រដ្ឋបាលលោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយដោយប្រកាសដាក់ទណ្ឌកម្មចៅក្រម៤រូបនេះនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ច្រើនតែធ្វើអ្វីប្លែកៗដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាហូរហែ ហើយកាលពីថ្ងៃទី៥ ខែមិថុនា លោកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយ ដោយលោកសម្រេចដាក់ទណ្ឌកម្មលើចៅក្រម៤រូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
រដ្ឋបាលលោក ដូណាល់ ត្រាំ
ដោយ

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍យល់ថា ចំណាត់ការនេះទំនងជាការសងសឹកចំពោះតុលាការអន្តរជាតិមួយនេះដែលធ្លាប់បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងដែលធ្លាប់បានបើកសវនាការជំនុំជម្រសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមមួយ ដែលប្រព្រឹត្តដោយទាហានអាម៉េរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែមិថុនា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយ តាមរយៈការដាក់ទណ្ឌកម្មលើចៅក្រម៤រូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ចៅក្រមចំនួន៤រូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលរងទណ្ឌកម្មពីរដ្ឋបាលរបស់លោក ត្រាំ រួមមានចៅក្រមនៃប្រទេសអ៊ូហ្គង់ដា ចៅក្រមនៃប្រទេសប៉េរូ ចៅក្រមនៃប្រទេសបេនីន (Benin) និងចៅក្រមនៃប្រទេសស្លូវេនី។

រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ខាងលើថា ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិទាំង៤រូបនេះបានចូលរួមក្នុងបណ្ដឹងដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្ដឹងសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានបន្ថែមថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានភាពលម្អៀងផ្នែកនយោបាយ ហើយបានអះអាងទាំងខុសឆ្គងថា ខ្លួនមានអំណាច ឬ យុត្តាធិការគ្មានដែនកំណត់ក្នុងការបើកការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោសជនជាតិអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា ទណ្ឌកម្មទាំងនេះរួមមានទាំងការបង្កកប្រតិបត្តិការហិរញ្ញវត្ថុរបស់ចៅក្រមទាំងនេះនៅតាមធនាគារនានាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឬការធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក ដើម្បីបង្កការលំបាកដល់ចៅក្រមទាំងនេះក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិ ដែលភ្ជាប់ទៅនឹងប្រាក់ដុល្លារអាម៉េរិក។

ជាការឆ្លើយតប តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានថ្កោលទោសការដាក់ទណ្ឌកម្មនេះ ដោយនិយាយថា ទង្វើនេះជាការប៉ុនប៉ងបំផ្លាញឯករាជភាពរបស់ស្ថាប័នតុលាការអន្តរជាតិ ដែលផ្តល់ក្តីសង្ឃឹម និងយុត្តិធម៌ដល់ជនរងគ្រោះរាប់លាននាក់នៃអំពើឃោរឃៅយង់ឃ្នងហួសពីការស្មាន៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីបន្ថយកម្តៅជម្លោះពាណិជ្ជកម្ម

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ដើម្បីបន្ធូរបន្ថយកម្តៅជម្លោះពាណិជ្ជកម្ម ដែលកំពុងមាន…

រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ ដរាបណាថៃនៅតែប្រើផែនទី និងមាត្រដ្ឋានខុស នោះភាគីទាំងពីរនឹងមិនអាចរក្សាស្ថិរភាពព្រំដែនបានឡើយ

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃបានឯកភាពគ្នាកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ