ការអត់យកពន្ធលើការនាំចូលរថយន្តពីអាម៉េរិក

តើការអត់យកពន្ធលើការនាំចូលរថយន្តពីអាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តនៅកម្ពុជា យ៉ាងណាដែរ?


កម្ពុជា បានប្រើសន្លឹកបៀចុងក្រោយក្នុងការចរចាពន្ធបដិការ​ជាមួយសហរដ្ឋអាម៉េរិក តាមរយៈការទម្លាក់ពន្ធលើទំនិញអាម៉េរិកជាង១ម៉ឺនបន្ទាប់ពន្ធមកនៅត្រឹម០% ក្នុងនោះក៏មានរថយន្តជជុះផងដែរ។ ការប្រើសន្លឹកបៀចុងក្រោយនេះបានជួយឱ្យកម្ពុជា ទទួលបានការបញ្ចុះអត្រាពន្ធគយបដិការមកនៅត្រឹម១៩% លើការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ តើការអត់យកពន្ធលើការនាំចូលរថយន្តពីអាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តនៅកម្ពុជា ឬយ៉ាងណា?
ការអត់យកពន្ធលើការនាំចូលរថយន្តពីអាម៉េរិក
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា ការលើកលែងពន្ធលើការនាំចូលរថយន្តពីអាម៉េរិកមកកម្ពុជា នឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សាររថយន្តនៅកម្ពុជានោះទេ ដោយសារការយកពន្ធនានា ដែលច្បាប់បានកំណត់នៅរក្សាដដែល។ ការណ៍នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះគូសបញ្ជាក់ថា តម្លៃនាំចូលរថយន្តនៅតែខ្ពស់ជាងតម្លៃរថយន្ត ដែលផលិតនៅក្នុងស្រុក ដែលវានឹងធានាបាននូវការប្រកួតប្រជែងសម្រាប់រថយន្តដែលផលិតនៅក្នុងស្រុកផងដែរ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការបញ្ចុះពន្ធមកនៅ ០% លើការនាំចូលរថយន្តពីអាម៉េរិកទំនងជាពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនដំឡើងរថយន្ត និងទីផ្សារលក់រថយន្តនៅកម្ពុជា នោះទេ ដោយសារតែគោលការណ៍យកពន្ធនានា នៅរក្សាដដែល និងម្យ៉ាងទៀតរដ្ឋាភិបាលនៅបន្តផ្ដល់ការអនុគ្រោះពន្ធពិសេសដល់បណ្ដាក្រុមហ៊ុន ដែលមកវិនិយោគនៅកម្ពុជា។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាល់មុខទំនិញជាង១ម៉ឺនបន្ទាត់ពន្ធរបស់សហរដ្ឋអាម៉េរិក ដែលនាំចូលមកកម្ពុជាស្ថិតក្នុងអត្រាពន្ធ ០% ការអត្រាពន្ធនានាក្រៅពីពន្ធគយនៅរក្សាដដែល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជឿជាក់ថា រថយន្តដែលដំឡើងនៅកម្ពុជានឹងមានតម្លៃទាបជាងរថយន្តនាំចូលពីបរទេស។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចយកពន្ធគយបដិការ១៩% លើទំនិញកម្ពុជា ដែលនាំចូលទៅសហរដ្ឋអាម៉េរិក ហើយអត្រាពន្ធនេះនឹងចូលជាធរមានចាប់ពីថ្ងទី១ ខែសីហា តទៅ។ អត្រាពន្ធគយបដិការ១៩% របស់អាម៉េរិក ត្រូវបាន​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា នឹងជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានទាំងអស់ និងអាចថែរក្សាបាននូវរោងចក្រដែលមានស្រាប់ និងពង្រីករោងចក្រថ្មីៗបន្ថែមទៀតផងដែរ៕
អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក

ភ្នំពេញ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន S…

ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ នាំយកអំណោយជាអង្ករសម្រាប់ជួយដល់ជនភៀសសឹក និងចូលរួមជាបច្ច័យក្នុងបុណ្យសពវីរជនពលី

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករ ដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ