វិស័យសំណង់

តើវិស័យសំណង់បានហែលឆ្លងបញ្ហាអ្វីខ្លះ ហើយអ្វីជាសញ្ញាវិជ្ជមានសម្រាប់វិស័យនេះនៅឆ្នាំនេះ?


វិស័យសំណង់អាចចាត់ទុកជាអនុវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងពីធ្លាក់ចុះសេដ្ឋកិច្ចជាសកល តាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មក។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅពេញមួយឆ្នាំ២០២៥ វិស័យសំណង់នៅកម្ពុជា សម្រេចបានកំណើនទាបក្នុងរង្វង់០,៤% ប៉ុណ្ណោះ ដែលថយចុះពី១,២% កាលពីឆ្នាំ២០២៤។ តើមានសញ្ញាអ្វីខ្លះបង្ហាញថា វិស័យសំណង់អាចនឹងមានភាពល្អប្រសើរនៅឆ្នាំនេះ?
វិស័យសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្មពិស្ណុការ បានកត់សម្គាល់ឃើញថា វិស័យសំណង់របស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ ហាក់ពុំមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំ២០២៤។ តែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតឃើញថា ប្រភេទសំណង់មួយចំនួនដូចជា សំណង់អាគារខ្ពស់ៗនៅរាជធានីភ្នំពេញ សំណង់សណ្ឋាគារ និងកាស៊ីណូនៅតំបន់បាវិត និងប៉ោយប៉ែតជាដើម នៅតែមានសកម្មភាព ខណៈសំណង់ប្រភេទលំនៅឋានស្ថិតក្នុងសភាពទ្រឹង។ ចំពោះតម្លៃគ្រឿងសំណង់កាលពីឆ្នាំមុនវិញ អ្នកជំនាញរូបនេះអះអាងថា គឺនៅតែរក្សាបានតម្លៃល្អប្រសើរ បើទោះជួបបញ្ហាប្រឈមមួយចំនួនដោយសារការបិទច្រកព្រំដែនជាមួយថៃ ក៏ដោយ។

ស្រដៀងគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានគូសបញ្ជាក់ថា ដោយសារវិស័យអចលនទ្រព្យមិនទាន់អាចងើបឡើងវិញ ទើបធ្វើឱ្យវិស័យសំណង់នៅកម្ពុជា បន្តស្ថិតក្នុងកំណើនទាប។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា សំណង់ដែលបម្រើឱ្យវិស័យរោងចក្រឧស្សាហកម្ម លំនៅឋានតម្លៃសមរម្យ និងអគារពាណិជ្ជកម្មនៅតែមានតម្រូវការ និងបន្តដំណើរការជាហូរហែ។

របាយការណណ៍របស់ធនាគារជាតិកម្ពុជា បានបង្ហាញថា មូលហេតុដែលធ្វើឱ្យវិស័យសំណង់នៅឆ្នាំ២០២៥ សម្រេចបានកំណើនទាបត្រឹមតែ០,៤% គឺដោយសារភាពទន់ខ្សោយនៃតម្រូវការ និងការផ្គត់ផ្គង់លើសតម្រូវការនាពេលកន្លងមក។ ប៉ុន្តែសញ្ញាវិជ្ជមានបានបង្ហាញឡើង តាមរយៈការអនុម័តគម្រោងសំណង់ថ្មីៗ និងកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ ដែលបានកើនឡើងប្រមាណ៤០% បើធៀបនឹង៣៣% កាលពីឆ្នាំមុន។ ជាមួយគ្នានេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័ត បានកើនឡើង៤៨% ដែលក្នុងនោះសំណង់ក្នុងវិស័យកម្មន្តសាលបានរួមចំណែកជិត៤៩% សំណង់លំនៅឋានជាង៣២% និងសំណង់ក្នុងវិស័យទេសចរណ៍ចំនួន៥% ខណៈសំណង់ក្នុងវិស័យពាណិជ្ជកម្មរួមចំណែកចំនួន១១%។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺការអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៦ ដែលនេះជាសន្ទុះថ្មីមួយឆ្លុះបញ្ចាំងពីការរីកចម្រើន នៃសំណង់ក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលសម្រាប់ពេលខាងមុខ៕




អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យថ្មីមួយ ស្ថិតក្នុងសង្កាត់គងនយ ខណ្ឌដង្កោ ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

គម្រោងដីឡូតិ៍ជាយក្រុងតម្លៃសមរម្យថ្មីមួយទៀត ស្ថិតក្នុងសង្កាត់គងនយ ខណ្ឌដង្កោ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ខ្មែរ ហ្វោនដេសុន អឹព្រេហ្សល (KHMER …

បើក្រុមហ៊ុនយក្ស Chevron លក់ស្ថានីយប្រេងកាល់តិច តើវាអាចធ្វើឱ្យប៉ះពាល់ដល់អ្នកលក់រាយនៅកម្ពុជា ទេ?

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិក Chevron ត្រូវបានគេរាយការណ៍ថា គ្រោងនឹងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈក្រោមស្លាកយីហោកាល់តិច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ