វិស័យឧស្សាហកម្ម

តើកម្ពុជា គួរមានយន្តការបែបណា ដើម្បីកាត់ផ្តាច់ការនាំចូលវត្ថុធាតុដើមពីប្រទេសថៃ?


មេគយកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនមានការនាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីហាមឃាត់របស់រដ្ឋាភិបាលកម្ពុជា នោះទេ ខណៈឥទ្ធិពលនៃការធ្វើពហិការរបស់ពលរដ្ឋខ្មែរបានធ្វើឱ្យទំនិញរបស់ថៃ នៅក្នុងទីផ្សារកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង។ តែយ៉ាងណាមកដល់ពេលនេះ វត្ថុធាតុដើមមួយចំនួនសម្រាប់បំពេញដល់ខ្សែច្រវាក់ផលិតកម្មនៅរក្សាការនាំចូលដដែល។ តើកម្ពុជា គួរមានយន្តការបែបណាដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីប្រទេសថៃ?
តើកម្ពុជាគួរមានយន្តការបែបណា_ដើម្បីកាត់ផ្តាច់ការនាំចូលវត្ថុធាតុដ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា មូលហេតុដែលនាំឱ្យកម្ពុជា នៅតែបន្តនាំចូលគ្រឿងបង្គុំពីប្រទេសថៃ សម្រាប់បម្រើដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមីនីបៀ តូយូតា និងក្រុមហ៊ុនផលិតរថយន្តហ្វតជាដើម ក៏ដោយសារបច្ចុប្បន្នកម្ពុជា ពុំទាន់មានរោងចក្រផលិតវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់បណ្ដារោងចក្រទាំងនេះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីកាត់ផ្តាច់ការពឹងផ្អែកលើប្រទេសថៃ រដ្ឋាភិបាលកម្ពុជា ត្រូវតែផ្តល់ការលើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេស ដើម្បីឱ្យពួកគេមកបើករោងចក្រផលិតគ្រឿងបង្គុំដោយផ្ទាល់នៅកម្ពុជា។

​ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កម្ពុជា កំពុងរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តជាតិ ដើម្បីជំរុញដល់បណ្ដាវិស័យ SME ឱ្យផលិតគ្រឿងបង្គុំនានា ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មធុនធំរួមមានគ្រឿងអេឡិចត្រូនិក និងខ្សែច្រវាក់ផលិតកម្មរថយន្តជាដើម ខណៈមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងរៀបចំយន្តការនេះ។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ការផលិតគ្រឿងបង្គុំនៅកម្ពុជា ក៏ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។

​បើតាមការគូសបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មកដល់ពេលនេះ ការនាំចូលទំនិញពីថៃភាគច្រើនជាគ្រឿងសម្រាប់បង្គុំបម្រើឱ្យខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនមីនីបៀ តូយូតា និងក្រុមហ៊ុនហ្វតជាដើម។ ឯកឧត្តម គុណ ញឹម រំពឹងថា ការនាំចូលទំនិញគ្រឿងឧបភោគបរិភោគ ដែលស្ថិតនៅក្រៅបញ្ជីហាមឃាត់នឹងបន្ដធ្លាក់ចុះបន្ថែមទៀត ដោយសារការធ្វើពហិការរបស់ពលរដ្ឋខ្មែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


មេដឹកនាំដាណឺម៉ាកបានចោទសួរចំៗថា តើអាម៉េរិកនៅតែជាមិត្តរបស់អឺរ៉ុប ឬជាអ្នកដទៃ?

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ហ្វ្រេឌឺរិកសិន (Mette Frederiksen) បានព្រមានធ្ងន់ៗចេញពីទីក្រុងប៊ែរឡាំងថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុ…

ថ្នាំពុលក្នុងចានអាហារ! អាជ្ញាធរវៀតណាម បង្ក្រាបទីតាំងផលិតទឹកម្ទេស និងទឹកជ្រលក់ក្លែងក្លាយដ៏ធំមួយ

នាយកក្រុមហ៊ុនម្នាក់នៅវៀតណាម ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីប្រើល្បិចទិញវត្ថុធាតុដើមថោកៗមកផលិតទឹកម្ទេស និងទឹកជ្រលក់ក្លែងកា្លយបន្លំលក់នៅល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ