តម្លៃប្រេងឆៅធ្លាក់ចុះទាបបំផុត

តម្លៃប្រេងឆៅធ្លាក់ចុះទាបបំផុតមកនៅក្រោម៧០ដុល្លារក្នុង១បារ៉ែល តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់


ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ឯកភាពគ្នាលើបទឈប់បាញ់បានទាញទម្លាក់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឱ្យដាំក្បាលចុះមួយរំពេចមកនៅក្រោម៧០ដុល្លារអាម៉េរិកក្នុង១បារ៉ែលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ជាមួយគ្នានេះ តម្លៃភាគហ៊ុននៅលើទីផ្សារនានា ជាពិសេសនៅសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃមកវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃប្រេងឆៅធ្លាក់ចុះទាបបំផុត
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជិត៤%មកនៅត្រឹម៦៨,៧៩ដុល្លារប៉ុណ្ណោះក្នុង១បារ៉ែលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលជាម្លៃទាបបំផុតចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។ ការធ្លាក់ចុះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនេះបានកើតឡើងក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានឯកភាពលើបទឈប់បាញ់មួយ។

លោក ត្រាំ ដែលបានបញ្ហាឱ្យកងកម្លាំងអាម៉េរិកវាយប្រហារលើទីតាំងនុយក្លែអ៊ែរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុនជឿជាក់ថា ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលបានអូសបន្លាយពេលអស់រយៈពេលជាង១០ថ្ងៃនឹងបញ្ចប់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើភាគីទាំងសងខាងរក្សាសន្តិភាពតាមការសន្យា។

ការប្រកាសពីបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ ក៏បានធ្វើឱ្យទីផ្សារភាគហ៊ុននៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃបន្តិចវិញផងដែរ ក្នុងនោះតម្លៃភាគហ៊ុននៅលើទីផ្សារ S&P 500 មានការកើនឡើង០,៣% និងផ្សារភាគហ៊ុន Nasdaq ហក់ឡើង០,៥%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អង្គភាពប្រឆាំងអំពើពុករលួយថៃ បើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីថៃ ទាក់ទិនការបែកធ្លាយសារសំឡេងសន្ទនាជាមួយសម្ដេចតេជោ

គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) បានបើកការស៊ើបអង្កេតបឋមមួយមានរយៈពេល១០ថ្ងៃលើនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ