អត្ថបទពាណិជ្ជកម្ម

ឌឹហឺស្ស បិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ បង្ហាញពីការពង្រីកខ្លួនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី


ក្រុមហ៊ុន De Heus Animal Nutrition នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសអំពីការបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពី ក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ ដែលជំហានយុទ្ធសាស្ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស និងសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់កសិករនៅទូទាំងតំបន់អាស៊ី។
ឌឹហឺស្ស បិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ បង្ហាញពីការពង្រីកខ្លួនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី
ដោយ

ការទិញយកនេះបានពង្រឹងវត្តមានរបស់ ឌឹហឺស្ស នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទីផ្សារសំខាន់ៗក្នុងផលប័ត្រដែលមានស្រាប់របស់ខ្លួន ព្រមទាំងផ្តល់ឱកាសឱ្យក្រុមហ៊ុនឈានជើងចូល​ទៅក្នុងទីផ្សារថ្មីៗចំនួនពីរផ្សេងទៀតគឺ៖ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន។ សរុបមក ប្រតិបត្តិការនេះរាប់បញ្ចូលរោងចក្រផលិតចំណីសត្វចំនួន ១៧ កន្លែង និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើនទៀតនៅទូទាំងតំបន់។

រឹងមាំជាមួយគ្នា - នៅក្បែរកសិករ យើងបង្កើតឱ្យមានភាពលេចធ្លោ

វឌ្ឍនភាពពិតប្រាកដចាប់ផ្តើមចេញពីកន្លែងដែលសំខាន់បំផុត នោះគឺ៖ «កសិដ្ឋាន»។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកដ៏ស៊ីជម្រៅរបស់ ឌឹហឺស្ស និង ស៊ីជេ ជែលជីដាង ក្រុមការងាររបស់យើងនឹងមានសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការជួយដល់កសិករក្នុងស្រុកឱ្យមានលក្ខណៈវិជ្ជាជីវៈ បង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ យើងផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយកសិករ ភ្នាក់ងារចែកចាយ និងដៃគូវិនិយោគគ្រប់រូប ហើយយើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចែករំលែកផលិតផល សេវាកម្ម ចំណេះដឹង និងការអនុវត្តល្អបំផុតរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វក្នុងទីផ្សារទាំងនេះ។

ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងកិច្ចសហការ

ដើម្បីជ្រោមជ្រែងបន្ថែមដល់កសិករ ឌឹហឺស្ស ដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដៃគូពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃចំណីសត្វ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តជួយអតិថិជនរបស់យើងឱ្យទទួលបានពូជសត្វដែលមានគុណភាពល្អបំផុត ដោយបង្កើនការវិនិយោគលើកសិដ្ឋានបង្កាត់ពូជជ្រូក និងបសុបក្សីនៅទូទាំងតំបន់អាស៊ី។ ការធ្វើបែបនេះ គឺក្នុងគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពដល់អតិថិជន ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងសរុបនៃឧស្សាហកម្មចិញ្ចឹមសត្វ។ ពូជសត្វលំដាប់ពិភពលោក បូករួមនឹងចំណីសត្វដែលមានគុណភាពខ្ពស់ និងសេវាកម្មគាំទ្រផ្នែកអាហារូបត្ថម្ភ ការចិញ្ចឹម និងពេទ្យសត្វ នឹងជួយកសិករដែលជាអតិថិជនរបស់យើង ឱ្យសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងចីរភាព។

ការជួយអតិថិជនក្នុងការលក់សត្វ ស៊ុត ត្រី និងទឹកដោះគោ ទៅកាន់រោងចក្រកែច្នៃ និងអាជីវករដែលមានទំនុកចិត្ត ក៏នៅតែជាអាទិភាពចម្បងផងដែរ។ រួមជាមួយផលិតផលហិរញ្ញវត្ថុថ្មីៗដែលយើងបានបង្កើតឡើងក្រោមកិច្ចសហការជាមួយធនាគារដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តគាំទ្រអតិថិជនរបស់យើងតាមតម្រូវការជាក់ស្តែង។ ឌឹហឺស្ស នឹងបន្តផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលជួយសម្រួលដល់កំណើនប្រកបដោយចីរភាពរបស់ពួកគេ។

លោក Gabor Fluit អគ្គនាយក (CEO) នៃក្រុមហ៊ុន De Heus Animal Nutrition បានមានប្រសាសន៍ថា៖ “ការទិញយកនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីពង្រឹងវត្តមានក្នុងតំបន់អាស៊ី។ តាមរយៈការរួមបញ្ចូលជំនាញបច្ចេកទេស និងទំនាក់ទំនងអតិថិជនដ៏រឹងមាំរបស់ CJ Feed & Care ជាមួយនឹងបទពិសោធន៍ជាសតវត្សរ៍របស់យើងលើផ្នែកអាហារូបត្ថម្ភសត្វ និងការគ្រប់គ្រងកសិដ្ឋាន យើងអាចពន្លឿនកំណើន និងផ្តល់គុណតម្លៃកាន់តែច្រើនដល់កសិករទូទាំងតំបន់។ យើងកំពុងរួមគ្នាបង្កើតអនាគតមួយដែលកសិករ និងសហគមន៍របស់ពួកគេអាចរីកចម្រើន និងរួមចំណែកដល់វិស័យចំណីសត្វដែលមានភាពធន់ និងចីរភាព។”

លោក Harry Schimmel អគ្គនាយកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានលើកឡើងថា៖ “យើងពិតជាមានក្តីរំភើបចំពោះការបិទបញ្ចប់ការទិញយកនេះ។ ការរួមបញ្ចូលបទពិសោធន៍ និងចំណេះដឹងរបស់ ស៊ីជេ ជែលធីដាង ហ្វីដ ជាមួយនឹងអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើងនៅកម្ពុជា ផ្តល់ឱ្យយើងនូវឱកាសក្នុងការពង្រឹង និងពន្លឿនការសន្យារបស់យើងចំពោះកសិករចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យ៖ នោះគឺការធ្វើឱ្យអាជីវកម្មរបស់កសិករកាន់តែប្រសើរឡើងតាមរយៈចំណីសត្វ ពូជសត្វ និងការគាំទ្រផ្នែកបច្ចេកទេសដែលមានគុណភាពខ្ពស់បំផុត។ យើងរំពឹងរង់ចាំការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាងវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យមានភាពរីកចម្រើន និងចីរភាពនៅកម្ពុជា។”

លោក ចាន់ គឹមរិទ្ធី ភាគហ៊ុនិកនៃក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រដល់កសិករចិញ្ចឹមសត្វឯករាជ្យរបស់កម្ពុជា។ ទិសដៅរបស់យើងគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វឌ្ឍនភាព និងវិបុលភាពរយៈពេលវែង ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មម្នាក់ ខ្ញុំសូមគាំទ្រចក្ខុវិស័យជាតិនេះដោយភាពជឿជាក់ និងសុទិដ្ឋិនិយម ដែលជំរុញដោយតម្រូវការកើនឡើង និងសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្មរបស់កម្ពុជា។ ក្នុងនាមជាជនជាតិខ្មែរ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលយើងអាចរួមចំណែកយ៉ាងមានន័យក្នុងដំណើរនេះ តាមរយៈការធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់សម្រាប់ប្រជាជនរបស់យើង និងតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រជាជាតិមួយដែលកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ ខ្ញុំសូមបញ្ចប់ដោយសារមួយដែលឆ្លុះបញ្ចាំងពីជំនឿ និងការប្តេជ្ញាចិត្តរួមរបស់យើងគឺ៖ “ខ្មែរអាចធ្វើបាន”។ សូមឱ្យស្មារតីនេះបន្តជំរុញ និងដឹកនាំការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់អនាគតដ៏រឹងមាំសម្រាប់កម្ពុជា។ យើងរួមគ្នា អាចធ្វើបាន។”

De Heus TMH Cambodia feed mill factory in ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
De Heus TMH Cambodia feed mill factory in ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
De Heus TMH Cambodia feed mill factory in ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
CJ Cheiljedang Feed Cambodia ស៊ីជេ ជេលជីដាង ហ្វីដ
Mr. Harry Schimmel
Mr. Chan Kimrithy



អត្ថបទបន្ទាប់


កម្ពុជាកំពុងរៀបចំយន្តការ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសំខាន់ៗ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

សង្រ្គាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យបណ្ដាប្រទេសនៅលើសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងតម្លៃប្រេង និងឧស្ម័ន ព្រោះបញ្ហានេះចង់ ឬមិនចង់វ…

តើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានឹងរុញច្រាន ឬបង្អាក់ការនាំចេញអង្កររបស់កម្ពុជា?

ខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ក្រោយផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ដែលមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ