
ដោយធ្លាប់មានការប៉ះទង្គិចផ្លូវចិត្តនៅក្នុងរបបយោធានិយមណាស៊ី និងសីលធម៌សន្តិភាពនិយមនៅក្រោយសម័យសង្រ្គាម ប្រទេសអាល្លឺម៉ង់ជាយូរមកហើយបានរក្សាផ្នែកការពារជាតិរបស់ខ្លួននៅក្នុងទម្រង់មួយតូច និងមានការប្រយ័ត្នប្រយែងនៅក្រោមឆ័ត្រការពារ និងការធានាសន្តិសុខរបស់សហរដ្ឋអាម៉េរិក។
ប៉ុន្តែប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងចាប់ផ្ដើមគិតគូរអំពីការបង្កើនវិស័យយោធាឡើងវិញ ដោយគ្រោងនឹងបង្កើនថវិកាចំណាយឱ្យបាន៣ដងលើវិស័យយោធាឱ្យឡើងដល់ប្រហែល១៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៩ ហើយនឹងផ្ដោតសំខាន់លើការផលិតសម្ភារៈយោធាបច្ចេកវិទ្យាប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិមិ្មត។
ប្រភពមួយចំនួនបាននិយាយថា ថវិកាចំណាយភាគច្រើននឹងចាក់បញ្ចូលទៅក្នុងការបង្កើតឡើងវិញតាមលក្ខណៈសង្គ្រាមបែបសម័យទំនើប ហើយក្រុមហ៊ុនផលិតសូហ្វវែរ គឺជាផ្នែកដ៏សំខាន់មួយនៃការចាប់ផ្តើមផលិតកម្មវិស័យការពារជាតិរបស់អាល្លឺម៉ង់ ខណៈប្រទេសនេះកំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើបចាប់ពីរថក្រោះយន្តប្រើ AI និងនាវាមុជទឹកខ្នាតតូចគ្មានមនុស្សបើក រហូតដល់កន្លាតចារកម្មផងដែរ៕
ដោយ៖ សុខ មង្គល