បទឈប់បាញ់

លោក ដូណាល់ ត្រាំ អបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងឆ្លៀតរិះគន់ UN ចំៗថា អសកម្មក្នុងការដោះស្រាយជម្លោះ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ចេញសារនៅលើបណ្ដាញសង្គម Truth Social របស់លោក ដោយបានប្រកាសថា ការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងរវាងប្រទេសកម្ពុជា និងថៃ នឹងត្រូវបញ្ឈប់ជាបណ្ដោះអាសន្ន ហើយភាគីទាំងពីរ នឹងត្រឡប់ទៅរស់នៅក្នុងសន្តិភាពវិញ ដោយអនុវត្តតាមសន្ធិសញ្ញាដើម ដែលបានព្រមព្រៀងគ្នា។
បទឈប់បាញ់
ដោយ

ទន្ទឹមនឹងការលើកឡើងអំពី បទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាអស់រយៈពេល ២១ថ្ងៃមកនោះ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតរិះគន់អង្គការសហប្រជាជាតិ (UN) ចំៗថា អសកម្មក្នុងការដោះស្រាយជម្លោះនេះ រួមទាំងជម្លោះនៃបណ្ដាប្រទេសផ្សេងទៀត។

ប្រធានាធិបតីអាម៉េរិក ក៏បានលើកសរសើរមេដឹកនាំកម្ពុជា និងថៃ ចំពោះភាពឆ្លាតវៃរបស់ពួកគេ ក្នុងការឈានដល់ដំណោះស្រាយដ៏ឆាប់រហ័ស និងយុត្តិធម៌ ហើយវាជាការសម្រេចចិត្តដែលលឿន ច្បាស់លាស់ និងគួរតែមាន ដ្បិតថា វាពិតជាសមស្របតាមស្ថានការណ៍បែបនេះ។

បន្ថែមពីនេះទៀត លោក ដូណាល់ ត្រាំ ក៏បានគូសរំលេចទៀតថា សហរដ្ឋអាមេរិក ជានិច្ចកាល មានមោទនភាពក្នុងការជួយដល់ដំណើរការនេះ ហើយរូបលោកផ្ទាល់ ក្នុងរយៈពេល១១ខែកន្លងមកនេះ បានបញ្ចប់សង្គ្រាមចំនួន៨លើកហើយ។ លោកត្រាំ បានសង្កត់ធ្ងន់ថា ប្រហែលជាសហរដ្ឋអាមេរិកទេ ដែលក្លាយជាអង្គការសហប្រជាជាតិពិតប្រាកដ ខណៈដែលអង្គការសហប្រជាជាតិ (UN)ឯណោះវិញ មិនសូវមានការជួយ ឬចូលរួមយ៉ាងមានប្រសិទ្ធភាពប៉ុន្មានទេ ក្នុងករណីទាំងនោះ រួមទាំងវិបត្តិធ្ងន់ធ្ងរដែលកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាម៉េរិក ដែលបានចេញមកអបអរសាទរបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏មានប្រទេសជាច្រើនផ្សេងទៀត រួមមាន ចិន ជប៉ុន សហភាពអឺរ៉ុប និងអង់គ្លេសជាដើម៕




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនប្រកាសគាំទ្របទឈប់បាញ់រវាងថៃ និងកម្ពុជា

ប្រទេសកម្ពុជា និងថៃ បានចុះហត្ថលេខាលើបទឈប់បាញ់រយៈពេល៧២ម៉ោង កាលពីថ្ងៃទី២៧ ខែធ្នូ ក្រោយប្រយុទ្ធគ្នាអស់រយៈពេលចំនួន២១ថ្ងៃនៅតាមព្រំដែនរវាងប្រទ…

ចលនាប្រជាជនឥណ្ឌា ធ្វើពហិការថៃ កំពុងផ្ទុះខ្លាំងពេញបណ្ដាញសង្គម ក្រោយយោធាថៃកម្ទេចរូបសំណាកព្រះវិស្ណុ

ចលនាធ្វើពហិការថៃ ឬ Boycott Thailand កំពុងផ្ទុះខ្លាំងពេញបណ្ដាញសង្គមរួមមានបណ្ដាញសង្គម X និង Instagram ផងដែរ ក្រោយរដ្ឋាភិបាលឥណ្ឌា ថ្កោលទោស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ