បទឈប់បាញ់

ក្រុមអ្នកជំនាញចាត់ទុកលក្ខខណ្ឌចរចាបទឈប់បាញ់ដែលថៃ ដាក់លើកម្ពុជា ជាលក្ខខណ្ឌមិនអាចទទួលយកបាន


ក្រុមអ្នកជំនាញចាត់ទុកលក្ខខណ្ឌចរចាបទឈប់បាញ់ដែលថៃ ដាក់លើកម្ពុជា ជាលក្ខខណ្ឌមិនអាចទទួលយកបាននោះឡើយ។ នៅក្នុងលក្ខខណ្ឌទាំងនោះភាគីថៃ ទាមទារឱ្យកម្ពុជា ត្រូវប្រកាសបទឈប់បាញ់មុនខ្លួន ហើយបទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងស្នើឱ្យកម្ពុជា ត្រូវសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ដាក់លក្ខខណ្ឌខ្លួនឯងមិនអស់ចិត្ត នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោកអានុទីន ឆ្លៀតផ្តាំផ្ញើតាមលោក ដូណាល់ ត្រាំ ប្រាប់កម្ពុជា ឱ្យឈប់បាញ់មុនទាំងដែលខ្លួនជាអ្នកបំពាន និងតែងតែបង្កបញ្ហាជម្លោះមុនម្តងហើយម្តងទៀត។
បទឈប់បាញ់
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា កម្ពុជា មិនមែនជាប្រទេសដែលស្រលាញ់សង្គ្រាមនោះទេ ព្រោះតាមរយៈបទពិសោធន៍ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យប្រទេសមួយនេះឆ្អែតឆ្អន់ជាមួយការធ្វើសឹកសង្គ្រាមហើយកម្ពុជា ស្វាគមន៍ជាមួយសំណើរណាដែលអាចដោះស្រាយជម្លោះដោយសន្តិវិធីឈានទៅរកសន្តិភាព ដោយគោរពតាមច្បាប់អន្តរជាតិ។

តែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតឃើញថា ទោះជាមានកិច្ចព្រមព្រៀងយ៉ាងណាក៏ដោយ ក៏ថៃ ហាក់មិនអើពើនោះដែរ ដូចនេះតម្រូវឱ្យថៃ អនុវត្តតាមសំណើរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនជាមុនសិន ព្រោះតាមរយៈជម្លោះបែងចែកបក្សពួកផ្ទៃក្នុងប្រទេសថៃ កំពុងផ្ដល់ភាពលំបាកសម្រាប់កម្ពុជា ក្នុងការទុកចិត្តនយោបាយរបស់ថៃណាស់។ លោកបណ្ឌិត ហាក់បង្ហាញពីក្ដីព្រួយបារម្ភចំពោះការបញ្ចប់សង្គ្រាមកម្ពុជា និងថៃ ព្រោះតាមបទពិសោធន៍កន្លងទៅបានបង្ហាញថា ប្រទេសថៃ មិនមានភាពស្មោះត្រង់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីនោះឡើយ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានចាត់ទុកការដាក់សំណើរបស់ថៃ ធ្វើជាលក្ខខណ្ឌក្នុងការចរចាបទឈប់បាញ់ជាមួយកម្ពុជានេះ វាហាក់ដូចជាប្រាស់ចាកពីការពិត ព្រោះភាគីថៃ ជាអ្នកឈ្លានពានលើកម្ពុជា ដែលតម្រូវឱ្យថៃខ្លួនឯងប្រកាសបញ្ឈប់សង្គ្រាមជាមួយកម្ពុជាមុន នោះទើបសមហេតុសមផល​។

សម្រាប់អ្នកជំនាញរូបនេះ ក្នុងទិដ្ឋភាពបច្ចុប្បន្ន កម្ពុជា មិនអាចធ្វើតាមសំណើរបស់ថៃបាននោះទេ ព្រោះកម្ពុជា តែងតែគោរពបទឈប់បាញ់ និងមិនដែលបង្កជម្លោះម្តងណាដូចការចោទប្រកាន់របស់យោធាថៃ នោះឡើយ។ អ្នកជំនាញរូបនេះយល់ថា លក្ខខណ្ឌទាំង៣ដែលថៃ ដាក់មកលើកម្ពុជា គួរតែថៃ ជាអ្នកអនុវត្តខ្លួនឯង៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកសារព័ត៌មានថៃ ដ៏ល្បីមួយរូបបានរំលឹកពីមេរៀនជាតិនិយម និងល្បិចនយោបាយរបស់មេដឹកនាំថៃ

ស្របពេលសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា កាន់តែស៊ីជម្រៅ និងឡើងកម្តៅកាន់តែខ្លាំងនោះ អ្នកសារព័ត៌មានដ៏ល្បីមួយរូបរបស់ថៃ ប្រ…

រដ្ឋមន្ត្រីការពារជាតិថៃ ព្រលយពាក្យសម្តីថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ នឹងមិនអូសបន្លាយយូរទេ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានលើកឡើងដ៏គួរឱ្យចាប់អារម្មណ៍ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ នឹងមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ