អចលនទ្រព្យ

អ្នកជំនាញរំពឹងកំណើនឧស្សាហកម្មក្នុងស្រុក ជួយស្តារតម្រូវការអចលនទ្រព្យ


វិស័យអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិសកលជាបន្តបន្ទាប់ ហើយថ្មីៗនេះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណាអ្នកជំនាញវិស័យក្នុងវិស័យអចលនទ្រព្យយល់ឃើញថា បញ្ហាជម្លោះព្រំដែននេះ វានឹងផ្ដល់ឱកាសសម្រាប់កម្ពុជា ទៅថ្ងៃខាងមុខ ដោយសារបញ្ហានេះបានជំរុញឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលជាសញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយវាក៏អាចនឹងជំរុញឱ្យតម្រូវការអចលនទ្រព្យឧស្សាហកម្មមានការកើនឡើងផងដែរ។
អចលនទ្រព្យ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ការបង្កបញ្ហាពីខាងក្រៅបានជះផលប៉ះពាល់មួយចំនួនដល់វិស័យអចលនទ្រព្យកម្ពុជានៅក្នុងត្រីមាសទី៣ឆ្នាំនេះ។ តែយ៉ាងណាបញ្ហានេះ ត្រូវបានអ្នកជំនាញរូបនេះយល់ថា វាក៏បានផ្ដល់ជាឱកាសសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលអនាគតផងដែរ ព្រោះពលរដ្ឋខ្មែរបានរួមសាមគ្គីគ្នា និងចាប់ផ្ដើមធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ដែលបានជំរុញឱ្យខ្សែច្រវាក់ផលិតកម្មនានាមានភាពមមាញឹក និងរីកចម្រើនជាងមុន។ ភាពរីកចម្រើននៃខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនេះ ត្រូវបានឧកញ៉ា ចេង ខេង លើកឡើងថា នឹងធ្វើឱ្យបណ្ដាអាជីវកម្មនានាពង្រីកសក្ដានុពលបន្ថែមទៀត ហើយនឹងធ្វើឱ្យតម្រូវការសាងសង់មានការកើន។ ការណ៍នេះ ចង់ ឬមិនចង់នឹងធ្វើឱ្យអ្នកវិនិយោគមានតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រ សហគ្រាស ហើយវានឹងធ្វើឱ្យវិស័យអចលនវត្ថុមានការរីកចម្រើនទៅតាមនោះដែរ។

​ស្រដៀងគ្នានេះឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជឿជាក់ថា ការរួបរួមផ្ទៃក្នុងរបស់ពលរដ្ឋកម្ពុជា តាមរយៈការបន្តប្រើប្រាស់ផលិតផលក្នុងស្រុកនឹងធ្វើឱ្យលំហូរសាច់ប្រាក់មានចរន្តក្នុងសេដ្ឋកិច្ចជាតិ។ ការណ៍នេះនឹងធ្វើឱ្យបណ្ដាអាជីវកម្មនានាមានលទ្ធភាពពង្រីកផលិតកម្មកាន់តែច្រើន ហើយវានឹងធ្វើឱ្យមានតម្រូវការផ្នែកអចលនទ្រព្យកាន់តែច្រើននាពេលខាងមុខផងដែរ ប្រសិនបើការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃរបស់ពលរដ្ឋខ្មែរនៅតែបន្ត។

​បើតាមឧកញ៉ា សន សៀប ក្រោយកម្ពុជារងនូវវិបត្តិពីខាងក្រៅជាបន្តបន្ទាប់បានធ្វើឱ្យផ្នែកខ្លះនៃវិស័យអចលនទ្រព្យនៅតែមានដង្ហើមតិចតួច ខណៈផ្នែកខ្លះទៀតមិនមានដង្ហើមនោះទេ។ ជាក់ស្ដែងអគារលំនៅឋាននៅតែប្រឈមនូវការលំបាកនៅឡើយ ហើយអគារពាណិជ្ជកម្មធំៗវិញក៏នៅបន្តរងសម្ពាធដែរ ខណៈអចលនទ្រព្យសម្រាប់បម្រើឱ្យឧស្សាហកម្មនៅមានចរន្តតិចតូច៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


បំណុលនៅប្រទេសចិន កើនលើសទំហំសេដ្ឋកិច្ចជាង៣ដង ដែលកំពុងបង្កើនការព្រួយបារម្ភពីអតិផរណា និងសេដ្ឋកិច្ចមានកំណើនយឺត

នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឈានរហូតដល់៣០២% គួរឱ្យភ្ញាក់ផ្អើល ដោយកើនឡើងលើសពី …

អ្នកជំនាញស្នើឱ្យពលរដ្ឋចៀសវាងបញ្ចេញមតិបង្កឱ្យមានភាពតានតឹងក្នុងអំឡុងអនុវត្តបទឈប់បាញ់៧២ម៉ោង

ប្រទេសកម្ពុជា និងថៃ បានឯកភាពឈប់បាញ់គ្នារយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាជំហានដំបូងក្នុងការបន្ធូរបន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ