វិស័យការពារជាតិ

តើសង្គ្រាមអាម៉េរិក និងអ៊ីស្រាអែលបញ្ឆេះឡើងទៅលើអ៊ីរ៉ង់ អាចពង្រីកកាន់តែធំទូលាយ ឬអាចឈានទៅជាសង្គ្រាមលោកលើកទី៣ ឬយ៉ាងណា?


ពេលនេះតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងការកើនឡើងកម្ដៅភាពតានតឹងផ្នែកយោធាដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលធ្វើឱ្យអ៊ីរ៉ង់ បើកការវាយប្រហារសងសឹកដោយការបាញ់មីស៊ីលស្រោចទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិក នៅក្នុងបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងបង្កឱ្យមានការចោទជាសំណួរបន្ទាន់ទូទាំងពិភពលោក។
អ្នកជំនាញថា សង្គ្រាមលោកត្រូវមានធាតុផ្សំសំខាន់ចំនួន៣SSSASDASD2222222
ដោយ

តើសង្គ្រាមនេះអាចពង្រីកកាន់តែធំ និង អាចឈានទៅសង្គ្រាមលោកលើកទី៣ដែរទេ? ខណៈដែលក្រុមអ្នកជំនាញថា សង្គ្រាមដែលអាចចាត់ទុកថា ជាសង្គ្រាមលោកត្រូវមានធាតុផ្សំសំខាន់ចំនួន៣។

​ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំសហការជាមួយអ៊ីស្រាអែល ប្រឆាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក Pete Hegseth ចាត់ទុកថា ជាប្រតិបត្តិការយោធាដ៏ខ្លាំងក្លាបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ។

លោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធានេះមានគោលបំណងកម្ទេចសមត្ថភាពមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាត់ទុកប្រតិបត្តិការយោធា​នេះថា មានភាពចាំបាច់ណាស់ ដើម្បីលុបបំបាត់អ្វីដែលលោកនិយាយថា ជាការគំរាមកំហែងដល់ការរស់រានរបស់អ៊ីស្រាអែល។

ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អាម៉េរិក និងអ៊ីស្ត្រាអែលថា បានបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ហើយបានប្ដេជ្ញាឆ្លើយតបសងសឹកយ៉ាងចាស់ដៃ។ អ៊ីរ៉ង់ បានបាញ់មីស៊ីលស្រោចទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធានានារបស់សហរដ្ឋអាម៉េរិក នៅក្នុងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសកាតា បារ៉ែន គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ ថ្វីដ្បិតតែមីស៊ីលជាច្រើនត្រូវស្ទាក់ចាប់បានយ៉ាងណាក៏ដោយ ក៏ភាពតានតឹងនៅតែខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។

ប្រតិកម្មរបស់ពិភពលោកចំពោះសង្គ្រាមនេះ មានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទើរ៉េស បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយព្រមានអំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។

ចំណែកឯប្រទេសអូម៉ង់ ដែលបានសម្របសម្រួលកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យធ្លាក់ចូលទៅក្នុងជម្លោះបន្ថែមទៀត ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសចិន បានថ្កោលទោសការវាយប្រហារនេះ និងជំរុញឱ្យមានការចរចាតាមផ្លូវការទូត។

នៅទូទាំងតំបន់ឈូងសមុទ្រ រដ្ឋាភិបាលនៃប្រទេសនានា បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ថា ជាការរំលោភលើអធិបតេយ្យភាពរបស់ពួកគេ ខណៈដែលមហាអំណាចអឺរ៉ុប រួមមាន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។




អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា៖ តើសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ នឹងរង្គោះរង្គើកម្រិតណា ហើយកម្ពុជា គួរត្រៀមខ្លួនបែបណាខ្លះ?

ការវាយប្រហារដោយកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងចំពោះ…

តើសង្គ្រាមដែលអាម៉េរិក និងអ៊ីស្រាអែលបញ្ឆេះឡើងទៅលើអ៊ីរ៉ង់អាចពង្រីកតែធំទូលាយ ឬអាចឈានទៅជាសង្គ្រាមលោកលើកទី៣ ឬយ៉ាងណា?

នៅដំណាក់កាលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ជម្លោះនេះគឺជាសង្គ្រាមក្នុងតំបន់ដ៏ធ្ងន់ធ្ងរ ប៉ុន្តែមិនមែនជាសង្គ្រាមពិភពលោកនោះទេ ដោយលើកឡើងថា សង្គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ