អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរខួប៥ឆ្នាំនៃកិច្ចសហការ និងចុះកិច្ចព្រមព្រៀងបន្តភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា


ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរសាទរខួប៥ឆ្នាំនៃភាពជាដៃគូ និងបានចុះកិច្ចព្រមព្រៀងបន្តកិច្ចសហការអាជីវកម្មប៊េងកាសួរេនរយៈពេលវែង។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហិរញ្ញវត្ថុ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអបអរខួប៥ឆ្នាំនៃកិច្ចសហការ និងចុះកិច្ចព្រមព្រៀងបន្តភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ដោយ
អំពី AMK

រយៈពេល ៥ឆ្នាំកន្លងមកនេះ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរបានផ្តល់ការការពារដល់អតិថិជនជាង ២២,០០០នាក់ រួមទាំងក្រុមគ្រួសារ ​ដែលមានទំហំការពារសរុបជាង ១៤០លានដុល្លារអាមេរិក​។ លទ្ធផលនេះបង្ហាញពីទំនុកចិត្តរបស់អតិថិជន និងឆ្លុះបញ្ចាំងអំពីការយល់ដឹងកាន់តែប្រសើរអំពីសារសំខាន់នៃការមានធានារ៉ាប់រងអាយុជីវិតក្នុងការការពារអនាគត។

ផ្អែកលើមូលដ្ឋាន​គ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនទាំងពីរនឹងបន្តពង្រីកការផ្សព្វផ្សាយអំពីធានារ៉ាប់រងអាយុជីវិតទៅកាន់សហគមន៍នៅទូទាំងប្រទេស តាមរយៈបណ្តាញសាខាទូទាំងខេត្តក្រុង របស់ អេ អឹម ខេ អមជាមួយនឹងឯកទេសខាងដំណោះស្រាយធានារ៉ាប់រងជីវិតរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។ បេសកកម្មនេះក៏ស្របគ្នាទៅនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ និងជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែមានបរិយាបន្ន។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងបន្តភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត និងគោលបំណងរបស់យើងក្នុងការសហការជាមួយ អេ អឹម ខេ ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនៅកម្ពុជា។ ដោយផ្អែកលើសេវាកម្មបែបស្តង់ដារជប៉ុន (Omotenashi) របស់ ដាយ អុិឈិ ឡាយហ្វ៍ យើងតែងនាំយកនូវដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការយ៉ាងពិតប្រាកដរបស់អតិថិជន និងផ្ដល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ រួមគ្នាជាមួយ អេ អឹម ខេ យើងនឹងកែប្រែគោលបំណងនេះឲ្យទៅជាសមិទ្ធផល និងផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។»

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបន្ថែមថា៖ «ការបន្តកិច្ចសហការជាមួយ ដាយ អុិឈិ ឡាយហ្វ៍ គឺដើម្បីពង្រឹងបេសកកម្មរួមរបស់យើងក្នុងការគាំទ្រសុខុមាលភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារនៅកម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំមកនេះ យើងឃើញថា ធានារ៉ាប់រងអាយុជីវិតអាចជួយអតិថិជនរបស់យើងឲ្យត្រៀមខ្លួនបានប្រសើរជាងមុនក្នុងករណីមានហានិភ័យណាមួយកើតឡើងក្នុងជីវិត។ ជាមួយគ្នានេះដែរ យើងប្តេជ្ញានឹងបន្តពង្រីកការការពារអាយុជីវិតទៅកាន់សហគមន៍ឲ្យកាន់តែមានភាពទូលំទូលាយជាងមុន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលមានភាពធន់ និងរីកចម្រើនប្រកបដោយភាពយូរអង្វែង។»

ក្នុងការអបអរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនទាំង២បានបង្កើតគំនិតផ្តួចផ្តើមគាំទ្រសហគមន៍។ ដាយ អុិឈិ ឡាយហ្វ៍ និង អេ អឹម ខេ នឹងបរិច្ចាគថវិកា ៥ពាន់រៀល រាល់ពេលអតិថិជនទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ អតិថិជនមិនត្រឹមតែទទួលបានការការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកជួយដល់សហគមន៍ថែមទៀតផង។

នៅក្នុងការបោះជំហានចូលទៅកាន់ទំព័រថ្មីនេះ ក្រុមហ៊ុនទាំងពីរបន្តប្តេជ្ញាក្នុងការពង្រីកលទ្ធភាពរបស់ខ្លួនសម្រាប់អតិថិជន អេ អឹម ខេ និងសហគមន៍ទូទាំងប្រទេស ដើម្បីទទួលបានការការពារហិរញ្ញវត្ថុ កាន់តែប្រសើរ។ នេះជាការរួមបញ្ចូលគ្នារវាងសេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់ អេ អឹម ខេ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទរបស់ ដាយ អុិឈិ ឡាយហ្វ៍ ដែលផ្តល់ជូនតាមតម្រូវការផ្សេងៗរបស់អតិថិជន។ ការបន្តភាពជាដៃគូនេះនឹងនាំយកនូវសំណាញ់សុវត្ថិភាពការពារហិរញវត្ថុកាន់តែប្រសើរជូនអតិថិជនកាន់តែច្រើនបន្ថែមទៀត។

ក្នុងនោះដែរ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ទើបតែសម្ពោធផលិតផលថ្មី CREDITCare កាលពីពេលថ្មីៗនេះ ជាដំណោះស្រាយការពារឥណទានដែលមានភាពបត់បែន និងផ្តល់ការការពារសម្រាប់គ្រប់ទំហំឥណទាន។ ខណៈពេលដែលទីផ្សារឥណទានកំពុងរីកចម្រើនជាបន្តបន្ទាប់នៅកម្ពុជា គម្រោង CREDITCare បង្កើនសុវត្ថិភាពនិងសេចក្តីស្ងប់ចិត្តកាន់តែប្រសើរសម្រាប់អតិថិជន និងក្រុមគ្រួសារ៕




អត្ថបទបន្ទាប់


សមាគមឧកញ៉ាកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងជាមួយតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

នៅក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃសមាគមឧកញ៉ាកម្ពុជា ប្រធានព្រឹទ្ធសភា នៃរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជា តភ្ជាប់ទំនាក់ទំ…

លោក អានុទីន ជឿជាក់ថា នឹងគ្មានឧប្បត្តិហេតុណាមួយកើតឡើងក្នុងថ្ងៃបោះឆ្នោតឡើយ

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល បានអះអាងនៅថ្ងៃអង្គារសប្តាហ៍នេះថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា កំពុងស្ថិតក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ