ឌូបៃ

ឌូបៃ ដែលគេប្រដូចទៅនឹងឋានសួគ៌ក្នុងលោក កំពុងស្ថិតក្នុងមាត់ជ្រោះនៃវិបត្តិសង្គ្រាម ក្រោយមីស៊ីលអ៊ីរ៉ង់បំបែកភាពស្ងប់សុខ


ទីក្រុងឌូបៃ ដែលពិភពលោកធ្លាប់ប្រសិទ្ធនាមថា ជាឋានសួគ៌ដីគោក និងជាបេះដូងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងទេសចរណ៍ដ៏ស៊ីវិល័យបំផុតនៅមជ្ឈិមបូព៌ា កំពុងប្រឈមនឹងមហន្តរាយ និងភាពស្រអាប់មិនធ្លាប់មានពីមុនមក។ ពពកខ្មៅ នៃសង្គ្រាម ដែលបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ បានបិទបាំងពន្លឺរបស់ទីក្រុងដ៏ស្រស់បំព្រងនេះ ក្រោយរងការវាយប្រហារដោយគ្រាប់មីស៊ីលសងសឹកពីសំណាក់អ៊ីរ៉ង់។
ឌូបៃ
ដោយ
អំពី ឌូបៃ

ទីក្រុងដែលជាជម្រក នៃអគារខ្ពស់បំផុតលើលោក Burj Khalifa និងកោះសិប្បនិម្មិតដ៏អស្ចារ្យ Palm Jumeirah បានប្រែពីភាពរស់រវើកមកជាភាពភ័យខ្លាច ខណៈជម្លោះត្រីកោណរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានដល់ចំណុចដ៏គ្រោះថ្នាក់បំផុត។

ទីក្រុងឌូបៃ ដែលជាមោទនភាព នៃសហភាពអារ៉ាប់រួមកំពុងក្លាយជាឈ្លើយសឹកក្នុងសង្គ្រាមសងសឹករបស់អ៊ីរ៉ង់។ សកម្មភាពសេដ្ឋកិច្ច ដែលធ្លាប់តែអ៊ូអរកំពុងគាំងដំណើរការជាបណ្តើរៗ ខណៈដែលក្រុមហ៊ុនហិរញ្ញវត្ថុយក្សៗ និងវិនិយោគិនលំដាប់ពិភពលោកចាប់ផ្ដើមដកថយ និងផ្អាកសកម្មភាព ដើម្បីសុវត្ថិភាព។ ទោះបីជាអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ខិតខំបង្ហាញពីសមត្ថភាពគ្រប់គ្រងស្ថានការណ៍ក៏ដោយ ប៉ុន្តែការគំរាមកំហែងលើដង្ហើមសេដ្ឋកិច្ចដូចជាអាកាសយានដ្ឋានអន្តរជាតិ សណ្ឋាគារលំដាប់ផ្កាយ៥ និងកំពង់ផែយុទ្ធសាស្ត្រ បានធ្វើឱ្យទីក្រុងឌូបៃ បាត់បង់ភាពទាក់ទាញភ្លាមៗ។

លោកបណ្ឌិត ជីម ក្រាន (Jim Krane) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថាន Baker បានលើកឡើងយ៉ាងព្រួយបារម្ភថា វាពិតជាពិបាកនឹងពណ៌នាអំពីទំហំ នៃគ្រោះថ្នាក់ ដែលឌូបៃកំពុងជួបប្រទះណាស់ ទោះបីការខូចខាតរូបវ័ន្តអាចនឹងមានកម្រិត ប៉ុន្តែវិបត្តិទំនុកចិត្ត និងសេចក្តីភ័យខ្លាចកំពុងដុតបំផ្លាញកេរ្តិ៍ឈ្មោះទីក្រុងនេះ។ លោកបន្ថែមថា ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ ពិភពលោកនឹងចាប់ផ្ដើមស្វែងរក ឌូបៃថ្មី ដើម្បីជំនួសហើយនៅពេលនោះ ភាពរុងរឿងដែលសាងមកជាច្រើនទសវត្សរ៍ នឹងរលាយរលត់ដូចអំបិលត្រូវទឹក។

អ្វីដែលគួរឱ្យស្ដាយបំផុតនោះ ឌូបៃគឺជាទីក្រុងគំរូ ដែលបានប្រែក្លាយខ្លួនពីការពឹងផ្អែកលើប្រេងឥន្ធនៈមកជាមជ្ឈមណ្ឌលសេវាកម្មដ៏ទំនើប ដោយចំណូលពីប្រេងមានត្រឹមតែ២%ប៉ុណ្ណោះ។ ក៏ប៉ុន្តែវិស័យចម្បងៗដែលចិញ្ចឹមទីក្រុងនេះដូចជាពាណិជ្ជកម្ម ទេសចរណ៍ និងអចលនទ្រព្យ គឺជាវិស័យដែលងាយរងគ្រោះបំផុតក្នុងស្ថានភាពអស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ននេះ។

សូមរំលឹកថា គិតត្រឹមចុងឆ្នាំ២០២៥ ឌូបៃគឺជាជម្រក នៃធនាគារធំៗជាង២៩០ក្រុមហ៊ុន និងក្រុមហ៊ុនគ្រួសារមហាសេដ្ឋីជិត១,៣០០ក្រុមហ៊ុន។ ជាមួយនឹង GDP ជិត១៣៥ពាន់លានដុល្លារក្នុងមួយឆ្នាំ និងប្រជាជនជិត៤លាននាក់ ឌូបៃកំពុងស្ថិតក្នុងរបត់ដ៏គ្រោះថ្នាក់បំផុត ដែលអាចនឹងធ្វើឱ្យឋានសួគ៌មួយនេះត្រឹមតែជាអតីតកាល ប្រសិនបើសន្តិភាពមិនអាចវិលត្រឡប់មកវិញក្នុងពេលឆាប់ៗទេនោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អង់គ្លេស និងបារាំង បញ្ជូននាវាចម្បាំង និងឧបករណ៍ការពារដែនអាកាសទៅកាន់ប្រទេស ស៊ីប ក្រោយ ស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែក្ដៅ និងពិបាកស្មានដល់!

មហាអំណាចនុយក្លេអ៊ែរពិភពលោក រួមមាន ចក្រភពអង់គ្លេស និងបារាំង កាលពីថ្ងៃទី ៣ ខែមីនា បានប្រកាសបញ្ជូននាវាចម្បាំង និងឧបករណ៍ការពារដែនអាកាសទ…

តម្លៃដឹកជញ្ជូននៅជម្ឈិមបូព៌ាហក់ឡើងកប់ពពក ក្រោយអ៊ីរ៉ង់វាយផ្ដាច់ដង្ហើមច្រកសមុទ្រហ័រមូស

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានធ្វើឱ្យមានការផ្អើលពេញផ្ទៃសមុទ្រកាលពីថ្ងៃទី២ ខែមីនា ដោយប្រកាសបិទ ច្រកសមុទ្រហ័រមូសទាំងស្រុង និងបានព្រមានបាញ់កម្ទេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ