វិស័យគ្រីបតូ

កូនប្រុសរបស់លោក ដូណាល់ ត្រាំ កំពុងលេចមុខខ្លាំងក្នុងវិស័យគ្រីបតូ


លោក អេរិច ត្រាំ (Eric Trump) កូនប្រុសបង្កើតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុន Metaplanet ដែលជាក្រុមហ៊ុន Bitcoin របស់ជប៉ុន នៅទីក្រុងតូក្យូ ដែលបណ្ដាវិនិយោគិននៃក្រុមហ៊ុននេះ បានអនុម័តផែនការរៃអង្គាសមូលនិធិប្រមាណ៨៨៤លានដុល្លារអាម៉េរិក តាមរយៈការលក់ភាគហ៊ុនថ្មីៗនៅបរទេស ហើយមូលនិធិ ដែលប្រមូលបាននឹងត្រូវប្រើប្រាស់ជាចម្បង ដើម្បីទិញចូល Bitcoin បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យគ្រីបតូ
ដោយ

កូនប្រុសបង្កើតរបស់លោក ដូណាល់ ត្រាំ លោក អេរិច ត្រាំ (Eric Trump) បានចូលរួមក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Metaplanet ជាក្រុមហ៊ុន Bitcoin របស់ជប៉ុន នៅទីក្រុងតូក្យូ នៅថ្ងៃទី១ ខែកញ្ញា នេះ។ លោក អេរិច ដែលបានក្លាយជាទីប្រឹក្សារបស់ក្រុមហ៊ុន Bitcoin ជប៉ុន Metaplanet កាលពីអំឡុងខែមីនា ក៏បានបង្ហាញខ្លួននៅក្នុងសន្និសីទ Bitcoin Asia ក្នុងទីក្រុងហុងកុង កាលពីសប្តាហ៍មុនផងដែរ។

ពេលនេះ ក្រុមហ៊ុនជប៉ុន Metaplanet បានកាន់កាប់ Bitcoin រហូតដល់ទៅ២ម៉ឺនកាក់ដែលមានតម្លៃសរុបជាង២ពាន់លានដុល្លារ ដោយធ្វើឱ្យ Metaplanet ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកាន់កាប់ Bitcoin ធំៗបំផុតរបស់ពិភពលោក។ ដំបូងឡើយ Metaplanet គ្រាន់តែជាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាប្ដូរយុទ្ធសាស្ត្រក្លាយជាក្រុមហ៊ុន Bitcoin ពេញលេញ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានបញ្ចប់ដោយយកគំរូតាមយុទ្ធសាស្ត្រ MicroStrategy របស់កំពូលមហាសេដ្ឋីអាម៉េរិក Michael Saylor ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Bitcoin ជប៉ុន Metaplanet បានកើនឡើងខ្លាំងរហូតដល់ទៅ៧៦០% ក្នុងឆ្នាំ២០២៤ ទោះបីជាភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជិត៤% នៅក្នុងការជួញដូរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី១ ខែកញ្ញា យ៉ាងណាក្ដី។

លោក Eric Trump មានតួនាទីលេចធ្លោ​កាន់តែខ្លាំងនៅក្នុងវិស័យ Bitcoin ខណៈដែលឪពុកបង្កើតរបស់លោក គឺប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើយុទ្ធនាការផ្សព្វផ្សាយថា លោកជា ប្រធានាធិបតីគ្រីបតូ និងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក Eric Trump គឺក្រុមហ៊ុន American Bitcoin ពេលនេះកំពុងត្រៀមចុះបញ្ជីឡើងផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាជិកសភាថៃ ដែលនឹងកោះប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃពុធនេះ ត្រូវបានបែងចែកជា៣ក្រុម

ទិដ្ឋភាពនយោបាយរបស់ប្រទេសថៃ បានឈានចូលដល់ចំណុចរបត់ដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មីទៀតនៅក្រោមសេណារីយ៉ូសមាជិកសភាត្រូវបានបែងចែកជា៣ក្រុម គឺក្រុមពណ៌…

រដ្ឋាភិបាលឥណ្ឌូនេស៊ី អះអាងថា សេដ្ឋកិច្ចខ្លួននៅតែរឹងមាំ ទោះរងការធ្វើបាតុកម្ម

ក្រុមនិយ័តករហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១ ខែកញ្ញា បានអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី នៅតែមានភាពរឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ