ជម្លោះការទូតរវាងជប៉ុន និងចិន

តើជម្លោះការទូត និងពាណិជ្ជកម្មរវាងជប៉ុន និងចិន អាចជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដល់កម្ពុជា?


ជម្លោះការទូត និងពាណិជ្ជកម្មរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ដែលបានឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ កំពុងបង្កជាក្ដីបារម្ភចំពោះការរាលដាលដល់សេដ្ឋកិច្ចក្នុងតំបន់រួមមានទាំងកម្ពុជា ផងដែរ ប្រសិនបើជម្លោះនេះនៅតែបន្តអូសបន្លាយរកច្រកចេញមិនបាន ខណៈប្រទេសមហាអំណាចទាំងពីនៅអាស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ប្រសិនបើជម្លោះរវាងជប៉ុន និងចិន នៅបន្តអូសបន្លាយពេលយូរ តើអាចបង្កផលប៉ះពាល់ ឬផ្ដល់ឱកាសដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដែរឬទេ?
ជម្លោះការទូតរវាងជប៉ុន និងចិន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា មកដល់ពេលនេះការធ្វើពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនរបស់កម្ពុជា ពុំទាន់មានផលប៉ះពាល់ដែលកើតចេញពីជម្លោះរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង នៅឡើយទេ។ ប៉ុន្តែវិស័យនេះអាចនឹងរងផលប៉ះពាល់ប្រសិនបើជម្លោះនេះនៅតែបន្តឡើងកម្ដៅហើយអូសបន្លាយពេលយូរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា ជម្លោះការទូតរវាងជប៉ុន និងចិន អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ នឹងអាចរាលដាលដល់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ ប្រសិនបើបន្តអូសបន្លាយពេលយូរ។

ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសជប៉ុន និងចិន ខណៈជម្លោះការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងអាចនឹងបង្កផលប៉ះពាល់មួយចំនួនដល់កម្ពុជា ក្នុងការរក្សានូវតុល្យភាពជាមួយប្រទេសទាំងពីរ។ តែយ៉ាងណាការប្រកួតប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា ក៏អាចធ្វើឱ្យកម្ពុជា ទាញយកឥទ្ធិពលពីប្រទេសទាំងពីរ ដើម្បីទទួលបានកំណើនក្នុងការវិនិយោគបន្ថែមផងដែរ។ នៅក្នុងស្ថានភាពនេះ លោកបណ្ឌិត ជ័យ តិច លើកឡើងថា កម្ពុជា ត្រូវរក្សាឱ្យបាននូវតុល្យភាព និងមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង ដើម្បីឱ្យមានតុល្យភាពជាមួយប្រទេសទាំងពីរដែលជាដៃគូវិនិយោគដ៏ធំជាមួយកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសជប៉ុន និងចិន មានទំហំប្រមាណជាង១៥ពាន់លានដុល្លារ ក្នុងនោះទំហំពាណិជ្ជកម្មជាមួយជប៉ុន ​សម្រេច​បាន៧៨៧លានដុល្លារកើនឡើងជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចិន សម្រេចបានជាង១៤ពាន់លានដុល្លារ កើនឡើងជាង៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព មកពីស្ថាប័នចម្រុះចំនួន១២១នាក់ ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុ…

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25): ពីការសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25) ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ