សេដ្ឋកិច្ចអាម៉េរិក

JPMorgan អះអាងថា ការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិក នៅចុងឆ្នាំនេះ មានភាគរយកាន់តែខ្ពស់


ក្រុមហ៊ុនវិនិយោគ និងហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់អាម៉េរិក គឺក្រុមហ៊ុន JPMorgan បានអះអាងថា លទ្ធភាពធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកនៅចុងឆ្នាំនេះ មានភាគរយកាន់តែខ្ពស់។ កាលពីខែកក្កដា ឱកាសនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិក មានត្រឹមតែ២៥% ប៉ុណ្ណោះ ប៉ុន្តែនៅដើមខែសីហា នេះ បញ្ហាប្រឈមថ្មីចេញពីវិបត្តិគ្មានការងារធ្វើបានរុញឲ្យលទ្ធភាពធ្លាក់ក្នុងវិបត្តិកើនឡើងដល់៣៥% ឯណោះ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge បានឲ្យដឹងថា ក្រុមហ៊ុន JPMorgan បានបង្កើនហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ពី២៥% នៅខែកក្កដា ដល់កម្រិត ៣៥% នៅដើមខែសីហា នេះ។

ពាក់ព័ន្ធបញ្ហានេះ លោក ប្រ៊ុច កាស្មាន (Bruce Kasman) អ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន JPMorgan បានសរសេរនៅក្នុងសេចក្តីរាយការណ៍មួយថា ការប៉ោងឡើងនៃអត្រាអ្នកអត់ការងារធ្វើ គឺជាសញ្ញាដំបូងនៃការថយចុះកម្លាំងពលកម្ម។ ហើយប្រសិនបើនិន្នាការដ៏អាក្រក់នេះនៅតែបន្តនោះនៅឆមាសទី២ នៃឆ្នាំ២០២៤ ឱកាសនៃការធ្លាក់ក្នុងវិបត្តិទំនងជានឹងបន្តកើនឡើងបន្ថែមទៀតដល់កម្រិត៤៥% ឯណោះ។

ផ្អែកតាមស្ថានភាពនេះនៃការព្យារករណ៍អំពីឱកាសទាក់ទងនឹងការកាត់បន្ថយអត្រាការប្រាក់ដែលធនាគារកណ្តាលអាម៉េរិកនឹងសម្រេចចិត្តនោះ ក៏បានរួមតូច ដែលពីមុន គឺឡើងដល់៥០% ទល់នឹង៥០% មកនៅត្រឹមតែ៣០% ប៉ុណ្ណោះ។ ពីមុនជាមួយនឹងសម្ពាធអតិផរណារបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះ JPMorgan មើលឃើញថា ធនាគារកណ្តាលអាចកាត់បន្ថយអត្រាអត្រាការប្រាក់នៅក្នុងខែកញ្ញា និងវិច្ឆិកា នៅក្នុងរង្វង់កន្លះភាគរយ ប៉ុន្តែនៅពេលនេះ ការព្យាករណ៍នេះលែងត្រឹមត្រូវហើយ។ ក្រៅពី JPMorgan ក្រុមហ៊ុន Goldman Sachs ក៏បានមើលឃើញអំពីកំណើននៃហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅអាម៉េរិកផងដែរ៕

ដោយៈ សរ សុជាតិ

_



អត្ថបទបន្ទាប់


តើវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា បច្ចុប្បន្នមានស្ថានភាពប្រែប្រួលបែបណា?

វិស័យទេសចរណ៍កម្ពុជា បច្ចុប្បន្នបន្តងើបឡើងក្នុងសភាពយឺតនៅឡើយ បើធៀបនឹងបណ្តាប្រទេសជិតខាង ជាពិសេសក្នុងរដូវខ្សត់ភ្ញៀវនេះតែម្តង ដែលធ្វើឱ្យអ្នករកស៊…

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនរបស់កូនខ្មែរដំបូងគេ ដែលអភិវឌ្ឍផលិតផលស្របតាមស្ដង់ដារផលិតកម្មពិភពលោក និងយកចិត្តទុកដាក់ខ្ពស់ដល់បរិស្ថាន

ក្រុមហ៊ុនយក្សៗនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ន បាននិងកំពុងចំណាយទាំងពេលវេលា និងដើមទុនដ៏សម្បើម ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍផលិតផលឲ្យកាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ