អត្ថបទពាណិជ្ជកម្ម

ជំទាវបណ្ឌិត ជា សិរី ទទួលជួបជាមួយតំណាងភាគទុនិកធនាគារ ហត្ថា ដើម្បីពិភាក្សាអំពីប្រតិបត្តិការ និងផែនការអាជីវកម្មរបស់ធនាគារ


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំទាវបណ្ឌិត ជា សិរី ទទួលជួបជាមួយតំណាងភាគទុនិកធនាគារ ហត្ថា ដើម្បីពិភាក្សាអំពីប្រតិបត្តិការ និងផែនការអាជីវកម្មរបស់ធនាគារ
ដោយ
អំពី Hattha bank

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីឱ្យគណៈប្រតិភូ ធនាគារ ហត្ថា បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាផែនការអាជីវកម្មរបស់ធនាគារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការសាខា។

នៅក្នុងជំនួបនោះ លោក Kenichi បានលើកឡើងអំពីស្ថានភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា កត្តាប្រឈមមួយចំនួន និងផែនការប្រតិបត្តិការរយៈពេលវែង។ បន្ថែមលើនេះ លោកក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការប្រកាន់ខ្ជាប់នូវអនុលោមភាពស្របតាមបទប្បញ្ញាត្តិនានា និងអាទិភាពនៃការគ្រប់គ្រងប្រតិបត្តិការប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានផ្តល់អនុសាសន៍មួយចំនួនទៅលើផែនការ ដែលបានលើកឡើង និងបានលើកទឹកចិត្តឱ្យធនាគារ ហត្ថា បន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់របស់ខ្លួនផងដែរ។ លោកជំទាវក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាបានបណ្តាញសាខា និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ផែនការនៃការធ្វើប្រតិបត្តិការរបស់ធនាគារ ស្របពេលដែលគ្រឹះស្ថានកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា។




អត្ថបទបន្ទាប់


គម្រោងរោងចក្រផលិតចំណីអាហារចម្រុះរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ រំពឹងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៦

រោងចក្រផលិតចំណីអាហារចម្រុះធំមួយ វិរៈ ប៊ុនថាំ ហ្វ៊ូដ នឹងលេចរូបរាងឡើងឆាប់ៗនេះ នៅក្បែរផ្លូវជាតិ ៥១ ដែលជាតំបន់មានសក្តានុពលខ្ពស់សម្រាប់វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ