អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ដាយគីន សម្ពោធម៉ាស៊ីនត្រជាក់ VRV ស៊េរីថ្មី ជំនាន់ទី 6 មានសមត្ថភាពពិសេស និងសន្សំសំចៃថាមពលបានកាន់តែខ្ពស់ជាងមុន


ដាយគីន គឺជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់របស់ប្រទេសជប៉ុនដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៤ ថ្ងៃនេះ ដាយគីនពិតជាមានមោទនភាពក្នុងការដាក់សម្ពោធចេញលក់ជាផ្លូវការ ម៉ាស៊ីនត្រជាក់ VRV 6 A/X ស៊េរីថ្មីនៅកម្ពុជា។ ម៉ាស៊ីនត្រជាក់ VRV 6 ស៊េរីថ្មីនេះ ជួយសន្សំសំចៃថាមពលកាន់តែល្អជាងមុន ការច្នៃប្រឌិតថ្មីដោយមានរូបរាងតូចជាងមុន ស្រាលជាងមុន ប្រព័ន្ធដំណើរការកាន់តែងាយស្រួលបច្ចេកវិទ្យាទំនើបដែលជួយដល់ការរចនាសំណង់អាគារ ងាយស្រួលក្នុងការដំឡើង និងមានភាពធុនប្រើប្រាស់បានយូរ ។
ក្រុមហ៊ុន ដាយគីន សម្ពោធម៉ាស៊ីនត្រជាក់ VRV ស៊េរីថ្មី ជំនាន់ទី 6 មានសមត្ថភាពពិសេស និងសន្សំសំចៃថាមពលបានកាន់តែខ្ពស់ជាងមុន
ដោយ
អំពី Daikin

ពិធីសម្ពោធនេះគឺបានផ្តល់កិត្តិយសចូលរួមដោយដៃគូរអាជីវកម្មជាច្រើនរួមមានអ្នកប្រឹក្សាសំណង់ អ្នកវិនិយោគ ក្រុមអ្នកម៉ៅការ និងមន្រ្តីរដ្ឋាភិបាលផងដែរ។ កម្មវិធីនេះពិតជាបង្ហាញអំពីចំណុចសំខាន់នៃវិស័យ HVAC នៅកម្ពុជា។

លោក Tanaka Toshiyuki នាយកគ្រប់គ្រង ក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd. បានមានប្រសាសន៍ថាកម្មវិធីថ្ងៃនេះមិនត្រឹមតែជាការតាំងបង្ហាញនូវផលិតផលថ្មី​ប៉ុណ្ណោះទេ តែក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដាយគីនក្នុងការគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានភាពរីកចម្រើន ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនូវតម្រូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ និងដំណោះស្រាយម៉ាស៊ីនត្រជាក់ប្រកបដោយនិរន្តភាព។

លោកបន្ថែមថា ក្រុមហ៊ុនដាយគីនកម្ពុជាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដាយគីនប្រទេសជប៉ុន យើងប្តេជ្ញាថានឹងបន្តនាំយកមក​នូវបច្ចេកវិទ្យថ្មីៗ នៅលើពិភពលោកមកកាន់ប្រទេសកម្ពុជាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មអោយកាន់តែមាននិរន្តភាពជួយគាំទ្រដល់អ្នកវិនិយោគក្នុងការបង្កើតគម្រោងនានាអោយកាន់តែរីកចម្រើន និងជួយសហគមន៍ក្នុងការអភិវឌ្ឍឆ្ពោះទៅកាន់អនាគតបៃតង។ ចំណុចសម្គាល់ដ៏សំខាន់នេះ មិនត្រឹមតែបង្ហាញអំពីការរីកចម្រើនក្នុងការដោះស្រាយទៅលើផ្នែក HVAC ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយដ៏សំខាន់ក្នុងការធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនទៅមុខសម្រាប់អ្នកជំនាន់ក្រោយ។

ក្រៅពីផលិតផលសេវាកម្មក្រោយការលក់ ជំនាញវីជ្ជាជីវៈគឺជាចំនុចសំខាន់បំផុត ក្នុងការជួយដល់គុណភាពផលិតផលឲប្រើប្រាស់បានយូរ។ ដាយគីនគឺជាក្រុមហ៊ុនផ្ដោតលើការទទួលខុសត្រូវក្នុងការផ្តល់នូវផលិតផលដែរមានគុណភាព​ និងសេវាកម្មល្អ។ ជាមួយគ្នានេះផងដែរយើងក៍មានវិស្វករ និងជាងបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលច្រើនជាង 40នាក់ យើងក៏មានស្តុកគ្រឿងបន្លាស់ជាច្រើននៅក្នុងក្រុមហ៊ុនដើម្បីធានាបានការដឹកជញ្ជូនឆាប់រហ័សដល់អ្នកប្រើប្រាស់។ យើងក៏មានដៃរគូរក្នុងការផ្តល់សេវាកម្មអតិថិជនក្រោយការលក់ចំនួន 10 ដែលពួកគេទទួលបានការបណ្តុះបណ្តាលស្របតាមគុណភាព និងស្តង់ដារបច្ចេកទេស​។ នេះជាចំណែកមួយដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជន។

ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលថ្មីម៉ាស៊ីនត្រជាក់ VRV 6 A/X​ ស៊េរីថ្មីអតិថិជនអាច ទំនាក់ទំនងជាមួយបុគ្គលិកផ្នែកលក់របស់ដាយគីនដើម្បីសាកសួរ តាមរយៈព័ត៌មានខាងក្រោម៖

Daikin Airconditioning (Cambodia) Co., Ltd.

Tel: (+855) 23 911 089

Address: Unit C1, D1,E0-1 & F0-1 of Plot PF2 (HOT4) in Phnom Penh City Center (PPCC),

Street R3, Phum 1, Sangkat Sras Chok,Khan Daun Penh, Phnom Penh




អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងនៅអាស៊ាន ស្នើឱ្យមានគំរូថ្មី ក្នុងការធានារ៉ាប់រងហានិភ័យបង្កឡើងដោយគ្រោះធម្មជាតិ

ស្របពេលរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងខិតខំប្រឹងប្រែងផ្តល់ជំនួយដល់អ្នកនៅមានជីវិតពីព្យុះស៊ីក្លូន និងព្យុះផ្សេងៗទៀត ដែលបានកើតឡើងថ្មីៗ…

កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ

កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យបច្ចេកវិទ្យារបស់កម្ពុជា។ គម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ