ការអភិវឌ្ឍពូជស្រូវ

អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី ជោគជ័យលើការអភិវឌ្ឍពូជស្រូវម្យ៉ាង ដែលមានប្រូតេអ៊ីនខ្ពស់បំផុតលើពិភពលោក


លោកសាស្ត្រាចារ្យ ហេនរី អេស យូតូម៉ូ (Henrry S. Utomo) អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ល្វីហ្ស៊ីណា ស្តេត (Louisiana State) សហរដ្ឋអាម៉េរិក បានអភិវឌ្ឍដោយជោគជ័យ លើពូជស្រូវម្យ៉ាងដែលមានឈ្មោះថា កាហូគា (Cahokia) ដែលអាចផលិតចេញជាអង្ករមានប្រូតេអ៊ីខ្ពស់បំផុត បើធៀបនឹងអង្ករផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយដោយបណ្ដាញផ្សព្វផ្សាយព័ត៌មានស៊ីសៀ (seasia) របស់ឥណ្ឌូណេស៊ី។
ការអភិវឌ្ឍពូជស្រូវ
ដោយ

ពូជស្រូវនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ លោក Herry អះអាងថា មានកម្រិតប្រូតេអ៊ីនជាមធ្យមដល់ទៅ ១០,៦% ពោលគឺមានប្រូតេអ៊ីនខ្ពស់ជាងអង្ករធម្មតា ដល់ទៅ ៥៣%។ អង្ករ កាហូគា ត្រូវបានគេចាត់ទុកថា គឺជាប្រភេទអង្ករគ្រាប់វែងដំបូងគេក្នុងពិភពលោក ដែលមានកម្រិតប្រូតេអ៊ីនខ្ពស់ជាងគេបំផុត និងកំពុងត្រៀមចែកចាយពូជសម្រាប់ដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់មនុស្សនៅជុំវិញពិភពលោក។

ការអភិវឌ្ឍពូជស្រូវថ្មីៗនេះ ត្រូវបានបង្កើតឡើងដោយវិធីសាស្ត្របង្កាត់ពូជបែប្រពៃណី ដោយគ្មានការកែប្រែហ្សែន (GMO) នោះឡើយ។

តាមការសិក្សាបង្ហាញថា ការដាំស្រូវ កាហូគា មួយហិកតា អាចផលិតជាប្រូតេអ៊ីនសុទ្ធប្រមាណ ១៥០គីឡូក្រាម ឬស្មើនឹងសាច់ ៥៥០គីឡូក្រាម, និងទឹកដោះគោ ៤៥០០លីត្រ។

ក្រៅតែពីការពង្រឹងលើកម្រិតប្រូតេអ៊ីនៅក្នុងគ្រាប់អង្ករ ក្រុមការងាររបស់លោក Henrry ក៏បានកែប្រែគ្រាប់អង្ករ ដើម្បីធ្វើឱ្យសាធាតុកាបូអ៊ីដ្រាត ដែលមាននៅក្នុងអង្ករ បំប្លែងទៅជាជាតិស្ករកាន់តែតិចនៅពេលរំលាយអាហារ ដែលធ្វើឱ្យវាកាន់តែមានសុវត្ថិភាព សម្រាប់អ្នកជំងឺទឹកនោមផ្អែមបរិភោគ។

តាមការប៉ាន់ស្មាន ប្រសិនបើការដាំដុះពូជស្រូវនេះ លើផ្ទៃដីសរុបប្រមាណ ១លាន៨សែនហិកតានៅអាម៉េរិក នោះវានឹងអាចផ្ដល់ទិន្នផលជាប្រូតេអ៊ីបន្ថែមដល់ទៅប្រមាណ ២៣ម៉ឺនតោនឯណោះ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្ដីទីថៃ ចេញមុខឆ្លើយតបករណី ទាហានថៃប្រើប្រាស់ចំពាមកៅស៊ូ ជំនួសអាវុធ បាញ់ទៅលើកងទ័ពកម្ពុជា

ពាក់ព័ន្ធនឹងករណីលើកឡើងថា មានក្រុមទាហានថៃ បាននិងកំពុងប្រើប្រាស់ចំពាមកៅស៊ូ បាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ជំនួសអាវុធ ទៅលើកងទ័ពកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ