សង្គ្រាមមជ្ឈិមបូព៌ា

លោក ត្រាំ ព្រមានវាយកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ឱ្យក្លាយជាផេះផង់ បើមិនបើកច្រកសមុទ្រហ័រម៉ូសក្នុងរយៈពេល៤៨ម៉ោង


ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានយ៉ាងដាច់អហង្ការជាថ្មីកាលពីថ្ងៃទី២១ មីនា ដោយដាក់ឱសានវាទ៤៨ម៉ោងឱ្យក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ បើពុំនោះទេ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងថាមពលទាំងអស់របស់អ៊ីរ៉ង់ នឹងក្លាយជាគោលដៅវាយប្រហារបស់កងទ័ពអាម៉េរិក។ ការប្រែក្រឡាស់សម្តីយ៉ាងរហ័សនេះបានធ្វើឱ្យស្ថានការណ៍ដែលហាក់ស្ងប់ស្ងាត់បានមួយថ្ងៃ វិលត្រឡប់មកឡើងកម្ដៅដល់ចំណុចកំពូលវិញ។
សង្គ្រាមមជ្ឈិមបូព៌ា
ដោយ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ បានសរសេរសារព្រមានខ្លាំងៗនៅលើបណ្តាញសង្គមថា ប្រសិនបើអ៊ីរ៉ង់នៅតែរឹងរូសមិនបើកច្រកសមុទ្រ Hormuz និងមិនឈប់គំរាមកំហែងដល់នាវាពាណិជ្ជកម្មក្នុងរយៈពេល៤៨ម៉ោងទេ អាម៉េរិកនឹងកម្ទេចរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ ដោយចាប់ផ្តើមពីរោងចក្រធំៗមុនគេ។

ការសម្រេចចិត្តបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ ដែលស្មើនឹង១ភាគ៥ នៃតម្រូវការសកលលោក។ វិបត្តិនេះបានរុញច្រានឱ្យតម្លៃប្រេងនៅអឺរ៉ុបហក់ឡើងដល់៣៥% ត្រឹមតែក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិសេដ្ឋកិច្ចពិភពលោក។

ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤ សញ្ញាដ៏ច្របូកច្របល់ពីរដ្ឋបាលលោក ត្រាំ បានធ្វើឱ្យសម្ព័ន្ធមិត្តអន្តរជាតិមានការរារែកក្នុងការឆ្លើយតប។ ទោះជាយ៉ាងណា ជម្រើសចុងក្រោយនេះបានបង្ហាញយ៉ាងច្បាស់ថា កងម៉ារីន និងកងទ័ពជើងគោកអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈរួចរាល់ ដើម្បីបើកការវាយប្រហារតាមបញ្ជារបស់មេបញ្ជាការកំពូលគ្រប់វិនាទី៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បុរី ឌឹ ផ្លរ៉ា បើកសម្ពោទផ្ទះវីឡាភ្លោះម៉ូតថ្មី សេនតូវីឡាជាផ្លូវការ

បុរី ឌឹ ផ្លរ៉ា ថ្មីៗនេះ បានការបើកសម្ពោធផ្ទះវីឡាម៉ូតថ្មី សេនតូវីឡា ដែលផ្ទះម៉ូតថ្មី នៃ គម្រោង The Sentosa ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហ…

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងឧស្សាហកម្មថៃ ខណៈវិស័យទេសចរណ៍ស្នើសុំកញ្ចប់សង្គ្រោះ៤២៧លានដុល្លារ

សង្គ្រាមនៅអ៊ីរ៉ង់កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ប្រទេសថៃ រហូតដល់ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃបានចេញមុខព្រមានថា ប្រសិនបើតម្លៃប្រេងឆៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ