លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីបន្ថយកម្តៅជម្លោះពាណិជ្ជកម្ម


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ដើម្បីបន្ធូរបន្ថយកម្តៅជម្លោះពាណិជ្ជកម្ម ដែលកំពុងមានភាពតានតឹង។ ការបញ្ជាក់បែបនេះធ្វើឡើងក្រោយ លោក បានជួបសន្ទនាគ្នាតាមទូរសព្ទជាលើកដំបូងជាមួយលោក ស៊ី ជីនពីង ប្រធានធិបតីចិនកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ នេះជាដំណឹងដ៏ល្អមួយ ក្រោយបងធំនៅលើពិភពលោកទាំងពីរ និយាយរកគ្នាជាលើកដំបូងក្រោយផ្ទុះសង្រ្គាមពាណិជ្ជកម្មជុំថ្មីតាំងពីដើមឆ្នាំ។
លោក ដូណាល់ ត្រាំ
ដោយ

សារព័ត៌មាន BBC បានរាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីលោកបានសន្ទនាគ្នាជាមួយមេដឹកនាំចិនតាមទូរសព្ទជាលើកដំបូងកាលពីថ្ងៃទី៥ ខែមិថុនា។ បើតាមការអះអាងរបស់លោក ត្រាំ ដំណើរទស្សនកិច្ចទៅចិននេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ហើយលោកក៏បានអញ្ជើញលោក ស៊ី ឱ្យមកបំពេញទស្សនិច្ចនៅអាម៉េរិកវិញផងដែរ។ តែយ៉ាងណា លោក មិនទាន់បានបញ្ជាក់ពីពេលវេលា នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការសន្ទនារយៈពេលមួយម៉ោងកន្លះជាមួយលោក ស៊ី គឺផ្តោតជាចម្បងលើបញ្ហាពាណិជ្ជកម្ម ដែលកំពុងមានភាពតានតឹង ដែលធ្វើឱ្យមានការសន្និដ្ឋានជាវិជ្ជមានថា ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានឡើងកម្តៅខ្លាំងនៅមួយរយៈចុងក្រោយនឹងអាចមានភាពធូរស្បើយមកវិញ។

ទោះបីជំនួបពិភាក្សាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី៥ មិថុនា មិនមានលទ្ធផលជាដុំកំភួនក៏ពិតមែន ប៉ុន្តែអ្នកវិភាគនៅតែបង្ហាញទស្សនៈសុទិដ្ឋិនិយម។ អ្នកវិភាគបានលើកឡើងថា ការអញ្ជើញគ្នាទៅវិញទៅមកនេះហាក់ដូចជាបង្ហាញសញ្ញាដ៏វិជ្ជមានមួយ ដែលបញ្ជាក់ឱ្យឃើញថា មេដឹកនាំពិភពលោកទាំងពីរបានមើលឃើញពីផលប៉ះពាល់នៃការប៉ះទង្គិចគ្នារវាងបងធំទី១ និងបងធំទី២នៅលើពិភពលោក។

ប្រសិនបើលោក ត្រាំ ទៅបំពេញទស្សនកិច្ចនៅចិន វានឹងក្លាយជាប្រវត្តិសាស្រ្តថ្មី បន្ទាប់ពី លោក បានដឹកដៃស្រ្តីទីមួយរបស់លោកគឺលោកស្រី មេឡានៀ ត្រាំ ( Melania Trump) ទៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលលោកដឹកនាំសេតវិមានអាណត្តិទី១៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការប្រើប្រាស់នូវវិធីសាស្រ្តកសិកម្ម របស់ក្រុមហ៊ុន Golden Durian បានទទួលនូវភាពជោគជ័យ និងត្រូវបានទទួលស្គាល់នៅរាជធានីភ្នំពេញ

Golden Durian គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យផលិតផ្លែទុរេនដែលមានគុណភាពខ្ពស់ ត្រូវបានទទួល ស្គាល់ នៅព្រឹត្តិការណ៍ Asia Prestige 50 …

លោក ដូណាល់ ត្រាំ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយដោយប្រកាសដាក់ទណ្ឌកម្មចៅក្រម៤រូបនេះនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ច្រើនតែធ្វើអ្វីប្លែកៗដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាហូរហែ ហើយកាលពីថ្ងៃទី៥ ខែមិថុនា លោកបានធ្វើឱ្យពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ