វិស័យស្រូវអង្ករ

តើបច្ចុប្បន្នតម្លៃស្រូវ OM នៅក្នុងខេត្តតាកែវ ដែលបានធ្លាក់ថ្លៃកន្លងមកមានការប្រែប្រួលយ៉ាងណាហើយ?


បន្ទាប់ពីបានហក់ឡើងថ្លៃដល់៩៨០រៀលក្នុង១គីឡូក្រាមបានមួយរយៈពេលខ្លី ពេលនេះតម្លៃស្រូវប្រភេទអូអឹមបាយទន់នៅក្នុងខេត្តតាកែវ បានធ្លាក់ថ្លៃមកនៅក្រោម៩០០រៀលវិញហើយ។ បើតាមក្រុមកសិករ តម្លៃស្រូវអូអឹមបច្ចុប្បន្នអាចផ្ដល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះដល់ពួកគេ ដោយសារមានការចំណាយខ្ពស់លើថ្លៃដើមផលិត។ តែយ៉ាងណាបើតាមការអះអាងរបស់ឈ្មួញកណ្តាល បច្ចុប្បន្នស្រូវ OM លោកទិញចូលក្នុងតម្លៃជាង៩០០រៀលក្នុង១គីឡូក្រាម មានការធ្លាក់ចុះតិចតួចបើធៀបនឹងប៉ុន្មានថ្ងៃមុន ដែលមានក្នុងរង្វង់១០០០រៀលក្នុង១គីឡូក្រាម។
វិស័យស្រូវអង្ករ
ដោយ

លោក បូ រី កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ បានលើកឡើងថា តម្លៃស្រូវបច្ចុប្បន្ននេះបានធ្លាក់ថ្លៃមកនៅត្រឹម៨៧០រៀល ទៅ៨៨០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុនអាចលក់បានក្នុងតម្លៃ៩៨០រៀលក្នុងមួយគីឡូក្រាមឯណោះ។ បើតាមការអះអាងរបស់កសិកររូបនេះ នៅតំបន់របស់លោកកំពុងជួបបញ្ហាទឹកជន់លិចផលដំណាំស្រូវជាបណ្ដើរៗហើយ ដោយកសិករខ្លះបានប្រមូលផល និងខ្លះទៀតមិនទាន់បានប្រមូលផលនោះទេ។ ជាមួយគ្នានេះ ស្រូវនៅតំបន់របស់លោកភាគច្រើនមានឈ្មួញកណ្ដាលចុះមកប្រមូលទិញយកទៅលក់បន្តឱ្យឈ្មួញធំនៅវៀតណាម ដោយមិនទាន់មានរោងម៉ាស៊ីនស្រូវធំៗចុះមកជួយប្រមូលទិញនោះទេ។

​មិនខុសគ្នានោះទេ លោក សុង ស៊ីថា កសិករធ្វើស្រែនៅខេត្តតាកែវម្នាក់ដែរនោះបានលើកឡើងថា ស្រូវនៅតំបន់របស់លោកបច្ចុប្បន្នអាចលក់បានក្នុងរង្វង់៩០០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុនអាចលក់បានក្នុងរង្វង់៩៥០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃស្រូវបច្ចុប្បន្នអាចផ្ដល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះដល់លោក និងកសិករឯទៀត។ យ៉ាងណាមិញ លោក បានសំណូមពរដល់អតិថិជនជួយគាំទ្រប្រភេទស្រូវអូអឹម ព្រោះកសិករនៅតំបន់របស់លោកអាចផលិតបានតែពូជស្រូវប្រភេទនេះ ដោយសារកត្តាភូមិសាស្ត្រ។

​ដោយឡែកលោក នាង ស៊ីថាម ឈ្មួញកណ្ដាលដែលជាអ្នកប្រមូលទិញស្រូវពីកសិករនៅខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្នលោកប្រមូលទិញស្រូវពីកសិករក្នុងតម្លៃជាង៩០០រៀលក្នុង១គីឡូក្រាម ដោយកាលពីប៉ុន្មានថ្ងៃមុន លោក ទិញក្នុងតម្លៃរង្វង់១,០០០រៀលក្នុង១គីឡូក្រាមឯណោះ។ បើតាមឈ្មួញកណ្ដាលរូបនេះ តម្លៃស្រូវមានការធ្លាក់ចុះបន្តិចនេះ ដោយសារវៀតណាម ដែលជាប្រមូលទិញដ៏កំពុងជួបបញ្ហាទីផ្សារស្រូវអង្ករ ក្រោយឥណ្ឌាបើកការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកឡើងវិញ។

​គួរបញ្ជាក់ថា ក្រោយតម្លៃស្រូវ OM មានការធ្លាក់ចុះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហានេះ ក៏ដូចជាជួយលើកកម្ពស់ទីផ្សារស្រូវអង្ករនៅកម្ពុជា។ យន្តការមួយក្នុងចំណោមយន្តការជាច្រើន ក្រសួងកសិកម្មបានសហការជាមួយរោងម៉ាស៊ីនដែលទទួលបានហិរញ្ញប្បទានពីរដ្ឋជួយប្រមូលទិញស្រូវពីកសិករឲ្យចំគោលដៅដែលកំពុងខ្វះទីផ្សារ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា គួរពង្រឹងលើវិស័យអ្វីខ្លះ ក្រោយបញ្ចប់សង្គ្រាមជាមួយថៃ?

សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានធ្វើឱ្យទាហាននៃប្រទេសទាំងពីរស្លាប់ និងរបួសជាច្រើននាក់ និងបានបង្ខំឱ្យពលរដ្ឋ ដ…

លោក ត្រាំ ព្រមាននិរទេសជនអន្តោប្រវេសន៍ដែលជាប់ពន្ធធនាគារទៅកាន់ប្រទេសទី៣

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ជនអន្តោប្រវេសន៍ដែលមានប្រវត្តិធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួន ត្រូវតែនិរទេស ឬបណ្ដេញចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ