វិស័យអចលនទ្រព្យ

គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងជំរុញការអភិវឌ្ឍន៍ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ


បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ដែលវានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជួយជំរុញទីផ្សារ និងតម្លៃអចលនទ្រព្យឱ្យមានការមានការកើនឡើងបន្ថែមទៀត ជាពិសេសជួយជំរុញការអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញតែម្តង។ អ្នកជំនាញជឿជាក់ផងដែរថា ចាប់ពីពេលនេះទៅមុខ តំបន់ភាគខាងត្បូងនឹងមានការអភិវឌ្ឍន៍ខ្លាំងជាតំបន់ផ្សេងៗ។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ហើយគម្រោងអគារផ្សេងៗក៏បានផុសត្រដែតឡើងផងដែរ។ អ្នកជំនាញរូបនេះ ជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជំរុញឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅជុំវិញនោះមានមានភាពល្អប្រសើរថែមមួយកម្រិតទៀត ហើយចាប់ពីពេលនេះតទៅមុខតំបន់ភាគខាងត្បូងនឹងមានការអភិវឌ្ឍន៍ខ្លាំង និងសក្តានុពលខ្ពស់។

​ការលើកឡើងបែបនេះរបស់​ឧកញ៉ា សន សៀប ធ្វើឡើងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ក្នុង​វគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ណែនាំការវាយតម្លៃអចលនទ្រព្យ ដែលរៀបចំឡើងដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាវាយតម្លៃអចលនវត្ថុនៅកម្ពុជា សំដៅជួយលើកកម្ពស់ទីផ្សារអចលនទ្រព្យ និងទាក់ទាញការវិនិយោគ។

ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះដែរ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលខាងលើ បានលើកឡើងថា ការវាយតម្លៃអចនលវត្ថុ គឺត្រូវគោរពទៅតាមបទដ្ឋានស្ដង់ដា និងបរិបទជាក់ស្ដែង ដើម្បីបង្កើនទំនុកចិត្តសម្រាប់ទីផ្សារអចលនវត្ថុ ក្នុងគោលបំណងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ អ្នកវាយតម្លៃអចនទ្រព្យបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។

​គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការបិទច្រកទ្វារព្រំដែនកម្ពុជា និងថៃ អាចវិលមកប្រក្រតីឡើងវិញឆាប់ៗ ឬបន្តអូសបន្លាយពេលយូរបន្ថែមទៀត?

ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលជំរុញឱ្យមានការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ បានអូសបន្លាយពេលអស់ជាង១ខែហើយ ដោយបាន…

ទំហំទីផ្សាររូបិយប័ណ្ណឌីជីថលបានឈានដល់៤ទ្រីលានដុល្លារគួរឱ្យភ្ញាក់ផ្អើល

ទិន្នន័យពីគេហទំព័រវិភាគទីផ្សារគ្រីបតូពិភពលោក CoinGecko បានបង្ហាញថា តម្លៃទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ បានឈានដល់៤ទ្រីលានដុល្លារ គួរឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ