មេដឹកនាំជប៉ុន

តើជប៉ុន អាចមាននាយករដ្ឋមន្រ្តីជាស្ត្រីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែរ ឬទេ?


ក្រោយត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច លោកស្រី សាណាអេ តាកាអ៊ីជី ត្រូវគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្រ្តីស្រីលើកដំបូងរបស់ជប៉ុន ប៉ុន្តែក្រោយពេលដែលគណបក្សដៃគូរដ្ឋាភិបាលចម្រុះមួយបានចាកចេញ អនាគតក្លាយជានាយករដ្ឋមន្ត្រីរបស់លោកស្រី កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ កត្តានេះបានធ្វើឱ្យបេក្ខភាពលោក យូអ៊ីជីរ៉ូ តាម៉ាគី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន កំពុងតែលេចធ្លោរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
មេដឹកនាំជប៉ុន
ដោយ

ដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន កំពុងស្ថិតក្នុងសំណាក់កាលរាប់ថយក្រោយ ប៉ុន្តែនៅពេលនេះ បេក្ខភាពនាយករដ្ឋមន្រ្តី ដែលលេចធ្លោរជាងគេមានពីររូប រួមមានលោកស្រី សាណាអេ តាកាអ៊ីជី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី និងលោក យូអ៊ីជីរ៉ូ តាម៉ាគី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន។ ដំបូងឡើយលោកស្រី តាកាអ៊ីជី គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីដ៏លេចធ្លោរ ប៉ុន្តែក្រោយការចាកចេញរបស់គណបក្សកូមីអ៊ីតូ (Komeito) ពីក្រុមចម្រុះដែលកំពុងកាន់អំណាចដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី បានធ្វើឱ្យដំណើរការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន កាន់តែពិបាកក្នុងការទស្សន៍ទាយ ដោយគណបក្សនានា កំពុងប្រជែងគ្នា ដើម្បីដណ្តើមតំណែងនេះ។

មកដល់ពេលនេះភាគរយរបស់លោកស្រី តាកាអ៊ីជី នៅតែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនអាចមើលស្រាលបេក្ខភាពនាយករដ្ឋមន្រ្តីផ្សេងបានឡើយ ជាពិសេសលោក តាម៉ាគី តែម្តង។ តាមការគ្រោងទុកជប៉ុន គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅក្នុងរង្វង់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅក្នុងដំណើរការបោះឆ្នោត អ្នកដែលនឹងក្លាយជានាយករដ្ឋមន្រ្តី គឺអ្នកដែលឈ្នះឆ្នោតដោយសំឡេងភាគច្រើន ប៉ុន្តែប្រសិនបើការបោះឆ្នោតនោះមិនអាចមានបេក្ខភាពណាមួយទទួលបានសំឡេងច្រើនទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោតជុំថ្មីរវាងបេក្ខជន ដែលមានសំឡេងច្រើនជាងគេពីររូប។

អ្នកវិភាគបានឲ្យដឹងថា នេះគឺជាសម្ពាធថ្មីមួយសម្រាប់លោកស្រី តាកាអ៊ីជី នៅក្នុងនាមជាប្រធានគណបក្សកាន់អំណាច ដែលបានដឹកនាំរដ្ឋាភិបាលជប៉ុនតាំងពីឆ្នាំ២០១២ មក។ នៅពេលនេះ លោកស្រី អាចទទួលបានសំឡេងគាំទ្រ១៩៦សំឡេង ប៉ុន្តែដើម្បីអង្គុយកៅអីនាយករដ្ឋមន្រ្តីបាន លោកស្រី ត្រូវការសំឡេងឲ្យបានគ្រប់២៣៣សំឡេងនៅក្នុងចំណោមសមាជិកសភាទាំងអស់៤៦៥សំឡេង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យការនាំចូលទំនិញពីចិន មកកម្ពុជា កើនឡើងជាង៣២% នៅ៩ខែឆ្នាំនេះ?

ចិន គឺជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មរវ…

ម្ចាស់ពានរង្វាន់ណូបែលសេដ្ឋកិច្ចព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា AI មកលើវិស័យការងារ

អ្នកជំនាញសេដ្ឋកិច្ច ដែលទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចម្នាក់បានព្រមានអំពីគ្រោះថ្នាក់នៃបញ្ញាសិប្បនិមិ្មត (AI) ក្នុងការបំផ្លាញកម្លាំងពលកម្មរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ