រដ្ឋាភិបាលកម្ពុជា

កម្ពុជា សម្រេចលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន តើអ្នកជំនាញមានការរំពឹងបែបណា?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន ដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យដាក់ពាក្យស្នើសុំ និងពុំមានបង់កម្រៃសេវាអ្វីទាំងអស់ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ភ្ញៀវទេសចរចិននេះ ជាសមិទ្ធផលថ្មី និងជាអ្វីដែលវិស័យឯកជនបានស្នើសុំ និងទន្ទឹងរង់ចាំជាយូរណាស់មកហើយ។ តើការលើកលែងទិដ្ឋាការនេះវាអាចចូលរួមចំណែកជួយស្រូបទាញភ្ញៀវទេសចរ
រដ្ឋាភិបាលកម្ពុជា
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា តាម​រយៈវិធានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន របស់រាជរដ្ឋាភិបាល វានឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា អាចទាក់ទាញអ្នកទេសចរចិនបានកាន់តែច្រើនថែមទៀត។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយគម្រោងនេះទទួលបានជោគជ័យនោះចង់ ឬមិនចង់ រដ្ឋាភិបាលអាចនឹងពិចារណាអនុវត្តវិធានការដូចគ្នានេះលើភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាម៉េរិកបន្ថែមទៀត។ បើតាមលោក ធួន ស៊ីណាន ដើម្បីឱ្យការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើន គឺទាមទារឱ្យមានការចូលរួមផ្សព្វផ្សាយបានកាន់តែច្រើន ក៏ដូចជាចាត់វិធានការឱ្យដល់ឬសគល់នៃប្រភពឆបោកអនឡាញនៅកម្ពុជា ខណៈបញ្ហានេះកំពុងបង្កក្ដីបារម្ភដល់វិស័យទេសចរណ៍។

ដោយឡែកលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បាន​ចាត់ទុកការសម្រេចលើកលែងទិដ្ឋាការសាកល្បងលើជនជាតិចិននេះ គឺជាសមិទ្ធផលថ្មី ដែលវិស័យឯកជនបានរង់ចាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយលោកជឿជាក់ថា តាមរយៈការអនុវត្តសាកល្បងនេះនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា ក្រៅពីពលរដ្ឋចិន រដ្ឋាភិបាលកម្ពុជា គួរសាកល្បងលើកលែងទិដ្ឋាការដល់ពលរដ្ឋជប៉ុន កូរ៉េ អឺរ៉ុប សហរដ្ឋអាម៉េរិក និងអូស្រ្តាលីជាដើម ព្រោះប្រទេសជិតខាងកម្ពុជា បានអនុវត្តគោលនយោបាយនេះរួចហើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ រយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការអនុវត្តការលើកលែងទិដ្ឋាការនេះ ភ្ញៀវចិន អាចមកកម្ពុជា ប៉ុន្មានលើកក៏បាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចរចាជាមួយរដ្ឋាភិបាលចិន ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធី នៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការនាពេលអនាគត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យអគ្គនាយកដ្ឋានពន្ធដារ បង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យការធ្វើកំណែទម្រង់ និងវិសោធកម្មច្បាប់ទាក់ទងនឹងពន្ធដារ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែកឯកជន ស្នើឱ្យថ្នាក់ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ