ដាណឺម៉ាក

ដាណឺម៉ាកត្រៀមដាក់ពង្រាយកងទ័ពលើកោះហ្គ្រីនលែន ខណៈជំនួបការទូតជាមួយអាម៉េរិកបង្ហាញពីការមិនចុះសម្រុងគ្នា


ជំនួបចរចាផ្នែកការទូតរវាងប្រទេសដាណឺម៉ាក និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៤ ខែមករា ពាក់ព័ន្ធនឹងករណី កោះហ្គ្រីនលែន ដ៏ចម្រូងចម្រាស់នោះ មិនទទួលបានលទ្ធផលនោះឡើយ ដោយសារតែភាគីទាំងសងខាង មានការខ្វែងគំនិតគ្នាជាច្រើន។ សហរដ្ឋអាម៉េរិក នៅតែបន្ដទាមទារចង់បានកោះហ្គ្រីនឡាន ដើម្បីមកគ្រប់គ្រង ខណៈប្រធានាធិបតី ដូណាល់ ត្រាំ អះអាងដើម្បីការពារសន្ដិសុខជាតិអាម៉េរិក ដោយបារម្ភថា កោះនេះអាចនឹងធ្លាក់ក្នុងដៃ រុស្ស៊ី ឬក៏ចិន ប្រសិនបើអាម៉េរិកមិនច្បាមយកឱ្យបានទាន់ពេលទេនោះ។
ដាណឺម៉ាក
ដោយ

រីឯ ដាណឺម៉ាកវិញ បន្តជឿជាក់ថា សន្តិសុខរយៈពេលវែងរបស់ កោះហ្គ្រីនលែន អាចត្រូវបានធានានៅក្នុងក្របខ័ណ្ឌបច្ចុប្បន្ន កិច្ចព្រមព្រៀងឆ្នាំ ១៩៥១ ស្តីពីការការពារ Greenland ក៏ដូចជាសន្ធិសញ្ញាអង្គការ NATO ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Newsweek។

Story : ខណៈដែលការចរចាការទូតមិនចុះសម្រុងគ្នា រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក ត្រូអេល ឡាន់ ភូលសេន (Troels Lund Poulsen) បាននិយាយថា “ចាប់ពីថ្ងៃនេះទៅ ដាណឺម៉ាកនឹងបង្កើនវត្តមានយោធាកាន់តែច្រើនឡើង និងជាអចិន្ត្រៃយ៍នៅលើកោះហ្គ្រីនលែន និងជុំវិញទីនោះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តណាតូ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡុកកេ រ៉ាស្ម៊ុសសេន (Lars Lokke Rasmussen) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ជាមួយនឹងលោក JD Vance អនុប្រធានាធិបតីអាម៉េរិក និងលោក រ៉ូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីថ្ងៃទី ១៤ ខែមករា ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថាកោះធំជាងគេបំផុតរបស់ពិភពលោកមួយនេះ ត្រូវបានហ៊ុំព័ទ្ធដោយនាវាចម្បាំងរបស់រុស្ស៊ី និងចិន ឬអាចនឹងត្រូវប្រទេសទាំងពីរ ត្របាក់លេបយកនោះ គឺជារឿង មិនពិតនោះទេ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានសង្កត់ធ្ងន់ថា បើយោងតាមអង្គភាពស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថា មិនមាននាវាចម្បាំងរបស់ចិន និងរុស្ស៊ីនៅជុំវិញកោះហ្គ្រីនលែន អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

ទោះយ៉ាងណា កាលពីថ្ងៃពុធ ទី១៤ បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើ Truth Social ថា សហរដ្ឋអាម៉េរិកត្រូវការហ្គ្រីនលែន សម្រាប់គោលបំណងសន្តិសុខជាតិ ហើយអង្គការណាតូ គួរតែនាំផ្លូវអាម៉េរិក ដើម្បីឱ្យទទួលបានកោះនោះ ហើយអង្គការណាតូនឹងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុនទៅទៀត ប្រសិនបើ កោះហ្គ្រីនលែន ស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាម៉េរិក។

ទោះយ៉ាងណា តាមការស្ទង់មតិថ្មីចុងក្រោយបំផុតដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា មានតែ ១នាក់ប៉ុណ្ណោះក្នុងចំណោម ៥នាក់នៃមនុស្សពេញវ័យនៅអាម៉េរិក ដែលយល់ស្របលើកិច្ចខិតខំព្យាយាមរបស់រដ្ឋបាលលោក ត្រាំ ក្នុងការចូលទៅគ្រប់គ្រងកោះ ហ្គ្រីនលែននេះ។ ក្នុងនោះ មនុស្សពេញវ័យអាម៉េរិកចំនួន ៦៦% ជឿថា កិច្ចខិតខំព្យាយាមរបស់សហរដ្ឋអាម៉េរិកក្នុងការចូលគ្រប់គ្រងហ្គ្រីនលែន អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយអង្គការណាតូ និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនទៀត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគ ទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជា…

សមាគមវិស្វករសំណង់ថៃ ជំរុញឱ្យរដ្ឋាភិបាលផ្អាកគម្រោងសាងសង់ធំៗជាបន្ទាន់ ក្រោយមានឧប្បត្តិហេតុបាក់ដងស្ទូចសម្លាប់មនុស្សរាប់សិបនាក់

ថៃ បានជួបគ្រោះចង្រៃដួលរលំដងស្ទូច២ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់។ ដោយសារសោកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ