លោក ស៊ី ជីនភីង

តើប្រធានាធិបតីចិន លោក ស៊ី ជីនភីង ពិតជាមានគម្រោងចូលនិវត្តមែនឬ?


ក្រោយក្តោបក្តាប់អំណាចអស់រយៈពេលជាង១០ឆ្នាំ បុរសខ្លាំងរបស់រដ្ឋចិន លោក ស៊ី ជីនភីង ត្រូវបានអ្នកវិភាគលើកឡើងថា លោកកំពុងមានបំណងចង់ចូលនិវត្ត បន្ទាប់ពីលោកបានអវត្តមានក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន BRICS នៅប្រទេសប្រេស៊ីល កាលពីពេលថ្មីៗ។ តែយ៉ាងណាមកទល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានចុះផ្សាយនៅឡើយទេ។
លោក ស៊ី ជីនភីង
ដោយ

អ្វីដែលជាការកត់សម្គាល់កាលពីចុងខែមិថុនា កន្លងទៅនេះ សមាជិកដ៏មានឥទ្ធិពលចំនួន២៤រូបនៃបក្សកុម្មុយនីស្តចិន ជួបប្រជុំគ្នា ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ និងការកែសម្រួលគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន។

​​លោក ស៊ី ជីនភីង ដែលគេចាត់ទុកជាបុរសខ្លាំងមួយរបស់ចិន បន្ទាប់ពីលោក ម៉ៅ សេទុង ត្រូវបានគេរំពឹងថា កំពុងគិតគូរៀបចំការផ្ទេរអំណាចរបស់លោកឱ្យមន្ត្រីជួរមុខកំពូលនៃបក្សកុម្មុយនីស្តចិន ក្រោយលោកឡើងកាន់អំណាចអស់រយៈពេលជាង១២ឆ្នាំកន្លងមកនេះ។ នេះបើយោងអត្ថបទវិភាគមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Economic Time។ អត្ថបទដដែលនេះ បានវាយតម្លៃថា លោក ស៊ី ទំនងជាអាចប្រើវិធីសាស្ត្រផ្ទេរអំណាច ឬអាចពង្រីកតួនាទីរបស់លោកនៅក្នុងបក្សក្រោយលោកប្រកាសចូលនិវត្ត​។

ការរំពឹងទុកពីការផ្លាស់ប្តូរអំណាចរបស់បុរសខ្លាំងរដ្ឋចិន រូបនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ការិយាល័យនយោបាយ ដែលមានសមាជិក​២៤រូប ដ៏មានឥទ្ធិពលនៃបក្សកុម្មុយនីស្តចិន ដែលកំពុងកាន់អំណាចបានរៀបចំនូវកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ស៊ី។ កិច្ចប្រជុំនេះ ត្រូវបានគេដឹងថា ខ្លឹមសារសំខាន់ដែលត្រូវបានលើកយកមកជជែកគ្នាពាក់ព័ន្ធការពង្រឹងបទប្បញ្ញត្តិស្តង់ដាលើការបង្កើត ទំនួលខុសត្រូវ និងប្រតិបត្តិការនៃស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត និងការសម្របសម្រួលរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្ស។

ពាក់ព័ន្ធព័ត៌មាននេះ សារព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យ បានចុះផ្សាយដោយដកស្រង់សម្តីអ្នកវិភាគមួយរូបថា ច្បាប់អាចត្រូវបានបង្កើតឡើងដើម្បីធានាការគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសចិន ព្រោះអាចនឹងមានការផ្លាស់ប្តូរអំណាចណាមួយកើតមានឡើង។ ការសន្និដ្ឋានបែបនេះ ធ្វើឡើងក្រោយលោកស៊ី អវត្តមានក្នុងកិច្ចប្រជុំកំពូល BRICS ដែលរៀបចំនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ នេះជាលើកទីមួយហើយ ដែលលោក ស៊ី បានអវត្តមានក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននេះ ដោយលោកបញ្ចូនលោក លី ឈាង ឱ្យចូលរួមជំនួស។

ការរំពឹងមានការផ្លាស់ប្តូរអំណាចរបស់លោក ស៊ី ធ្វើឡើងចំពេលដែលសង្រ្គាមពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ​កំពុងរំខានដល់ការនាំចេញរបស់ចិន ក្នុងទំហំរហូតដល់៤៤០ពាន់លានដុល្លារទៅអាម៉េរិក ស្របពេលសេដ្ឋកិច្ចចិន កំពុងប្រឈមមុខជាមួយកំណើនធ្លាក់ចុះដោយសារការបន្តធ្លាក់ចុះ និងការដួលរលំនៃទីផ្សារលំនៅឋាន ដែលជាកត្តាចម្បងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចចិន។

អ្នកវិភាគនិយាយថា ផែនការរបស់លោក ស៊ី ក្នុងការបន្តកាន់អំណាច ឬចែករំលែកអំណាចត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅអំឡុងពេលសមាជ៥ឆ្នាំម្តងរបស់គណបក្សកុម្មុយនីស្តចិន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧ ជាពេលដែលលោក ស៊ី ត្រូវបញ្ចប់អាណត្តិទី៣របស់លោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីថៃ ដ៏មានឥទ្ធិពលព្រមានថា ពន្ធគយរបស់លោក ត្រាំ អាចធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោករាំងស្ទះ និងក្រឡាប់ចាក់

កំពូលមហាសេដ្ឋីថៃដ៏មានឥទ្ធិពលមួយរូប គឺលោក ដានីន ឈារ៉ាវ៉ានុន (Dhanin Chearavanont) ស្ថាបនិកក្រុមហ៊ុន CP Group បានព្រមានថា ពន្ធគយបដិក…

ចិន ព្រមានចាត់វិធានតបតចំពោះអាម៉េរិក ដែលប៉ុនប៉ងកាត់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់

មហាយក្សចិន ដែលបានរក្សាភាពស្ងប់ស្ងាត់អស់មួយរយៈតាំងពីបានជួបចរចាជាបន្តបន្ទាប់ជាមួយរដ្ឋបាលអាម៉េរិក នៅប្រទេសស្វីស និងអង់គ្លេស បានចាប់ផ្តើមដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ