចរូបរាងរចនាបទថ្មីនេះ ប្រៀបដូចជាសមិទ្ធផលមួយទៀតដែលធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្តូរបរិយាកាសថ្មីក៏ដូចជាពង្រឹងគុណភាពសេវាកម្មនិងជាភាពងាយស្រួលក្នុងការផ្តល់សេវាកម្មទៅដល់ដៃគូសហការ និងអតិថិជន។
ក្រុមហ៊ុន អចលនវត្ថុ ARC តែងតែផ្ដល់ជូនដំណោះស្រាយអចលនវត្ថុជូនអតិថិជន ប្រកបដោយជំនាញវិជ្ជាជីវៈ ប្រសិទ្ធិភាព និងភាពច្បាស់លាស់ជានិច្ច ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនយើងផ្ទាល់គឺ «សុចរិតភាពគឺជាអាទិភាពរបស់ពួកយើង»។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រឹក្សាការទិញ-លក់ ជួលអចលនវត្ថុ (ផ្ទះ ដី ឃ្លាំង..) របស់លោកអ្នកដោយមានទំនុកចិត្តនិងមានប្រសិទ្ធភាពខ្ពស់ ឬទទួលបានទិន្នន័យសុក្រិតនៃការវាយតម្លៃអចលនវត្ថុក្នុងគោលបំណងណាមួយ អាចអញ្ជើញមកប្រឹក្សាផ្ទាល់ជាមួយភ្នាក់ងារជំនាញរបស់ក្រុមហ៊ុន ARC តាមរយ:អាសយដ្ឋានខាងលើ ឬធ្វើការឆែកពត៌មានបន្ថែមតាមរយ:ហ្វេសប៊ុកផេក
@Asia Real estate Cambodia (attact link)
ចំពោះលេខទំនាក់ទំនង៖ +𝟴𝟱𝟱 𝟮𝟯 𝟵𝟬𝟭 𝟵𝟳𝟬 +𝟴𝟱𝟱 𝟭𝟲 𝟲𝟲𝟲 𝟭𝟯𝟵
សូមទស្សនាកម្រងទិដ្ឋភាពមួយចំនួនក្នុងថ្ងែសម្ពោធជាផ្លូវការនៃការិយាល័យកណ្តាលថ្មីរបស់ 𝐀𝐑𝐂