រថយន្តអគ្គីសនី

តើឧស្សាហកម្មផលិតអាគុយរថយន្តអគ្គីសនីនៅអាស៊ានអាចកាត់ផ្តាច់ការពឹងផ្អែកលើចិនបានទេ?


ឧស្សាហកម្មផលិតរថយន្តអគ្គិសនី ក៏ដូចជាអាគុយរថយន្តអគ្គិសនី ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនងជាមិនអាចកាត់ផ្តាច់ពីការពឹងផ្អែកលើក្រុមហ៊ុនចិន បាននោះឡើយ។ មកដល់ពេលនេះឥណ្ឌូនេស៊ី ដែលជាប្រទេសសម្បូរធនធាន និងវត្ថុធាតុដើមដ៏ធំបំផុតសម្រាប់ឧស្សាហកម្មនេះ ជាពិសេសរ៉ែនីកែល ក៏មិនអាចកាត់ផ្តាច់ការពឹងផ្អែកលើក្រុមហ៊ុនចិន បានដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
រថយន្តអគ្គីសនី
ដោយ

ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គីសនីរបស់ឥណ្ឌូនេស៊ី ​កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើក្រុមហ៊ុនចិន ទាំងបច្ចេកទេស និងធនធាន ខណៈអ្នកវិនិយោគផ្សេងទៀតបានដកខ្លួនដូចជាក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង ជាដើម។ ក្រុមហ៊ុននេះបានប្រកាសកាលពីពេលថ្មីៗថា ខ្លួននឹងដកគម្រោងវិនិយោគ ដែលមានតម្លៃ ៧,៧ ពាន់លានដុល្លារចេញពីប្រទេសឥណ្ឌូណេស៊ី។ ក្រៅពីនោះ ក្រុមហ៊ុន BASF ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់អឺរ៉ុប និងក្រុមហ៊ុនរុករករ៉ែរបស់បារាំង Eramet ក៏បានលុបចោលគម្រោងនេះផងដែរ។

ក្រោយក្រុមហ៊ុនទាំងនេះ បានដកខ្លួនកាលពីចុងខែមិថុនា កន្លងទៅ ឥណ្ឌូនេស៊ី បានសហការជាមួយក្រុមហ៊ុនចិន CATL លើគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គីសនីដ៏ធំមួយ ដែលមានតម្លៃវិនិយោគសរុបប្រមាណ ៥,៩ ពាន់លានដុល្លារ។ មកដល់ពេលនេះឧស្សាហកម្មផលិតអាគុយរថយន្តអគ្គីសនីនៅឥណ្ឌូនេស៊ី មិនត្រឹមតែប្រឈមមុខនឹងបញ្ហាទុនប៉ុណ្ណោះទេ ថែមទាំងជួបបញ្ហាផលប៉ះពាល់បរិស្ថាន បញ្ហាថាមពល និងបញ្ហាធនធានមនុស្សផងដែរ។

ពាក់ព័ន្ធបញ្ហាថាមពល ឥណ្ឌូនេស៊ី កំពុងពង្រឹងផលិតកម្មថាមពលអគ្គីសនី ដោយតាមផែនការឥណ្ឌូនេស៊ី ប្តេជ្ញាផលិតថាមពលឲ្យបាន ៦,៩ ជីហ្គាវ៉ាត់ នៅក្នុងឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងតម្រូវថាមពលសម្រាប់ការប្រើប្រាស់រថយន្តអគ្គីសនីប្រមាណជា១សែនគ្រឿង។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិន គ្រប់គ្រងប្រហែល ៧៥% នៃរ៉ែនីកែលនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពន្ធគយ ៥០% របស់លោក ត្រាំ នឹងធ្វើឱ្យគម្លាតភាគហ៊ុនរបស់ឥណ្ឌា ដែលតូចជាងផ្សារហ៊ុនរបស់ចិន ៦,៣ ទ្រីលានដុល្លាររីកកាន់តែធំ

ផែនការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយលើទំនិញរបស់ឥណ្ឌា រួមទាំងពន្ធដាក់ពិន័យលើឥណ្ឌា សម្រាប់ការទិញប្រេងពីប្…

តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ?

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ជាង ៤% នៅក្នុងការជួយដូរនៅថ្ងៃចន្ទ សប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន ដោយសារកត្តាពន្ធរបស់សហរដ្ឋអាម៉េរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ