ប្រាសាទបុរាណខ្មែរ

មុនចូលនិវត្តន៍ មេទ័ពភូមិភាគ២របស់ថៃ ប្ដេជ្ញាវាយដណ្តើមប្រាសាទតាក្របី ឱ្យបានដើម្បីបន្សល់ស្នាដៃចុងក្រោយ


លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២របស់ថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែសីហា បានទទួលស្គាល់ថា កងទ័ពថៃ ពិតជាបានបរាជ័យក្នុងការកាន់កាប់ប្រាសាទតាក្របី ហើយបានប្រកាសប្តេជ្ញាវាយដណ្ដើមកាន់កាប់ប្រាសាទតាក្របី ឱ្យបាន ហើយកំពុងត្រៀមផែនការបិទប្រាសាទតាមាន់ធំជាឯកតោភាគី ដោយបំពានទាំងច្បាប់អន្តរជាតិ និងបំពានទាំងបទឈប់បាញ់គួរឱ្យបារម្ភ។ ការប្រកាសត្រៀមធ្វើសង្គ្រាមឈ្លានពានកម្ពុជា ជាថ្មីដោយគិតទុកមុននេះ គឺជាភស្តុតាង ដែលមិនអាចប្រកែកបានសម្រាប់ឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
មុនចូលនិវត្តន៍
ដោយ

មេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) បានទទួលស្គាល់ពីការបរាជ័យរបស់កងទ័ពថៃ ក្នុងការវាយកាន់កាប់ប្រាសាទតាក្របី និងបានប្ដេជ្ញាជាថ្មីថា នឹងប្រើកម្លាំងកងទ័ពវាយដណ្ដើមកាន់កាប់ប្រាសាទតាក្របីឱ្យបាន ក៏ដូចបិទប្រាសាទតាមាន់ធំជាឯកតោភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។

ការប្រកាសប្រើច្បាប់ព្រៃបំពានច្បាប់អន្តរជាតិ និងបំពានបទឈប់បាញ់ ព្រមទាំងបំពានស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅម៉ាឡេស៊ី ពីសំណាក់មេបញ្ជាការភូមិភាគ២របស់ថៃ នេះ ធ្វើឡើងក្រោយរូបគេទើបទទួលបានជំនួយឧបត្ថម្ភជាដ្រូនក្នុងតម្លៃ៣លានបាត និងទឹកប្រាក់៥ម៉ឺនបាតពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរូបគេចាត់ទុកជាជំនួយដ៏​សំខាន់ និងចាំបាច់សម្រាប់ការល្បាត និងរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ទាំងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជា បានចេញមកប្រតិកម្ម និងរិះគន់ចំពោះការប្រកាសរបស់មេបញ្ជាការភូមិភាគ២រូបនេះ ស្របពេលដែលកម្ពុជា តែងតែគោរពតាមបទឈប់បាញ់ និងច្បាប់អន្តរជាតិ យ៉ាងខ្ជាប់ខ្ជួន ហើយក៏បានរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ព្រោះតែដើម្បីភាពសុខសាន្តនៃប្រជាជាតិទាំងពីរ ហើយកម្ពុជា ចង់រក្សាសុខណាស់ ចង់បានសន្តិភាពណាស់ តែដូចម្ដេចបានជាភាគីថៃចង់បានតែជម្លោះបែបនេះទៅវិញ។

ស្ថិតក្នុងស្ថានភាពដ៏ផុយស្រួល ដែលបទឈប់បាញ់រងការគំរាមកំហែងពីសំណាក់មេបញ្ជាការភូមិភាគ២របស់ថៃ រូបនេះ កម្ពុជា បាន​ថ្កោលទោសកងទ័ពថៃ ហើយអំពាវនាវឱ្យអន្តរជាតិ ជួយដល់កម្ពុជា ជួយធានាធ្វើយ៉ាងណាឱ្យភាគីថៃ គោរពបទឈប់ឱ្យបាន១០០% ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន នាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសទាំងពីរក្នុងពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនេះ បណ្ដាអនុព័ន្ធយោធា និងការទូតអន្តរជាតិច្បាស់ណាស់ថា មិនទាន់ទៅណានោះទេ ពោលគឺពួកគេកំពុងឃ្លាំមើលការអនុវត្តបទឈប់បាញ់នេះ ហើយអ្នកណាបំពានអ្នកណា អ្នកណាជាអ្នកបំពានបទឈប់បាញ់ពិតប្រាកដ គឺអន្តរជាតិនឹងមើលឃើញកាន់តែច្បាស់។ សូមបញ្ជាក់ថា មេបញ្ជាការភូមិភាគ២របស់ថៃ ដែលមានវ័យ៦០ឆ្នាំរូបនេះនឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា ដ៏ខ្លីខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ?

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ជាង ៤% នៅក្នុងការជួយដូរនៅថ្ងៃចន្ទ សប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន ដោយសារកត្តាពន្ធរបស់សហរដ្ឋអាម៉េរ…

តើអាម៉េរិក ពិតជាកែសម្រួលអត្រាពន្ធបដិការនៅពេលអតុល្យភាពពាណិជ្ជកម្មរបស់ខ្លួនមានភាពល្អប្រសើរមែនឬ?

ក្រោយសហរដ្ឋអាម៉េរិក ប្រកាសដាក់ឲ្យអនុវត្តពន្ធបដិការកាលពីសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហើបថា សហរដ្ឋអាម៉េ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ