បុណ្យចូលឆ្នាំចិន

តម្រូវការទំនិញនិងការចំណាយផ្ទុះឡើងនៅវៀតណម ក្នុងឱកាសបុណ្យចូលឆ្នាំចិន


តម្រូវការទំនិញ និងការចំណាយរបស់ពលរដ្ឋវៀតណាមមានការកើនឡើងយ៉ាងគំហុក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានសេចក្តីរាយការណ៍ថា ពលរដ្ឋ ក៏ស្ថិតនៅក្នុងសភាពត្បិតត្បៀតការចំណាយផងដែរ ហើយព្យាយាមកំណត់គោលដៅនៃការចំណាយលើទំនិញណា ដែលចាំបាច់តែប៉ុណ្ណោះ ក្រោយពួកគេបានឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ចលំបាកចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ-១៩ មក។
បុណ្យចូលឆ្នាំចិន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express តម្រូវការទំនិញប្រើប្រាស់នៅវៀតណាមបានកើនឡើងប្រហែល១០% នៅក្នុងសប្តាហ៍នៃការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ប៉ុន្តែអ្នកទិញភាគច្រើនផ្តល់អាទិភាពតែនៅលើទំនិញ ដែលសំខាន់ៗ និងតម្លៃមានសមរម្យប៉ុណ្ណោះ។ នៅតាមហាងទំនិញមួយចំនូន ជាពិសេសនៅទីក្រុង ហូជីមិញ បុគ្គលិកនៅហាងទំនើបនានាបានធ្វើការលើសម៉ោងរហូតដល់យប់ជ្រៅ ខណៈពលរដ្ឋជាអតិថិជនម្នាក់ៗត្រូវរង់ចាំប្រមាណជា២០នាទីទម្រាំដល់វេនពូកគេត្រូវគិតលុយ។

ហ្វូងមនុស្សបានកកកុញនៅតាមផ្សាទំនើបដូចជា Lotte, WinMart, Big C និង AEON នៅតាមបណ្តាទីក្រុងធំៗផ្សេងទៀតនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនផ្សារទំនើប Saigon និង AEON បានប៉ាន់ប្រមាណពីតម្រូវការរបស់ពលរដ្ឋវៀតណាមថា នឹងមានការកើនឡើង១០%។ ដោយឡែក ក្រុមហ៊ុន WinCommerce ដែលដំណើរការបណ្តាញលក់រាយធំបំផុតរបស់វៀតណាម WinMart បាននិយាយថា ចំនួនអតិថិជនឥឡូវនេះមានលើសថ្ងៃធម្មតា ហើយរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត នៅពេលថ្ងៃឈប់សម្រាកចូលមកដល់។ រីឯក្រុមហ៊ុន Kingfoodmart ដែលប្រតិបត្តិការហាងចំនួន៥០នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ខ្លួនបានបង្កើនការផ្គត់ផ្គង់ដល់ទៅ១៥០% លើសថ្ងៃធម្មតា។

សេដ្ឋកិច្ចវៀតណាមបានកើនឡើង៥% កាលពីឆ្នាំមុន ដែលទាបជាងគោលដៅ១% ដោយសារតែការប្រឈមមុខនឹងការលំបាកជាសកល។ លោក លៀន ឃ្វៀន ( Lien Nguyen) តំណាងក្រុមហ៊ុនមួយ ដែលចែកចាយអាហារ១០យីហោ នៅទីក្រុងហូជីមិញបាននិយាយថា ពលរដ្ឋទើបតែសម្រុកចាប់ផ្តើមទិញទំនិញ១០ថ្ងៃចុងក្រោយប៉ុណ្ណោះ ហើយឥឡូវនេះ ការលក់បានកើនឡើងខ្ពស់ជាងថ្ងៃធម្មតាពី៣០ ទៅ៤០%។ ជាមួយគ្នានេះ លោកស្រី ឃ្វៀន ធីប៊ិចវាន់ ( Nguyen Thi Bich Van )នាយកផ្នែកទំនាក់ទំនងនៃ Central Retail បាននិយាយថា ទំនិញលក់ដាច់ ប៉ុន្តែអ្នកទិញភាគច្រើនជ្រើសរើសតែទំនិញណាដែលមានតម្លៃសមរម្យ និងទំនិញដែលមានការបញ្ចុះតម្លៃតែប៉ុណ្ណោះ៕

_



អត្ថបទបន្ទាប់


វៀតណាមគ្រោងទិញខ្សាច់ និងក្រួសក្នុងបរិមាណយ៉ាងច្រើនពីកម្ពុជា ដើម្បីយកទៅសាងសង់ផ្លូវល្បឿនលឿននានា

រដ្ឋាភិបាលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងការបរទេសវៀតណាម ទិញខ្សាច់ និងក្រួសពីកម្ពុជា ក្នុងបរិមាណយ៉ាងច្រើនដើម្បីយកទៅសាងសង់គម្រោង…

លោក ចូ បៃដិន វាយបកចំពោះអ្នកដែលយកបញ្ហាសុខភាពវ័យចំណាស់ និងការចងចាំរបស់លោកមករិះគន់

លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលមានវ័យចំណាស់បំផុតបានរិះគន់ខ្លាំងៗមិនធ្លាប់មាន ប្រឆាំងនឹងការរិះគន់ និងវាយប្រហារលើបញ្ហាសុខភាពវ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ