សង្គ្រាមលោកលើកទី៣

តើសង្គ្រាមដែលអាម៉េរិក និងអ៊ីស្រាអែលបញ្ឆេះឡើងទៅលើអ៊ីរ៉ង់អាចពង្រីកតែធំទូលាយ ឬអាចឈានទៅជាសង្គ្រាមលោកលើកទី៣ ឬយ៉ាងណា?


នៅដំណាក់កាលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ជម្លោះនេះគឺជាសង្គ្រាមក្នុងតំបន់ដ៏ធ្ងន់ធ្ងរ ប៉ុន្តែមិនមែនជាសង្គ្រាមពិភពលោកនោះទេ ដោយលើកឡើងថា សង្គ្រាមដែលអាចចាត់ទុកបានថា ជាសង្គ្រាមលោក គឺត្រូវមានធាតុផ្សំសំខាន់ៗចំនួនរួមមាន ទី១, ការប្រយុទ្ធគ្នាដោយផ្ទាល់រវាងមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ឬ មហាយក្សចិន, ទី២, ការទាញឱ្យសម្ព័ន្ធមិត្តផ្លូវការដូចជាអង្គការបក្សសម្ព័ន្ធយោធា NATO ជាដើមចូលសមរភូមិប្រយុទ្ធ និង ទី៣, សង្គ្រាមយូរអង្វែងដែលផ្ទុះឡើងនៅតំបន់ផ្សេងៗគ្នាជាច្រើន។
សង្គ្រាមលោកលើកទី៣
ដោយ

ជាការកត់សម្គាល់រហូតមកទល់ពេលនេះ ការថ្កោលទោសរបស់ប្រទេសរុស្ស៊ី និងមហាយក្សចិន តាមផ្លូវការទូតប្រឆាំងនឹងសង្គ្រាមនេះហាក់នៅមានកម្រិតនៅឡើយ ពោលគឺគ្មានទម្ងន់ ហើយអង្គការបក្សសម្ព័ន្ធយោធា NATO មិនទាន់មានសកម្មភាពនៅឡើយទេ ខណៈការប្រយុទ្ធគ្នាមិនទាន់ហៀរចេញផុតពីតំបន់មជ្ឈិមបូព៌ានៅឡើយដែរ។ ទោះជាយ៉ាងណា ហានិភ័យនៃការរីករាលដាលជម្លោះនៅតែមាន ហើយការគណនាមិនត្រឹមត្រួវ ឬ ខុសគ្នាពីការពិតខ្លាំងអំពីការស្លាប់ និងរបួសនៅក្នុងសង្គ្រាមនេះធ្វើឱ្យជម្លោះកាន់តែទូលំទូលាយ។

សម្រាប់ពេលនេះ វិបត្តិសង្គ្រាមនៅតែមានភាពប្រែប្រួលខ្លាំងពិបាកនឹងប៉ាន់ស្មានណាស់ ប៉ុន្តែមិនទាន់មិនអាចជាសង្គ្រាមលោកលើកទី៣នោះទេ។ វិធានការបន្ទាប់ ទីក្រុងតេអេរ៉ង់ ទីក្រុងវ៉ាស៊ីនតោន និងតួអង្គសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ាអាចកំណត់ថា តើវានៅតែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ឬរីករាលដាលកាន់តែធំថែមទៀត៕




អត្ថបទបន្ទាប់


តើសង្គ្រាមអាម៉េរិក និងអ៊ីស្រាអែលបញ្ឆេះឡើងទៅលើអ៊ីរ៉ង់ អាចពង្រីកកាន់តែធំទូលាយ ឬអាចឈានទៅជាសង្គ្រាមលោកលើកទី៣ ឬយ៉ាងណា?

ពេលនេះតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងការកើនឡើងកម្ដៅភាពតានតឹងផ្នែកយោធាដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាច្រើនឆ្ន…

តើការធ្វើពាណិជ្ជកម្មរបស់ពិភពលោកមានការរង្គោះរង្គើយ៉ាងណា ក្រោយអាម៉េរិក ពួតដៃគ្នាជាមួយអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់?

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងសភាពក្រឡាប់ចាក់ ក្រោយមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់មិនធ្លាប់មានពីសំណាក់សហរដ្ឋអាម៉េរិក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ