​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យសេដ្ឋកិច្ច

បំណុលរបស់បណ្ដាប្រទេសអភិវឌ្ឍន៍អាចហក់ឡើងដល់កម្រិតកំណត់ត្រា៧៥,៨ទ្រីលានដុល្លារ ដែលជាសញ្ញាព្រមានមួយសម្រាប់សេដ្ឋកិច្ចពិភពលោក


ញ្ហាបំណុល​កំពុងក្លាយជាគ្រាប់បែកសម្រាប់សេដ្ឋកិច្ចពិភពលោក ដែលរង់ចាំតែពេលផ្ទុះឡើងតែប៉ុណ្ណោះ។ ទីភ្នាក់​ងារ​វាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings បាន​ប៉ាន់ប្រមាណ​​ថា ប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតលើពិភពលោកកំពុងប្រឈមបញ្ហាបំណុលកាន់តែធ្ងន់ធ្ងរ ខណៈបំណុលរដ្ឋាភិបាលនៃ​បណ្ដាប្រទេសអភិវឌ្ឍន៍ត្រូវបានព្យាករថា នឹងកើនឡើងដល់កម្រិតកំណត់ត្រាប្រមាណជិត ៧៦ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៦ នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យសេដ្ឋកិច្ច
ដោយ

ការកើនឡើងបំណុលយ៉ាងច្រើនសម្បើមនេះកើតឡើងក្រោយប្រទេសទាំងនោះកំពុងប្រឈមនឹងឱនភាពថវិកា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធចំណាយកាន់តែកើនឡើងខ្លាំង។
ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី២១កក្កដា នេះថា បណ្ដាប្រទេសអភិវឌ្ឍន៍នឹងមានបំណុលថ្មីបន្ថែមប្រមាណជាង ៤,២ ទ្រីលានដុល្លារ(ពាន់ពាន់លាន) នៅឆ្នាំ២០២៦ នេះ ដែលធ្វើឱ្យបំណុលសរុបកើនដល់ប្រមាណ ១០៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអភិវឌ្ឍន៍ទាំងនោះ។ តួលេខនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង បើធៀបនឹង ២០ឆ្នាំមុន ដែលបំណុលរបស់បណ្ដាប្រទេសអភិវឌ្ឍន៍មានត្រឹមតែ ២៦ទ្រីលានដុល្លារ ឬ ស្មើនឹង ៦៨% នៃ GDP ប៉ុណ្ណោះ។
ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំងនោះ ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ធំជាងគេចំនួន១០នឹងកាន់កាប់បំណុលរហូតដល់ទៅជិត ៧០ ទ្រីលានដុល្លារ នៃបំណុលសរុប ដោយសហរដ្ឋអាម៉េរិក ស្ថិតក្នុងចំណោមប្រទេសដែលមានបំណុលច្រើនបំផុត។ អាម៉េរិកត្រូវបានគេព្យាករថា នឹងមានឱនភាពថវិកាខ្ពស់បំផុតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗនៅឆ្នាំ២០២៦ ដោយស្មើនឹង ៧,៨% នៃ GDP ឬ ប្រមាណ ២,៥ ទ្រីលានដុល្លារ ខណៈប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង ជប៉ុន ក៏កំពុងប្រឈមនឹងឱនភាពថវិកាខ្ពស់ផងដែរ។
ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិនេះបានព្រមានថា វិបត្តិសកលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិបត្តិហិរញ្ញវត្ថុសកល វិបត្តិកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានរុញច្រានឱ្យបំណុលរដ្ឋាភិបាលកើនឡើងកាន់តែខ្ពស់។ ជាមួយគ្នានេះបណ្ដាប្រទេសអភិវឌ្ឍន៍ ក៏កំពុងរងសម្ពាធពីការកើនឡើងចំណាយលើវិស័យការពារជាតិ ការកើនឡើងប្រជាជនវ័យចំណាស់ បម្រែបម្រួលអាកាសធាតុ និង ការបង់ការប្រាក់លើបំណុលកាន់តែច្រើន។
សម្រាប់ថ្ងៃអនាគត ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings ព្យាករថា បំណុលរបស់សហរដ្ឋអាម៉េរិកអាចកើនដល់ជាង ១៣១% នៃ GDP នៅត្រឹមឆ្នាំ២០៣០ ខណៈជប៉ុន នឹងនៅតែជាប្រទេស ដែលមានសមាមាត្របំណុលខ្ពស់បំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗ ដោយអាចឈានដល់ជិត ១៩២% នៃ GDP។
ទោះជាយ៉ាងណា ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទាននេះបានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI អាចជួយជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យការគ្រប់គ្រងបំណុលកាន់តែប្រសើរឡើង។ ប៉ុន្តែជាមួយគ្នានោះ វាក៏អាចនាំមកនូវហានិភ័យថ្មីៗផងដែរ ដូចជាការបាត់បង់ការងារ និង ការថយចុះចំណូលពន្ធរបស់រដ្ឋជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជាបញ្ជូនគ្រូបង្គោលចំនួន ២៦នាក់ ទៅសិក្សាជំនាញ «រ៉ូបូតឧស្សាហកម្ម» នៅទីក្រុងប៉េកាំង

គ្រូបង្គោលកម្ពុជាចំនួន ២៦នាក់ (ស្ត្រី៤នាក់) មកពីមកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសហគ្រាសឯកជន ត្រូវបានបញ្ជូនទៅស…

អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលពន្លឿនការធ្វើកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណអាជីវកម្ម និងស្នើឱ្យបង្រួមក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញ

ក្រុមអ្នកជំនាញ និងអ្នកធុរកិច្ចក្នុងស្រុកបានលើកឡើងស្របគ្នាថា នីតិវិធីស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណ និងកង្វះការសម្របសម្រួលរវាងក្រសួង-ស្ថាប័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ