លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ គ្រោងប្រកាសរៃអង្គាសកញ្ចប់ថវិកា ៥ពាន់លានដុល្លារសម្រាប់ស្ដារតំបន់ហ្គាហ្សា នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្ដិភាព លើកដំបូង


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» ដែលនឹងប្រារព្ធឡើងនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ. ត្រាំ ដែលជាអគារទើបនឹងប្តូរឈ្មោះថ្មីតាមឈ្មោះរបស់លោកត្រាំ។
លោក ដូណាល់ ត្រាំ
ដោយ

យោងតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលអាម៉េរិក គណៈប្រតិភូមកពី ៤៧ ប្រទេស រួមទាំងមេដឹកនាំសហភាពអឺរ៉ុប និងអ៊ីស្រាអែល នឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះ។ ដោយឡែក សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលនឹងចូលរួមមាន កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណា គេសង្កេតឃើញថា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន បារាំង អង់គ្លេស រុស្ស៊ី និងចិន នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។

នៅក្នុងកិច្ចប្រជុំដ៏កម្រនេះ លោក ត្រាំ គ្រោងនឹងប្រកាសរៃអង្គាសថវិកាជំហានដំបូងចំនួន ៥ពាន់លានដុល្លារ ដើម្បីចាប់ផ្ដើមដំណើរការកសាងតំបន់ហ្គាហ្សាឡើងវិញ ហើយមូលនិធិនេះ ត្រូវបានរំពឹងថា នឹងត្រូវការថវិកាកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

លើសពីនេះ ប្រធានាធិបតីអាម៉េរិក ក៏នឹងប្រកាសអំពីផែនការក្នុងការបញ្ជូនកងទ័ពរាប់ពាន់នាក់ ពីបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្ដិភាព ដើម្បីបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ ក្នុងគោលដៅថែរក្សាសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា។

ទោះបីជា លោក ត្រាំ អះអាងថា ក្រុមប្រឹក្សាសន្តិភាពនេះ នឹងក្លាយជាវេទិកាថ្មីមួយក្នុងការដោះស្រាយវិបត្តិសកល និងអាចដោះស្រាយវិបត្តិលើសពីតំបន់ហ្គាហ្សាក៏ដោយ ក៏គំនិតផ្ដួចផ្ដើមនេះ បានរងការរិះគន់ និងបង្កឱ្យមានភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំង។ អ្នកវិភាគយល់ថា ការបង្កើតយន្តការថ្មីនេះ ហាក់បីដូចជាការប្រកួតប្រជែង ឬបន្ទាបតួនាទីរបស់អង្គការសហប្រជាជាតិ (UN) ដែលជាស្ថាប័នកំពូលក្នុងការសម្របសម្រួលជម្លោះអន្តរជាតិ ដែលមានស្រាប់។




អត្ថបទបន្ទាប់


ថៃកំពុងព្យាយាមប្រើបញ្ហាការឆបោកតាមអនឡាញ ដើម្បីវាយបកនឹងការលាតត្រដាងការពិតរបស់កម្ពុជា

ទំនងជាគ្មានមូលដ្ឋានច្បាប់អន្តរជាតិ និងអំណះអំណាងច្បាស់លាស់ក្នុងការការពារសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាខ្លួ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ